ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជោគជ័យនិងអ្នកមាន​អំណាច​សុទ្ធតែ​មាន​ខ្សែ​បាតដៃ​រាង​ជា​អក្សរ M

2 ឆ្នាំ មុន

តាម​តម្រា​ចារ​មក​ថា ខ្សែ​បាតដៃ​បាន​ប្រាប់​យើង​ឱ្យ​ដឹង​ពី​ចរិតលក្ខណៈ និង​ជោគវាសនា​របស់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​អ្នក​ដែល​មាន​ខ្សែ​បាតដៃ​រាង​អក្សរ M គឺ​មាន​លក្ខណៈ​ពិសេស​ជាងគេ ។ តាម​ក្បួន​ទស្សន៍​ទាយ​ខ្សែ​បាតដៃ មនុស្ស​ដែល​មាន​ខ្សែ​បាតដៃ​បែប​អក្សរ M…

តាម​តម្រា​ចារ​មក​ថា ខ្សែ​បាតដៃ​បាន​ប្រាប់​យើង​ឱ្យ​ដឹង​ពី​ចរិតលក្ខណៈ និង​ជោគវាសនា​របស់​មនុស្ស​គ្រប់​រូប ប៉ុន្តែ​អ្នក​ដែល​មាន​ខ្សែ​បាតដៃ​រាង​អក្សរ M គឺ​មាន​លក្ខណៈ​ពិសេស​ជាងគេ ។ តាម​ក្បួន​ទស្សន៍​ទាយ​ខ្សែ​បាតដៃ មនុស្ស​ដែល​មាន​ខ្សែ​បាតដៃ​បែប​អក្សរ M នេះ​គឺ​មាន​ញាណ​ពិសេស​ប្លែក​គេ​តាំងពី​កំណើត​មក និង​ជា​ដៃគូ​ដ៏​អស្ចារ្យ​ក្នុង​ការងារ និង​មុខ​ជំនួញ​ទាំងឡាយ ។

អារម្មណ៍​នៃ​វិញ្ញាណ​ទី​៦​នេះ​គឺ​មាន​ភាព​ខ្លាំងក្លា​ចំពោះ​ស្ត្រី ដែល​មាន​បាតដៃ​រាង​អក្សរ​M ជាង​ចំពោះ​បុរស ប៉ុន្តែ​វា​ក៏​អា​ស្រ័យ​លើ​បញ្ញាញាណ​របស់​បុគ្គល​ម្នាក់​ៗ​ដែរ បើ​អ្នកមាន​បញ្ញា​ច្រើន​នឹង​ឆាប់​ដឹង ឆាប់​យល់​សព្វ​កិច្ចការ​បាន​លឿន ។

អ្នក​ទាំងនោះ​មាន​អំណាច​ក្នុង​ការ​ផ្លាស់​ប្តូរ​រាល់​កិច្ចការ​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវការ​ក្នុង​ជីវិត ហេតុ​ដូច្នេះ​ហើយ​ទើប​បានជា​ពួក​គេ​ពូកែ​ឆក់​យក​ឱកាស​ណាស់​ក្នុង​ជីវិត​របស់​ពួក​គេ ដែល​អ្នកប្រាជ្ញ​ចាត់​ថា​ជា​មនុស្ស​ឆ្លាត ។

យោង​តាម​ឯកសារ​ចារ​ពី​ទំនៀម​បរម​បុរាណ​បាន​ប្រាប់​ថា រាល់​បព្វជិត​ទាំងអស់​នៅ​សម័យ​ដើម​គឺ​សុទ្ធតែ​មាន​អក្សរ M នៅ​លើ​បាតដៃ ដូច្នេះ​ប្រសិនបើ​អ្នក​គឺជា​បុគ្គល​ម្នាក់​នៃ​ក្រុម​មនុស្ស​ដែល​មាន​ខ្សែ​បាតដៃ​មាន​រាង​ជា​អក្សរ M នោះ​អ្នក​ច្បាស់​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​ពិសេស​ណាស់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ