ប្តីកាន់កាំបិតប៉័ងតោ គំរាមអារ.កសម្លា.ប់ប្រពន្ធ ព្រោះរឿងប្រចណ្ឌ
- បន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ប៉ូលិស បានឃាត់ខ្លួនជនសង្ស័យ ជាប្តី ដែលកាន់កាំបិតប៉័ងតោ គំរាមអារកសម្លា.ប់ប្រពន្ធ ព្រោះរឿងប្រចណ្ឌ ដែលឃាត់ខ្លួន នៅវេលាម៉ោង ៥ល្ងាច…
បន្ទាយមានជ័យ៖ ប៉ូលិស បានឃាត់ខ្លួនជនសង្ស័យ ជាប្តី ដែលកាន់កាំបិតប៉័ងតោ គំរាមអារកសម្លា.ប់ប្រពន្ធ ព្រោះរឿងប្រចណ្ឌ ដែលឃាត់ខ្លួន នៅវេលាម៉ោង ៥ល្ងាច…
បន្ទាយមានជ័យ៖ ប៉ូលិស បានឃាត់ខ្លួនជនសង្ស័យ ជាប្តី ដែលកាន់កាំបិតប៉័ងតោ គំរាមអារកសម្លា.ប់ប្រពន្ធ ព្រោះរឿងប្រចណ្ឌ ដែលឃាត់ខ្លួន នៅវេលាម៉ោង ៥ល្ងាច កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នៅភូមិកសិណ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
មន្ត្រីនគរបាលស្រុកថ្មពួក បានប្រាប់ថា ជនសង្ស័យ មានឈ្មោះ សឿន ច័ន្ទវិឈុន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
មន្ត្រីនគរបាល បានបញ្ជាក់ថា នៅពេលឃាត់ខ្លួន គឺឈ្មោះ សឿន ច័ន្ទវិឈុន ស្រវឹងស្រា មកពីណាមិនដឹង បានជិះម៉ូតូ ដោយកាន់កាំបិតប៉័ងតោ មកដល់ផ្ទះ ស្រាប់តែស្រែឡូឡា ហើយប្រពន្ធតមាត់ខ្លះ បានទៅបោចសក់ ដែលកំពុងដេកលើអង្រឹង ហើយយកកាំបិត ជ្រល និងគំរាមអារ.ក សម្លា.ប់ប្រពន្ធ ឲ្យស្លាប់ចោលកូន។
មន្ត្រីនគរបាល បានបញ្ជាក់ថា នៅពេលឃើញសាច់ញាតិជិតខាង ស្ទុះទៅចាប់ និងវ៉ៃខ្លះ បណ្តាលរបួសក្បាល ហើយប្រគល់ជូនកម្លាំងនគរបាលស្រុកថ្មពួក ព្រោះរឿងភ្លើងប្រច័ណ្ឌ ដែលប្រើហឹង្សាលើគ្រួសារ ត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿង បញ្ជូនទៅស្នងការនគរបាលខេត្ត ចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ