ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-សហរដ្ឋអាមេរិកឯកភាពបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកកម្ពស់ និង​សម្រួល​ដល់​ការ​កសាង​សមត្ថភាព​រូប​វ័​ន្ត និង​ស្ថាប័ន​ក្នុង​ការ​បង្កើត​សុខដុមរមនា​នៅ​កន្លែង​ការងារ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មជ្ឈមណ្ឌល​អា​មេ​រិ​ក​កាំ​ង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកកម្ពស់ និង​សម្រួល​ដល់​ការ​កសាង​សមត្ថភាព​រូប​វ័​ន្ត និង​ស្ថាប័ន​ក្នុង​ការ​បង្កើត​សុខដុមរមនា​នៅ​កន្លែង​ការងារ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មជ្ឈមណ្ឌល​អា​មេ​រិ​ក​កាំ​ង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ។

MOU​នេះ​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា​នេះ​ក្នុង​គោលបំណង​បង្កើត​នូវ​ក្រប​ខណ្ឌ​សហប្រតិបត្តិការ​បច្ចេកទេស​រវាង​គួ​ភាគី​ក្នុង​គោលដៅ រួមចំណែក​ក្នុង​ការ​អនុវត្តន៍​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ ។ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដែល​មាន​រយៈពេល​២​ឆ្នាំ​នេះ (២០២១-២០២៣) ត្រូវ​បាន​ចុះហត្ថលេខា​រវាង ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក William Conklin នាយក​កម្មវិធី​របស់​អង្គការ ACILS ប្រចាំ​ប្រ​ទស​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​នៃ​ស្ថាប័ន​ទាំង​ពីរ​ផង​ដែរ ។

ឆ្លៀត​ក្នុង​ឱ្យ​កាស​នោះ​ឯកឧត្តម អ៊ិ​ត សំ​ហេង មាន​ប្រសាសន៍​លើក​ឡើង​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​នឹង​ក្លាយជា​ក្រប​ខណ្ឌ​ដ៏​សំខាន់​មួយ​បន្ត​ទៀត​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អង្គការ ACILS ដែល​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ការងារ​នៅ​កម្ពុជា ។

ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ថា តាម​រយៈ​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ​យើង​នឹង​រួម​គ្នា​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​សំដៅ​ឆ្លើយ​តប​ទៅ​នឹង​គោលបំណង​ដែល​បាន​កំណត់​ក្នុង​អនុស្សរណៈ​ដែល​នឹង​ចុះហត្ថលេខា​រួម​គ្នា​នេះ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​សម្តែង​នូវ​ការ​កោត​ស​សើ​រលើ​សមិទ្ធិ​ផល​គួរ​ឱ្យ​កត់សម្គាល់​ដែល​ទទួល​បាន​ពី​កិច្ច​សហប្រតិបត្តិការ​ក្រោម​ក្រប​ខណ្ឌ​នៃ​ការ​អនុវត្ត​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​នា​ពេល​កន្លង​មក​រួម​មាន ៖ ១) រៀបចំ​ទស្សនកិច្ច​សិក្សា​ត្រីភាគី​ទៅ​សហរដ្ឋអាមេរិក​ចំនួន​២​លើក​នៅ​ក្នុង​ខែសីហា ឆ្នាំ​២០១៨ និង​ខែតុលា ឆ្នាំ​២០១៨ ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​សហជីព​នៅ​ក្នុង​វិស័យ​សណ្ឋាគារ និង​កាស៊ីណូ​ពាក់ព័ន្ធ​នឹង​វិធីសាស្ត្រ​ចរចា​ជា​សមូហភាព​, ២) ការ​អប់រំ​ផ្នែក​សុវត្ថិភាព​ចរាចរ​ក្នុង​ពេល​ធ្វើ​ដំណើរ​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង ពិសេស​សារ​អប់រំ​កម្មករ​ឱ្យ​យល់​ដឹង និង​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩, ៣) ការ​ផ្ដល់​ជំនួយ​បច្ចេកទេស​តាម​រយៈ​សហជីព​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សហជីព និង​៤) ការ​ពង្រឹងសមត្ថភាព​សហជីព​តាម​យៈ​ការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នានា​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ច្បាប់ ជា​ពិសេស​ច្បាប់​ស្តី​ពី​សហជីព​ច្បាប់​ស្តី​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​បទ​បញ្ញា​ត្តិ​ផ្សេង​ៗ​។

លោក William Conklin នាយក​កម្មវិធី​របស់​អង្គការ ACILS ប្រចាំ​ប្រ​ទស​កម្ពុជា ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ ACILS​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួម​កិច្ចការ​ជាមួយ​គ្នា​នា​ពេល​កន្លង​មក​សម្រេច​បាន​នូវ​លទ្ធផល​ដ៏​គាប់ប្រសើរ ។

លោក​រំពឹង​ថា តាម​យៈ​ការ​បន្ត​អនុស្សរណៈ​នេះ​ភាគី​ទាំង​ពីរ​នឹង​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ដើម្បី​ជា​ប្រយោជន៍​ដល់​កម្មករនិយោជិត និង​រួមចំណែក​ក្នុង​កា​រលើ​កម្ពស់​សិទ្ធិ លក្ខខណ្ឌ​ការងារ និង​សុខដុមរមនា​នៅ​កន្លែង​ការងារ ជា​ពិសេស​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ក្នុង​កំឡុង​ពេល និង​ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩ ។

សូម​រំឭក​ជូន​ផង​ដែរ​ថា កាលពី​ខែមករា ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​អង្គការ ACILS លើ​ការ​អនុវត្តន៍​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ និង​សុខដុមរមនា​នៅ​កន្លែង​ការងារ រយៈពេល​៣​ឆ្នាំ (​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨ – ថ្ងៃ​ទី​២២ ខែមករា ២០២១) ។

ក្រោយ​អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ​ត្រូវ​បាន​បញ្ចប់​សុពលភាព​ភាគី​ទាំង​ពីរ​ក៏​បាន​ចុះហត្ថលេខា​ង​លើ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​នេះ​ជាមួយ​គ្នា​បន្ត​ទៀត​ដែល​មាន​រយៈពេល​២​ឆ្នាំ ។

គួរ​បញ្ជាក់​ថា នា​ពេល​កន្លង​មក​កម្ពុជា​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​ក្នុង​ការ​អនុវត្ត​ការ​ផ្សា​ភ្ជាប់​ពាណិជ្ជកម្ម​ទៅ​នឹង​លក្ខខណ្ឌ​ការងារ​តាម​រយៈ​កិច្ចសហការ​នេះ​កម្ពុជា​បាន​ខិតខំ​ពង្រឹង​ការ​អនុវត្ត​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ដែល​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​អ្នកបញ្ជា​ទិញ​ធំ​ៗ​របស់​សហរដ្ឋអាមេរិក សហជីព និយោជក កម្មករនិយោជិត ។

ជា​លទ្ធផល កម្ពុជា​នៅ​តែ​រក្សា​បាន​ទីផ្សារ និង​កិត្យានុភាព​ទំនិញ​ដែល​ផលិត​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ