ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ខណ្ឌមានជ័យ​នាំ​យក​អំណោយ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​១០​គ្រួសារ​នៅ​សង្កាត់​បឹង​ទំពុន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៤​នេះ អនុ​សាខា​កាកបាទក្រហមកម្ពុជា​ ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ និង​ជា​ប្រធាន​…

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៤​នេះ អនុ​សាខា​កាកបាទក្រហមកម្ពុជា​ ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ និង​ជា​ប្រធាន​កាកបាទក្រហម​ខណ្ឌ បាន​ដឹកនាំ​ក្រុម​មន្ត្រី​ពាំនាំ​យក​អំណោយ​​របស់​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​ចំនួន​១០​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​សន្សំ​កុសល​ទី​១ ទី​២ ទី​៣ និង​ទី​៤ ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

លោក ឌី រ័ត្នខេមរុណ បាន​ឱ្យដឹងថា អំណោយ​ដែល​ត្រូវ​បាន​ចែក​ជូន​នា​ពេលនេះ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន អង្ករ​២៥​គីឡូក្រាម ត្រីខ​១​យួរ មី​១​កេស ឃី​ត​១ (​មុង ភួយ ក្រមា សារុង​) និង​ថវិកា​៥​ម៉ឺន​រៀល ។

ឆ្លៀ​ង​ក្នុង​ឱកាស​នោះ​ដែរ លោក ឌី រ័​ត្ន​ខេ​ម​រុណ បាន​មាន​ប្រសាសន៍​ផ្ញើរ​ក្តី​នឹករលឹក​ជា​ខ្លាំង​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ ដែល​​សម្តេច​​​តែងតែ​តាស់​តឿន​ដល់​មន្ត្រី​ក្រោម​ឱវាទ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ធ្វើ​យ៉ាងណា​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ និង​គិតគូរ​ដល់​មនុស្ស​ចាស់ជរា​ អ្នក​ដែល​ជួប​ការ​លំបាក និង​អ្នក​ដែល​មានការ​ខ្វះខាត ជា​ពិសេស​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​ក្នុង​មូល​ដ្ឋាន ដោយ​មិន​ត្រូវ​មើល​រំលង​ឡើយ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាលរង​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើរ​បងប្អូន​ទាំង​១០​គ្រួសារ​ឱ្យ​ចេះ​រក្សា​នូវ​សុខភាព អនាម័យ​ឱ្យ​បាន​ល្អ ពោល​គឺ​ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត​ជា​និច្ច ដើម្បី​បញ្ចៀស​នូវ​ជម្ងឺ​ដ​ង្កា​ត់​ផ្សេង​ៗ កុំ​ឱ្យមក​បៀតបៀន​ខ្លួនប្រាណ​យើង​បាន ៕