ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​វស្សា​បី​ខែ​តើ​ព្រះសង្ឃ​អាច​និមន្ត​ចេញ​ក្រៅ​វត្ត​បាន​ទេ ?

2 ឆ្នាំ មុន

មហាជន​ភាគច្រើន​តែង​លើក​ជា​ច​ម្ង​ល់​ថា នៅ​ក្នុង​រដូវវស្សា​បី​ខែ​ព្រះសង្ឃ​មិន​អាច​និមន្ត​ចេញ​ក្រៅ​វត្ត​ដោយ​កិច្ច​ទាំងឡាយ​មានការ​និមន្ត​បិណ្ឌបាត​ចង្ហាន់​ពី​អ្នកស្រុក​ជាដើម​បាន​ទេ ព្រោះ​វា​ខុស​ទៅ​នឹង​ធម៌​វិន័យ​របស់​អ្នកបួស គឺ​ត្រូវ​តែ​គង់នៅ​តែ​ក្នុង​វត្ត​ឱ្យ​គ្រប់​បី​ខែ​ជា​កំហិត ។ តើ​ទស្សនៈ​បែប​នេះ​ត្រឹមត្រូវ​តាម​ផ្លូវ​វិន័យ​សង្ឃ​ដែរ​ឬទេ ? ទាក់ទង​នឹង​ការ​លើក​ឡើង​បែប​នេះ អ្នកប្រាជ្ញ​ខាង​សាសនា​បាន​បំភ្លឺ​ថា មិន​ទាន់​ត្រឹមត្រូវ​ទេ​!…

មហាជន​ភាគច្រើន​តែង​លើក​ជា​ច​ម្ង​ល់​ថា នៅ​ក្នុង​រដូវវស្សា​បី​ខែ​ព្រះសង្ឃ​មិន​អាច​និមន្ត​ចេញ​ក្រៅ​វត្ត​ដោយ​កិច្ច​ទាំងឡាយ​មានការ​និមន្ត​បិណ្ឌបាត​ចង្ហាន់​ពី​អ្នកស្រុក​ជាដើម​បាន​ទេ ព្រោះ​វា​ខុស​ទៅ​នឹង​ធម៌​វិន័យ​របស់​អ្នកបួស គឺ​ត្រូវ​តែ​គង់នៅ​តែ​ក្នុង​វត្ត​ឱ្យ​គ្រប់​បី​ខែ​ជា​កំហិត ។

តើ​ទស្សនៈ​បែប​នេះ​ត្រឹមត្រូវ​តាម​ផ្លូវ​វិន័យ​សង្ឃ​ដែរ​ឬទេ ?

ទាក់ទង​នឹង​ការ​លើក​ឡើង​បែប​នេះ អ្នកប្រាជ្ញ​ខាង​សាសនា​បាន​បំភ្លឺ​ថា មិន​ទាន់​ត្រឹមត្រូវ​ទេ​! បើ​តាម​ផ្លូវ​វិន័យ​បាន​បញ្ជាក់​ថា ការ​និមន្ត​ដោយ​កិច្ច​ទាំងឡាយ​មានការ​និមន្ត​ចេញ​បិណ្ឌបាត​ជាដើម​របស់​ព្រះសង្ឃ​គឺ​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​គង់​ចាំ​វស្សា​ឡើយ លោក​អាច​និមន្ត​ចេញ​ក្រៅ​វត្ត​បានជា​ធម្មតា បើ​ការ​និមន្ត​ចេញ​ក្រៅ​វត្ត​របស់​ព្រះសង្ឃ​អង្គ​នោះ​មិន​ឱ្យ​កន្លង​រាត្រី ។

បើ​តាម​ផ្លូវ​វិន័យ​បាន​បញ្ជាក់​ថា ការ​និមន្ត​ចេញ​ក្រៅ​វត្ត​អារាម​ដោយ​កិច្ច​ទាំងឡាយ​មានការ​និមន្ត​ចេញ​ដើម្បី​បិណ្ឌបាត​ជាដើម​របស់​ព្រះសង្ឃ​គឺ​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​គង់​ចាំ​ព្រះ​វស្សា​ឡើយ លោក​អាច​និមន្ត​បិណ្ឌបាត​តាម​ធម្មតា​បាន ព្រោះ​ការ​និមន្ត​ចេញ​បិណ្ឌបាត​របស់​ព្រះសង្ឃ​យ៉ាង​យូរ​ត្រឹម​ម៉ោង​១១​ព្រឹក ហើយ​ត្រូវ​វិល​ត្រឡប់​មក​ចូល​វត្ត​វិញ​ជា​ប្រញាប់ វៀរលែងតែ​ភិក្ខុ​អង្គ​ណា​និមន្ត​ទៅ​កាន់​ទី​ដទៃ​ឱ្យ​កន្លង​រាត្រី ហើយ​វិល​ត្រឡប់​មក​ចូល​វត្ត​វិញ​ក្រោយ​អរុណរះ ទើប​ភិក្ខុ​អង្គ​នោះ​ត្រូវ​ដាច់​វស្សា ។

បើ​និយាយ​ពី​ការ​លំបាក​នៅ​ក្នុង​រដូវវស្សា អ្នកបួស​ក្នុង​សម័យ​ពុទ្ធកាល​ត្រូវ​ជួប​ការ​លំបាក​ខ្លាំង​មិន​អាច​និមន្ត​ទៅ​កាន់​ទី​ឆ្ងាយ​បាន​ឡើយ​ព្រោះ​មិន​មាន​យានជំនិះ​សម្រាប់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ គឺ​និមន្ត​ទៅ​ដោយ​ថ្មើរជើង ។ ចំណែក​បច្ចុប្បន្ន​ជា​សម័យកាល​ទំនើប​ខាង​បច្ចេកវិទ្យា មាន​មធ្យោបាយ​ធ្វើ​ដំណើរ​គ្រប់​ប្រភេទ លោក​អាច​និមន្ត​ទៅ​កាន់​ទី​ឆ្ងាយ​ៗ ឬ​អាច​និមន្ត​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត ហើយ​វិល​ត្រឡប់​មក​ចូល​វត្ត​វិញ​ដោយ​សុវត្ថិភាព មិន​ខ្វល់​ពី​អន្តរាយ​នៃ​ការ​ចាំ​វស្សា​ឡើយ ។

តែ​មតិ​មហាជន​មិន​បាន​យល់​ឃើញ​បែប​នេះ​ទេ គាត់​គិត​ថា ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​រយៈពេល​បី​ខែ​នេះ​គឺ​ឱ្យ​នៅ​តែ​ក្នុង​ទី​អារាម​មិន​អនុញ្ញាត​ឱ្យ​និមន្ត​ចេញ​ក្រៅ​វត្ត​ជា​ដាច់ខាត បើ​មាន​ព្រះសង្ឃ​អង្គ​ណា​និមន្ត​ចេញ​ក្រៅ​វត្ត ព្រះសង្ឃ​អង្គ​នោះ​នឹង​ដាច់​វស្សា​ហើយ ។

ព្រោះតែ​ទស្សនៈ​នេះ​ដិតដាម​ជាប់​ជា​ទម្លាប់​មក​យូរហើយ ទើប​អ្នកស្រុក​ខ្លះ​ចេះ​តែ​លើកទោស​ព្រះសង្ឃ​រឿយ​ៗ នៅ​ពេល​ដែល​ពួក​គាត់​ឃើញ​ព្រះសង្ឃ​និមន្ត​ចេញ​ក្រៅ​វត្ត​ដោយ​កិច្ច​ផ្សេង មានការ​និមន្ត​បិណ្ឌបាត​ចង្ហាន់​ជាដើម​ដែល​ទស្សនៈ​ទាំងនោះ​មិន​បាន​ផ្អែក​តាម​ផ្លូវ​វិន័យ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ