ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្បែកជើងអ៊ីចឹងសោះ តែ​កុំ​មើល​តម្លៃថ្លៃ​ជាង​វីឡានៅ​ស្រុក​ខ្មែរទៅ​ទៀត ​!

1 ខែ មុន

នៅ​ក្នុង​ឆ្នាំ ២០០៩ មាន​បុរស​ម្នាក់​ឈ្មោះ​ Derek Morrison បាន​ឈរ​សំឡឹង​មើល​ស្បែកជើង​មួយគូ​នៅ​ក្នុង​ហាង​មួយ នៅឯ​ព្រ​លាន​យន្តហោះ​មួយ​កន្លែង គាត់​បាន​គិត​ថា គាត់​ចង់​ទិញ​ស្បែកជើង​មួយគូ​ដែល​មាន​តម្លៃ $960…

នៅ​ក្នុង​ឆ្នាំ ២០០៩ មាន​បុរស​ម្នាក់​ឈ្មោះ​ Derek Morrison បាន​ឈរ​សំឡឹង​មើល​ស្បែកជើង​មួយគូ​នៅ​ក្នុង​ហាង​មួយ នៅឯ​ព្រ​លាន​យន្តហោះ​មួយ​កន្លែង គាត់​បាន​គិត​ថា គាត់​ចង់​ទិញ​ស្បែកជើង​មួយគូ​ដែល​មាន​តម្លៃ $960 ម៉ាក Louis Vuitton x Kanye West ដែល​ស្បែកជើង​នោះ​មាន​ពណ៌​ផ្កាឈូក និង​ផលិត​ពី​ស្បែក​សត្វអូដ ហើយ​គាត់​ក៏​បាន​សម្រេចចិត្ត​មិន​ទិញ​វា ដោយសារ​វា​ថ្លៃ​ និង​វ៉ា​លី​របស់​គាត់​ក៏​ពេញ​ហើយ​ដែរ​ ។ ប៉ុន្តែ​មួយ​ទសវត្សរ៍​ក្រោយមក ស្បែកជើង​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​អ៊ិ​ន​ធើ​ណេ​ត​ក្នុង​តម្លៃ​មួយគូ ១០.០០០ ដុល្លារ​អា​មេ​រិ​ក ​។

លោក Morrison បាន​និយាយ​ថា​ ៖ «​តាំងពី​ឃើញ​គេ​ផ្សព្វផ្សាយ​លក់​ក្នុង​តម្លៃនោះ​មក ខ្ញុំ​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​» ​។ លោក Morrison បច្ចុប្បន្ន​ធ្វើការ​ជានា​យក​ប្រតិបត្តិ​ជាន់ខ្ពស់ ក្នុង​ផ្នែក​លក់​ស្បែកជើង​ បា​តា ​អឺរ៉ុប នៅ​លើ​វេ​ប​សាយ StockX ​។

Picture

មានស្បែកជើង​​មិន​ច្រើន​នោះ​ទេ ដែល​បាន​បំបែក​កំណត់​ត្រា​លក់​ដេញថ្លៃ ចាប់តាំងពី​ក្នុង​ឆ្នាំ ២០១៧ មក ដែល​ធ្វើ​ឱ្យ​តម្លៃ​របស់​វា​កាន់តែ​ឡើង​ខ្ពស់​ទៅ​ៗ តួយ៉ាង​ដូច​ជា​ស្បែកជើង​ម៉ាក Converse មាន​តម្លៃ​ដំបូង ១៩០.០០០ ដុល្លារ ពាក់​ដោយ​លោក Michael Jordan លោក​ពាក់​ក្នុង​កម្មវិធី​អូ​ឡាំ​ពិ​ក​ក្នុង​ឆ្នាំ ១៩៨៤​ ។ ចំណែក​កំណត់​ត្រា​ស្បែកជើង​មួយទៀត ​គឺ Nike Air Jordan 1s មាន​តម្លៃ $615,000 ក្នុង​ឆ្នាំ​ ២០២០ ដែល​ពាក់​ដោយ​តារាបាល់បោះ​ល្បីឈ្មោះ​​ម្នាក់​ ។ បន្ទាប់​មក​នៅ​ដើមឆ្នាំ​នេះ ស្បែកជើង Nike x Yeezys ក្លាយជា​ស្បែកជើង​​ថ្លៃ​បំផុតរបស់​ប្រវត្តិសាស្ត្រ បន្ទាប់​ពី​លក់​ជា​ឯកជនក្នុង​តម្លៃ ១,៨ លាន​ដុល្លារ​ ។

Picture

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​លក់​ដេញថ្លៃ​ គឺ​បាន​ឆ្លុះ​បញ្ចាំងពី​កំណើន​ដ៏​រឹង​មាំ​នៃ​ទីផ្សារ​ស្បែកជើង​បាតា​(​ស្បែកជើង​មួយ​ទឹក​ៗ) ដែល​បាន​លក់​បន្តបន្ទាប់ ហើយ​វេ​ប​សាយ StockX បាន​ព្យាករណ៍​ថា ​វិនិយោគ​ដែល​មាន​តម្លៃ ១០ ពាន់​លាន​ដុល្លារ ​។ សម្រាប់​ស្បែង​ជើង​ដែល​ថ្មី ដែល​មានការ​កំណត់​ការ​ផលិត (limited Edition) ហើយ​ធានា​ថា ​មិន​ធ្លាប់​ពាក់ វេ​ប​សាយ StockX នឹង​អាច​ដាក់​ការ​វិនិយោគ​រហូត​ដល់​ជិត ៣០ ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ ២០៣០ ការ​ព្យាករណ៍​នេះ​ធ្វើ​ឡើង​ក្រោយ​មានការ​ប្រមូល​ទិញ និង​បញ្ជា​ទិញ​កាន់តែ​ច្រើន​ឡើង​ៗ ៕ ប្រភព ៖ CNN