ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ឈប់​សម្រាក ប្រជាជន​ថៃសម្រុក​ទៅ​ចាក់​វ៉ាក់សាំង មិន​រក្សា​គម្លាត​សុវត្ថិភាព​សង្គម

1 ខែ មុន

ទីក្រុង​បាងកក ៖ នៅ​ថ្ងៃ​ពុធ​នេះ ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​ខួបកំណើត​របស់​ព្រះមហាក្សត្រ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១​នេះ ប្រជាជន​ថៃ​ជា​ច្រើន​នាក់ ភាគច្រើន​មាន​វ័យ​ចំណាស់…

ទីក្រុង​បាងកក ៖ នៅ​ថ្ងៃ​ពុធ​នេះ ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​ខួបកំណើត​របស់​ព្រះមហាក្សត្រ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១​នេះ ប្រជាជន​ថៃ​ជា​ច្រើន​នាក់ ភាគច្រើន​មាន​វ័យ​ចំណាស់ បាន​នាំ​គ្នា​សម្រុក​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ នៅ​មុខ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង Bang Sue Grand ដោយ​គ្មាន​រក្សា​យ​គម្លាត​សុវត្ថិភាព​ឡើយ នេះ​បើ​យោង​តាម​កាសែត ថៃ​រ៉ាត់ ។

Picture



ខណៈ​ពេល​ដែល​ប្រជាជន​ថៃ​ភាគច្រើន កំពុង​ប្រមូលផ្តុំ​គ្នា​ឈរ​ជា​ជួរ​រង់ចាំ ប៉ុន្តែ​នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ឆ្លៀតឱកាស​សម្រុកចូល​មក​កន្លែង​ចាក់​វ៉ាក់សាំង ធ្វើ​អោយ​ទីតាំង​ចង្អៀត និង​ត្រូវ​រង់ចាំ​ចាក់​កាន់តែ​យូរ ។

នាយកដ្ឋាន​សេវាកម្ម​វេជ្ជសាស្ត្រ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា វ៉ាក់សាំង AstraZeneca ចំនួន ២០,០០០​ដូ​ស មាននៅ​មជ្ឈមណ្ឌល​នេះ ។ ហើយ​សេវា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន អាច​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ចំ​ពេល​មានការ​ព្រួយបារម្ភ​ថា អាច​ផ្ទុះ​ការ​ចម្លង​កូ​វី​ដ​-១៩​ជា​ចង្កោម​ថ្មី ព្រោះថា​មនុស្ស​ជា​ច្រើន​មិន​គោរព​វិធាន​សុខាភិបាល ពោល​គឺ​មិន​រក្សា​គម្លាត​សង្គម ។

វ៉ាក់សាំង AstraZeneca ពាក់កណ្តាល​នឹង​ផ្តល់​ជូន​សម្រាប់​មនុស្ស ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ ។ នៅ​សល់​ប៉ុន្មាន នឹង​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ប្រជាជន​វ័យ​ចំណាស់ អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ មនុស្ស​ធាត់​លើស​ទម្ងន់ និង​ស្ត្រី​មាន​ផ្ទៃពោះ យ៉ាង​ហោច​ណាស់​១២​ស​ប្តា​ហ៍ ។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដែរ ក្រសួងសុខាភិបាល​ថៃ បាន​ប្រកាស​រក​ឃើញ ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ កើនឡើង​ដល់ ១៦,៥៣៣​ករណី ក្នុង​រយៈពេល​២៤​ម៉ោង ក្នុងថ្ងៃនេះ​ដែរ មាន​អ្នក​ស្លាប់​ដល់​ទៅ ១៣៣​នាក់​បន្ថែម​ទៀត ។ ចំនួន​នេះ នាំ​ឲ្យ​ប្រទេស​ថៃ មាន​អ្នក​ឆ្លង​សរុប​ចំនួន ៥៤៣,៣៦១​ករណី អ្នកជា​សះស្បើយ​សរុប ៣៦០,៦៩៤​នាក់ និង​អ្នក​ស្លាប់ ៤,៣៩៧​នាក់ ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture