ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​ការ​បិទ​សកម្មភាព KTV ក្លឹ​ប​កម្សាន្ត និង​ក្លឹ​ប​ដែល​មាន​ទេសចរណ៍​ប្រមូលផ្ដុំ​នានា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១​នេះ ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១​នេះ ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ឱ្យ​បន្ត​បិទ​សកម្មភាព​អាជីវកម្ម KTV ក្លឹ​ប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​បៀរ​ហ្កា​ឌិន​) និង​អាជីវកម្ម​ក្លឹ​ប​ហាត់ប្រាណ​ដើម្បី​សុខភាព​នៅ​ក្នុង និង​ក្រៅ​សណ្ឋាគារ​នៅ​ទូ​ទាំង​ប្រទេស ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងទេសចរណ៍ ដើម្បី​ចូលរួម​អនុវត្ត​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ដោយ​អនុវត្ត​តាម​សារាចរ​លេខ ០៤ សរ ចុះ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១ ស្តី​ពី​ការ​ដាក់​ចេញ​យុទ្ធនាការ​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​-​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន បន្ត​បិទ​សកម្មភាព​អាជីវកម្ម KTV ក្លឹ​ប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក និង​បៀរ​ហ្កា​ឌិន​) និង​អាជីវកម្ម​ក្លឹ​ប​ហាត់ប្រាណ​ដើម្បី​សុខភាព​នៅ​ក្នុង និង​ក្រៅ​សណ្ឋាគារ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងទេសចរណ៍​ជា​កំហិត​។ ទន្ទឹម​នឹង​នេះ មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​ចាត់តាំង​ក្រុមការងារ​ដើម្បី​តាមដាន​ត្រួតពិនិត្យ​កិច្ចការ​នេះ​ឲ្យ​បាន​ម៉ត់ចត់ ដោយ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មានការ​បើក​អាជីវកម្ម​ខាងលើ​ជា​ដាច់ខាត​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ