ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ-១៩៖ ឆ្លងក្នុងសហគមន៍ជាង ៤០០ ខណៈករណីនាំចូលពីក្រៅប្រទេសក៏ច្រើន

1 ខែ មុន

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានឱ្យដឹងថា កាលពីថ្ងៃម្សិលមិញរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៦៨៥នាក់បន្ថែមទៀត ដែលក្នុងនោះករណីឆ្លងក្នុងសហគមន៍ទូទាំងប្រទេសមានចំនួន ៤២៣ នាក់ ខណៈតួលេខនៃការស្លាប់ថ្មីបានថយចុះមួយកម្រិត…

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានឱ្យដឹងថា កាលពីថ្ងៃម្សិលមិញរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៦៨៥នាក់បន្ថែមទៀត ដែលក្នុងនោះករណីឆ្លងក្នុងសហគមន៍ទូទាំងប្រទេសមានចំនួន ៤២៣ នាក់ ខណៈតួលេខនៃការស្លាប់ថ្មីបានថយចុះមួយកម្រិត ។

យោងតាមប្រកាសរបស់ក្រសួងសុខាភិបាលដដែលបានបន្តថា ករណីឆ្លងថ្មីកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៦៨៥ (ករណីនាំចូលកម្ពុជា ២៦២នាក់)  ជាសះស្បើយ ៧៧៥នាក់ និង ស្លាប់ថ្មី ១៩នាក់ ។

គិតមកដល់បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៧៤, ៣៨៦នាក់ អ្នកជាសះស្បើយសរុប ៦៦, ៧២៥នាក់ និងអ្នកស្លាប់សរុប ១, ៣២៤នាក់។

Picture


យ៉ាងណាមិញ បើទោះបីជាតួលេខនៃការឆ្លងក្នុងសហគមន៍ហាក់មានភាពធូរស្បើយ តែករណីនាំចូល ដែលភាគច្រើនពាក់ព័ន្ធនឹងពលករខ្មែរមកពីប្រទេសថៃ ក៏មានចំនួនច្រើនគួរឱ្យព្រួយបារម្ភផងដែរ ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី ២៧ ខែកក្កដា នេះ ក្រសួងសុខាភិបាលបញ្ជាក់ថា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta លើអ្នកជំងឺចំនួន ៣៩នាក់ទៀត នៅថ្ងៃទី២២ និងថ្ងៃទី២៥ ខែកក្កដា។ ក្នុងនោះក៏មានការឆ្លងដល់បុគ្គលិកសុខាភិបាលផងដែរ ។ បើតាមក្រសួងសុខាភិបាល ក្នុងចំណោមអ្នកមានវីរុសបំប្លែងថ្មីចំនួន ៣៩ នាក់ គឺមានករណីឆ្លងក្នុងសហគម៍ផង និងពលករខ្មែរ​ត្រឡប់មកពីប្រទេសថៃចំនួន ២១នាក់, បុគ្គលិកសុខាភិបាលខេត្ត៤នាក់ និងលើពលរដ្ឋក្នុងសហគមន៍ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកត្រឡប់មកពីថៃ ៦នាក់។ ​

Picture
Picture
Picture