ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបន្តប្រុងប្រយ័ត្ន ! ចាប់ពីថ្ងៃ២៨ កក្កដាដល់៣ សីហា តំបន់មួយចំនួនមានភ្លៀងខ្លាំងលាយឡំខ្យល់កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ដោយ​មាន​បា​តុ​ភូតធម្មជាតិ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​២៨ កក្កដា​ដល់​៣ សីហា នៅ​តំបន់​មួយ​ចំនួន ។ យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ដោយ​មាន​បា​តុ​ភូតធម្មជាតិ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​២៨ កក្កដា​ដល់​៣ សីហា នៅ​តំបន់​មួយ​ចំនួន ។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​២៨ ខែកក្កដា ដល់​៣ ខែសីហា ឆ្នាំ​២០២១ របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​២៧ កក្កដា​នេះ​បាន​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ដែល​បាន​កើត និង​អូស​បន្លាយ​លើ​ភាគ​ខាង​ប្រទេស​ថៃ ឡាវ និង​វៀតណាម​ជាមួយ និង​ខ្យល់មូសុង​និរតី​មាន​ល្បឿន​មធ្យម ។

ដោយឡែក​ព្យុះ​ទី​៦ ឈោះ្ម​(IN-FA) បាន​ឡើង​ចូល​ដល់​ភាគ​ខាងកើត​ប្រទេស​ចិន ។ ព្យុះ​នឹង​ថមថយ​ឥទ្ធិពល​ជា​វិ​សម្ពាធ​ទាប នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០-៣២ºC​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ ខ្យល់ ខ្យល់​កន្ត្រាក់ ។ លើកលែងតែ​បណ្តា​ខេត្ត ៖ កំពង់ស្ពឺ , តាកែវ​, កំពត , កណ្ដាល និង​រាជធានី​ភ្នំពេញ​ដែល​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ដោយសារ​ឥទ្ធិពល​ខ្យល់​ហ្វឺ​ន​ក្នុង​កម្រិត​បង្ហូរ ។

ចំណែក​បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៣-២៥ ºC​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១°C នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ ºC​នឹង សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ ºC- នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង​ៗ​នៅ​លើ​ផ្ទៃសមុទ្រ​ខ្យល់​ខ្លាំង​, ភ្លៀង​ក៏​ខ្លាំង​ធ្វើ មាន​ឲ្យ​មាន​រលក​កម្ពស់​ខ្ពស់ ។

ដោយ​ស្ថានភាព​ធាតុអាកាស​ដូចនេះ​ក្រសួង សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ធាតុអាកាស​នានា​ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ ពិសេស​នៅ​តំបន់​មាត់​សមុទ និង​ក្នុង​លំហ​សមុទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ