ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​នាំ​យក​ថវិកា​ចំនួន៤​លាន​រៀល​​​ទៅ​ប្រគល់​ជូន​ក្រុម​​គ្រួសារ​សពលោក​ កុយ សា​រិ​ទ្ធ ​

8 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖​ លោក​វរសេនីយ៍ឯក រុ​ព្ព សុ​វឌ្ឍន៍ តំណាង​ឱ្យ​លោកឩ​ត្តម​សេនីយ៍​ត្រី ស៊ិ​ន ភាត់ មេបញ្ជាការតំបន់សឹករង​ខេត្ត​ នៅ​ព្រឹក​​ថ្ងៃ​ទី​២៥ ​ខែធ្នូ ឆ្នាំ​២០១៥ ​បាន​នាំ​យក​ថវិកា​ចំនួន៤​លាន​រៀល

ខេត្តសៀមរាប​ ៖​ លោក​វរសេនីយ៍ឯក រុ​ព្ព សុ​វឌ្ឍន៍ តំណាង​ឱ្យ​លោកឩ​ត្តម​សេនីយ៍​ត្រី ស៊ិ​ន ភាត់ មេបញ្ជាការតំបន់សឹករង​ខេត្ត​ នៅ​ព្រឹក​​ថ្ងៃ​ទី​២៥ ​ខែធ្នូ ឆ្នាំ​២០១៥ ​បាន​នាំ​យក​ថវិកា​ចំនួន៤​លាន​រៀល ​​ទៅ​ប្រគល់​ជូន​ដល់លោកស្រី ម៉ូត រា ដែល​ត្រូវជា​ភរិយា​គ្រួសារ​សពលោកអនុសេនីយ៍ត្រី កុយ សា​រិ​ទ្ធ ដែល​ជា​និវត្តន៍​ជន ជន​ពិការ (​យុទ្ធ​ភូមិភាគ​៤)​ ដែល​បាន​ទទួល​មរ​ណភាព​កាលពី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​តសៀមរាប ។​

​ក្នុង​ឱកាស​នេះ​ដែរ ក៏​មាន​ការ​​ចូលរួម​របស់​លោក​អនុសេនីយ៍ឯក ដា ចំរើន អធិការរង លោក​មេ​បញ្ជា​រការ​កងរាជអាវុធហត្ថ​ក្រុង លោកស្រីចៅសង្កាត់​រង នាយ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​​សាលា​កំរើក ក្រុមការងារ​ ព្រម​ទាំង​សមាគម​​​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្​​ជា​ច្រើន​នាក់​ផង​ដែរ​ សូម​ចូលរួម​រំលែក​ទុក្ខ​ និង​ចង​ចាំ​មិន​ភ្លេច ចំពោះ​វី​រ​ភាព​របស់​លោក​​អនុសេនីយ៍ត្រី កុយ សា​រិ​ទ្ធ ដែល​បាន​​បូជា​ជីវិត​​នា​ពេល​កន្លង​មក ​សម្រាប់​ប្រទេស​ជាតិ​មាតុភូមិ​​ ៕