ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ម្នាក់​ត្រឡប់​ពី​ថៃ​ស្រាប់តែ​​ហត់​ខ្លាំង​រហូត​ស្លា​.​ប់ ផ្អើល​ច្រក​អូរ​បី​ជាន់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បុរស​ម្នាក់​ជា​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ តាម​ច្រក​អូរ​បី​ជាន់ ហើយ​ក៏​មាន​អាកា​រៈ​ហត់​ខ្លាំង បណ្តាល​ស្លា​.​ប់​តែ​ម្តង ក្រោយមក​ក៏​បាន​យក​សំណាក​ធ្វើតេស្ត​រហ័ស​ជា​លទ្ធផល​

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ជា​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ តាម​ច្រក​អូរ​បី​ជាន់ ហើយ​ក៏​មាន​អាកា​រៈ​ហត់​ខ្លាំង បណ្តាល​ស្លា​.​ប់​តែ​ម្តង ក្រោយមក​ក៏​បាន​យក​សំណាក​ធ្វើតេស្ត​រហ័ស​ជា​លទ្ធផល​គឺ​វិជ្ជមាន​កូ​វី​ដ​១៩ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។

បើ​តាម​មន្ត្រី​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ប្រាប់​ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ដែល​ស្លា​.​ប់​ខាងលើ​នេះ​មានឈ្មោះ សៀន ខុ​ម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ យិ​ន រ៉ា​ន់ អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​។

មន្ត្រី​នគរបាល​រូប​នោះ​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​៩​និង​0៥​នាទី ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ នៅ​ពេល​ដែល​ពលករ​ខ្មែរ​ម្នាក់​ឈ្មោះ សៀន ខុ​ម បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ តាម​ច្រក​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ក្នុង​ចំណោម​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ទៀត ដែល​ក្រុមការងារ​មណ្ឌល​សំចត​ច្រក​អូរ​បី​ជាន់ កំពុង​តែ​ពិនិត្យ​សុខភាព និង​យក​សំណាក​ធ្វើតេស្ត ស្រាប់តែ​ជន​រង​គ្រោះ​មាន​អាកា​រៈ​ក្តៅខ្លួន​និង​ដង្ហក់​ហត់​ខ្លាំង បណ្តាល​ស្លា​.​ប់​ភ្លាម​ៗ​នៅ​ក្នុង​មណ្ឌល​សំចត​ច្រក​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​នោះ​តែ​ម្តង។

មន្ត្រី​នគរបាល​រូប​នោះ​បាន​បញ្ជាក់​ថា នៅ​ពេល​ពលករ​ខ្មែរ​ម្នាក់​បាន​ស្លា​.​ប់​ក្នុង​មណ្ឌល​សំចត​ច្រក​អូរ​បី​ជាន់​ហើយ ក្រុម​គ្រូពេទ្យ​ក៏​បាន​យក​សំណាក​សាកស​.​ព​ទៅ​ធ្វើតេស្ត​រហ័ស ជា​លទ្ធផល​គឺ​វិជ្ជមាន​កូ​វី​ដ​១៩ ក្រោយមក​ក្រុម​គ្រូពេទ្យ​ក៏​បាន​យកស​.​ព​ពល​ខ្មែរ​រូប​នេះ​ទៅ​បូជា​តាម​បច្ចេកទេស​ពេទ្យ​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ