ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រ​សួង​ព័ត៌មាន​ ៖ ​សារព័ត៌មាន​ពិតជា​សំខាន់​ធ្វើ​ឲ្យ​សង្គម​មួយ​ប្រែប្រួល​រីក​ចម្រើន ឬ​ធ្លាក់​ចុះ​បាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​សារព័ត៌មាន​ពិតជា​មាន​ជា​សំខាន់​ណាស់ ក្នុង​ការ​ធ្វើ​ឲ្យ​សង្គម​មួយ​ប្រែប្រួល​រីក​ចម្រើន ឬ​ធ្លាក់​ចុះ​បាន តាម​រយៈ​ព័ត៌មាន​ចេញផ្សាយ ។…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​សារព័ត៌មាន​ពិតជា​មាន​ជា​សំខាន់​ណាស់ ក្នុង​ការ​ធ្វើ​ឲ្យ​សង្គម​មួយ​ប្រែប្រួល​រីក​ចម្រើន ឬ​ធ្លាក់​ចុះ​បាន តាម​រយៈ​ព័ត៌មាន​ចេញផ្សាយ ។

ក្នុង​កិច្ច​ពិភាក្សា​សារព័ត៌មាន​ស្តី​ពី​«​ក្រមសីលធម៌​នៃ​ការ​ផ្សាយ​ព័ត៌មាន​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​» តាម​ប្រព័ន្ធ Zoom នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា​នេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ប្រវត្តិសាស្ត្រ​កន្លង​មក​សារៈសំខាន់​នៃ​ព័ត៌មាន​វា​សំខាន់ គឺ​ធ្វើ​ឲ្យ​សង្គម​មួយ​ប្រែប្រួល​បាន ឬ​ធ្លាក់​ចុះ គឺ ព័ត៌មាន » ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ទៀត​ថា​៖« អី​ញ្ចឹ​ង​ហើយ​ក្នុង​សតវត្ស​ទី​២១​នេះ​យើង​ឃើញ​មាន​វិស័យ​ព័ត៌មាន​មានការ​រីក​ចម្រើន​ខ្លាំងក្លា ហើយ​យើង​ត្រូវ​យល់​ឃើញ​ថា សតវត្ស​ទី​២១ យើង​ឃើញ​រីក​ចម្រើន​លឿន​មក​មាន​កត្តា​៣ ក្នុង​នោះ​មាន ៖១.​កត្តា​អ៊ី​ន​ធឺ​ណែ​ត ២.​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ៣.​បណ្ណាល័យ​សកល​» ។

ឯកឧត្តម​បាន​លើក​ឡើង​ទៀត​ថា ក្នុង​ចំណោម​កត្តា​ទាំង​៣​បាន​យើង​អាច​និយាយ​ថា ពិភពលោក​ស្ថិត​ក្នុង​ចង្អុលដៃ​របស់​យើង ។ កត្តា​នេះ​ពិតជា​បាន​ធ្វើ​ឲ្យ​សតវត្ស​ទី​២១​មានការ​ប្រែប្រួល​ខ្លាំង ឬ​ចុះ​អាស្រ័យ​ព័ត៌មាន​នេះ ។

ឯកឧត្តម​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា ៖«​ការ​ក្រឡាប់ចាក់ ឬ​រីក​ចម្រើន​ប្រទេស​ក្តី​ក៏​អាស្រ័យ​លើ​ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យា​ព័ត៌មាន ។ ជា​ការ​ពិត​គេ​តែង​និយាយ​ថា​ព័ត៌មាន​មិន​អាច​ផលិត​អ្វី​បាន​ដូច​ជា ឡាន ឬ​របស់​អ្វី​នោះ​ទេ ប៉ុន្តែ​វា​ជា​ស្នូល​ដែល​ធ្វើ​ឲ្យ​អ្វី​ៗ​ដើរទៅ​មុខ ។ ដូច្នេះ​ហើយ​យើង​ត្រូវ​មើលឃើញ​ពី​សារៈសំខាន់​របស់​វា​» ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ព័ត៌មាន​អាច​ធ្វើ​ឲ្យ​សង្គម​ទាំងមូល​ប្រែប្រួល​បាន ដូច្នេះ​ក្រមសីលធម៌​អ្នក​សារព័ត៌មាន គឺជា​អាវ​ក្រោះ​សម្រាប់​អ្នក​សារព័ត៌មាន ។ ក្នុង​រដ្ឋ​ធម្ម​នុ​ញ្ញាត​បាន​ចែង​ថា អ្នក​ណា​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​អ្នក​សារព័ត៌មាន ប៉ុន្តែ​អ្នក​សារព័ត៌មាន​ក៏​មាន​ក្រឹ​ត​ក្រម និង​ច្បាប់​មួយ​ចំនួន ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ថា រាល់​អ្នក​សារព័ត៌មាន​ទាំង​អ្នក​វិជ្ជាជីវៈ​ត្រូវ​តែ​យល់​ដឹង​ពី​ការ​ទទួលខុសត្រូវ​ក្នុង​សង្គម អំពី​រលក​នៃ​ការ​និយាយ​ស្តី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម ។

ចំណែក​លោក ពុ​យ គា​អគ្គលេខាធិការ​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​បាន​លើក​ឡើង​ថា បញ្ហា​មួយ​ចំនួន​ដែល​ចោទ​សម្រាប់​អ្នក​ដែល​ធ្វើការ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺ​ការ​ធ្វើ​អត្ថាធិប្បាយ​ច្រើន​មាន​បញ្ហា ។ លោក​បញ្ជាក់​ថា​«​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពិសេស​តាម​ទូរទស្សន៍​ក៏​ដោយ តាម​ហ្វេ​ស​ប៊ុ​ក​ក៏​ដោយ​បណ្តាញ​សង្គម​នេះ គឺ​អ្នក​សារព័ត៌មាន​ត្រូវ​រក្សា​ព្រឹត្តិការណ៍​ឲ្យ​បាន​ភ្លាម​ៗ​ថា អ្វី​កំពុង​កើតឡើង​ប្រសើរ​ជា​ការ​ទៅ​តាមដាន​យក​ព័ត៌មាន​ហើយ​មក​ផ្សាយ​បន្ត ។ជាង​នេះ​ការ​ឡាយ​នេះ ក៏​បាន​ជួយ​ផ្តល់​ព័ត៌មាន ឬ​ជំនួយ​ជា​បន្ទាន់​ផង​ដែរ​»​។

លោក​អគ្គលេខាធិការ​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ក៏​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​ដោយសារ​បច្ចេកវិទ្យា​ជឿនលឿន​ពិសេស​នោះ​មាន​ស្មា​ត​ហ្វូ​ន​អាច​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ទាំង​អាជីព​មិន​អាជីព​អាច​ប្រើ​បាន​នៅ​គ្រប់កន្លែង​ទាំងអស់ ។ លោក​បញ្ជាក់​ថា ៖«​បច្ចេកទេស​ជឿនលឿន ឬ​ស្មា​ត​ហ្វូ​ន​នា​បច្ចុប្បន្ន​នេះ​បាន​ជួយ​ដល់​ពាក្យ​ថា​«​បដិវត្តន៍​ឆ្ពោះទៅ​កាន់​វិមជ្ឈការ​នៃ​អំណាច​សារព័ត៌មាន​» មាន​ន័យ​ថា កាលពីមុន​អំណាច​ព័ត៌មាន​ធំ​ៗ​នៅ​កណ្តាល​ក្រុង ប៉ុន្តែ​ពេល​នេះ​មិន​ចាំបាច់​ទេ វិមជ្ឈកា​ដល់​ភូមិ ឃុំ សង្កាត់​អាច​ផ្សព្វផ្សាយ​បាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ