ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! ក្មេ.ងម្នាក់ជួបគ្រោះខ្ទា.ត​ជាប់ឡាន​ក្រឡា.ប់ទៅម្ខាងផ្លូវ​

1 ខែ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ គ្រោះថ្នាក់ចរាចរណ៍​​​រវាង​រថយន្តបុកជាមួយម៉ូតូ ​​បណ្តាល​ឱ្យ​ក្មេ.ង​ប្រុស​ម្នាក់​​បាត់បង់ជីវិត កាលពី​វេលា​ម៉ោង​៨​និង​

ខេត្តព្រះវិហារ ៖ គ្រោះថ្នាក់ចរាចរណ៍​​​រវាង​រថយន្តបុកជាមួយម៉ូតូ ​​បណ្តាល​ឱ្យ​ក្មេ.ង​ប្រុស​ម្នាក់​​បាត់បង់ជីវិត កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​វត្ត​ស្រអែម​រតនា​រ៉ា​ម ​​តាម​ផ្លូវ​ជាតិ​លេខ​៦២ ស្ថិត​​ក្នុងភូមិ​ស្រអែម​ត្បូង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា ក្មេ.ង​ប្រុស​​​រងគ្រោះ​​ឈ្មោះ រ៉េ​ត ធី​ង​សែន អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ស្រអែម ត្បូង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ជិះម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុនសេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ។​ ចំណែកភាគី​ខាង​​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ កំពង់ចាម 3A-7425 បើកបរ​ដោយ​ឈ្មោះ អ៊ូច ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឈើ​បាក់ ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​

​តាម​ប្រភព​ដដែល​បាន​​បន្ត​ថា ​មុនពេលកើតហេតុ ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ និង​ម៉ូតូ​​របស់ជនរងគ្រោះ​ ​ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​កើ​តទៅ​លិច លុះមក​ដល់​ចំណុច​​កើត​​ហេតុ​ខាងលើ​ រថយន្ត​ក៏​បាន​បុក​ម៉ូតូ​​យ៉ាង​ពេញទំហឹង​ ​បណ្តាល​ឱ្យ​ក្មេង​​ប្រុស​រង​គ្រោះ​​ដា.ច់​ក្បាល ខ្ទា.ត​ដងខ្លួន​ជាប់​ជាមួយ​រថយន្ត​​ដែលក្រឡាប់​ធ្លា.ក់​ទៅ​ម្ខាង​ផ្លូវ​ស្លា.ប់​យ៉ាង​អា​ណោ​ច​អា​ធ័​ម​ជាទី​បំផុត ។

ក្រោយ​ពេលកើត​ហេតុ​ភ្លាម​ៗ​ សមត្ថកិច្ច​បាន​ចុះ​ដល់ទី​តាំង​​ធ្វើ​​ការ​វាស់វែង រីឯ​អ្នក​បើ​កបររថយន្ត​​ដែល​គេ​ស្គាល់​អត្តសញ្ញាណ​​ខាង​លើ​នោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ដោយឡែក​​​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ជាំ​ក្សាន្ត ដើម្បីរង់ចាំធ្វើការ​ដោះ​ស្រាយនៅពេលក្រោយទៀត រីឯ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​មកទទួល​យក​ទៅ​ធ្វើ​បុណ្យ​​នៅ​លំនៅ​ឋាន​តាមប្រពៃណី ។

មក​ដល់​ពេល​នេះ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​នៅ​ចំពោះ​មុខ​ច្បាប់ អោយ​ខាន​តែ​បាន ៕​

Picture
Picture