ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​ពិធី​បុណ្យស.ព នាំ​គ្នា​ផឹកស្រា​ថ្នាំ ពុល​ស្លា​.​ប់បន្តបន្ទាប់​៤​នាក់ នៅ​ខេត្តកំពត

2 ឆ្នាំ មុន

ខេត្តកំពត ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា មាន​ករណី​មនុស្ស​ស្លា​.​ប់​ចំនួន​៤​នាក់ ដោយ​សង្ស័យ​ពុល​ស្រាស ខណៈ​ក្រុម​គ្រួសារ បាន​ដឹក​ចេញពី​ភូមិ​ឃុំ​ដូន​យ៉​យ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឈូក ខេត្តកំពត កាលពី​វេលា​ម៉ោង​៨…

ខេត្តកំពត ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា មាន​ករណី​មនុស្ស​ស្លា​.​ប់​ចំនួន​៤​នាក់ ដោយ​សង្ស័យ​ពុល​ស្រាស ខណៈ​ក្រុម​គ្រួសារ បាន​ដឹក​ចេញពី​ភូមិ​ឃុំ​ដូន​យ៉​យ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឈូក ខេត្តកំពត កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​២៧ ខែកក្កដា ឆ្នាំ​២០២១ ។

ជន​រង​គ្រោះ​ដែល​ស្លា​.​ប់​ទាំង​៤​នាក់​រួម​មាន ៖
ទី​១. មានឈ្មោះ វង្ស សា​រិ​ន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​ស្លា​.​ប់ កាលពី​ម៉ោង​៥ និង​៣០​នាទី ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១ ។
ទី​២. ឈ្មោះ ហូ​ង បឹម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ស្លាប់​ម៉ោង​១៧ និង​៤០​នាទី ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១ ។
ទី​៣. ឈ្មោះ ពេ​ជ រឿ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ
បាន​ស្លាប់​នៅ​វេលា​ម៉ោង​២០​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ ២០២១ ។
និង​ទី​៤. ឈ្មោះ ម៉​ម វ៉ា​ន់ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ក្រសាំង​មាន​ជ័យ ឃុំ​ដូន​យ៉​យ ស្រុក​ឈូក ខេត្តកំពត បាន​ស្លាប់​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១ ។

សេចក្តី​រាយ​ការ​បន្ត​ថា តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ស៊ឹ​ម សុខ​នី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ឈ្មោះ ង៉ែត វ៉ា​ន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បាន​ឆ្លើយ​ប្រហាក់ប្រហែល​គ្នា​ថា កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១០​និង​១០​នាទី ពួក​ទាំង​២​នាក់ បាន​ចូលរួម​ពិធី​បុណ្យសព​មួយ ហើយ​ក៏​នាំ​គ្នា​ផឹកស្រា​ថ្នាំ នៅ​ពិធី​បុណ្យសព នោះ​អស់​ស្រា​ម្នាក់​១​កូន​កែវ រួច​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ ស្រាប់តែ​ស្អែក​ឡើង ក៏​មាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​ចំនួន​៣​នាក់ ហើយ​អ្នក​ដែល​ស្លាប់​នោះ សុទ្ធតែ​បាន​ផឹកស្រា​ថ្នាំ នៅ​ថ្ងៃ​បុណ្យសព​ផ្ទះ​ពូ ធន់ ទាំងអស់​គ្នា រួម​ទាំង​ពួក​គាត់​២ នាក់​ដែរ គ្រាន់តែ​មនុស្ស​៤​នាក់​នោះ​ផឹក​ច្រើន​ជាង​គាត់ ។

ដោយសារ​ការ​ភ័យ​ខ្លាច​ពុល​ស្លាប់​ដូច​គេ ពួក​គាត់​ក៏​បាន​នាំ​គ្នា ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឈូក​ដែរ រួច​ហើយ​គ្រូពេទ្យ​បាន​ប្រាប់​ថា គាត់​មិន​អី​ទេ រួច​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។

ដោយឡែក សាកសព ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើតេស្ត​រហ័ស​រក​ជំងឺ​កូ​វី​ដ​-១៩ លទ្ធផល អ​វិ​ជ្ច​មាន ទាំង​៤​នាក់ រួច​ហើយ​សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ធ្វើ​កោសល​វិច័យ​លើ​សព​ជន​រង​គ្រោះ និង​កោះហៅ​ម្ចាស់​ទីតាំង​ផលិត​ស្រា និង​ម្ចាស់​ទីតាំង​អ្នកលក់​ស្រា មួយ​ចំនួន​មក​សាកសួរ​ផង​ដែរ ។ ក្រោយ​ធ្វើ​កោសល​វិច័យ​លើ​សាកសព គណៈកម្មការ​ចម្រុះ បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ អាច​ស្លាប់ ដោយ​សង្ស័យ​ពុល​ស្រា​.​ស ។ សព​ទាំង​៤​នាក់ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ និង​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ