ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករឆ្លងកូវីដ១៩ មួយចំនួនតូចមិនត្រូវបានយកចិត្តទុកដាក់ ប៉ុន្តែពេលចូលធ្វើការងារវិញគ្មានការរើសអើង

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​រោងចក្រ​ការ​ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មួយ​ចំនួន​តូច មិន​ត្រូវ​បាន​យកចិត្តទុកដាក់​ពាក់ព័ន្ធ​នឹង​ស្បៀងអាហារ ប៉ុន្តែ​ពេល​ចូល​ធ្វើការ​ងារ​វិញ​គ្មាន​កា​រើសអើង​នោះ​ទេ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេ​សហជីព ។ ការ​បញ្ជាក់​របស់​មេ​សហជីព​នេះ…

រាជធានី​ភ្នំពេញ ៖ កម្មករ​រោងចក្រ​ការ​ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មួយ​ចំនួន​តូច មិន​ត្រូវ​បាន​យកចិត្តទុកដាក់​ពាក់ព័ន្ធ​នឹង​ស្បៀងអាហារ ប៉ុន្តែ​ពេល​ចូល​ធ្វើការ​ងារ​វិញ​គ្មាន​កា​រើសអើង​នោះ​ទេ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេ​សហជីព ។

ការ​បញ្ជាក់​របស់​មេ​សហជីព​នេះ ខណៈ​ជំងឺ​កូ​វី​ដ​១៩ បាន​ឆ្លង​នៅ​ស្ទើរ​គ្រប់​បណ្តា​ប្រទេស​លើស​លក​លោក ហើយ​ឆ្លង​ទៅ​គ្រប់​មនុស្ស​ស្រទាប់វណ្ណៈ​មិន​ថា ចាស់ ក្មេង​ឬ​កុមារ ឬ​អ្នកមាន អ្នកក្រ​ធំ​អ្នកតូច​នោះ​ទេ ។

Picture
រូបតំណាង

ពាក់ព័ន្ធ​នឹង​កម្មករ​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ហើយ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​អនុញ្ញាត​ឲ្យ​ចូល​ធ្វើការ​ងារ​វិញ ត្រូវ​បាន​លោក ប៉ាវ ស៊ី​ណា​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១​ថា ៖«​ខ្ញុំ​មើលឃើញ​ថា កម្មករ​ដែល​ព្យាបាល​ជា​ពី​ជំងឺ​កូ​វី​ដហើយ ពេល​ចូល​បំរើ​ការងារ​ក្នុង​រោងចក្រ​វិញ​មិនមែន​រើសអើង​ទេ ។ គ្មាន​ជា​បញ្ហា​ចោទ​សម្រាប់​កម្មករ​ទេ ពីព្រោះ​នេះ​ជា​ជំងឺ​មួយ​ទូទៅ ដូច្នេះ​គ្មាន​ការ​រើសអើង​ទេ ហើយ​កើតជា​លក្ខណៈ​សកលលោក​» ។

Picture

លោក ប៉ាវ ស៊ី​ណា​បាន​គូសបញ្ជាក់​ថា ៖«​ពេល​គាត់​មក​ធ្វើការ​ងារ​វិញ​ស្រប​ពេល​គាត់​ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ដោយ​បញ្ជាក់​ត្រឹមត្រូវ អី​ញ្ចឹ​ង​គាត់​គ្មាន​ការ​រើសអើង​ពី​កម្មករ ឬ​មិត្ត​រួមការ​ងារ​នោះ​ទេ​» ។ ទោះបីជា​ជំងឺ​កូ​វី​ដ​១៩ កំពុង​តែ​វាយលុក​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាងណា​ក្តី ប្រធាន​សហជីព​បាន​អះអាង​ថា កម្មករ​បាន​ចូល​បំរើ​ការងារ​វិញ​ស្ទើរតែ​ទាំងស្រុង ឬ​១០០​ភាគ​ទៅ​ហើយ ។ ហើយ​មាន​តែ​កម្មករ​តិច​តូច​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​ជំ​ងឹ​កូ​វី​ដ​១៩ ឬ​ធ្វើ​ច​ត្តា​ឡី​ស័ក​។

លោក​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​កម្មករ​បាន​ចូល​ធ្វើការ​ស្ទើរ​ទាំងអស់ ហើយ​គ្មាន​អ្នក​រើសអើង​គាត់​ទេ ។ កម្មករ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ គាត់​មានការ​យកចិត្តទុកដាក់​ពី​មន្ត្រី​ជំនាញ​ក្នុង​ការ​មើល​ខុស​ត្រូវ​ក៏​ដូច​ជា ការ​តាមដាន​សុខភាព​គាត់​ក៏​ដូច​ជា ផ្តល់​ស្បៀងអាហារ​ជាដើម​» ។

Picture

យ៉ាងណា​ក្តី​ក្តី លោក ប៉ាវ ស៊ី​ណា បាន​អះអាង​ថា មាន​កម្មករ​មួយ​ចំនួន​តូច​ដូច​ជា នៅ​ខេត្តស្វាយរៀង ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មិនសូវ​មានការ​យកចិត្តទុកដាក់​ដូច​ជា ការ​ផ្តល់​របប​ស្បៀងអាហារ​ផង​ដែរ ។

ទាក់ទិន​នឹង​ដំណើរការ​ផលិត និង​ការ​នាំ​ចេញ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង លោក ប៉ាវ ស៊ី​ណា បាន​លើក​ឡើង​ថា ថ្វី​ត្បិត​ជា​កម្មករ ស្ថិត​ក្នុង​ភាព​ព្រួយបារម្ភ​ភ័យ​ខ្លាច​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ក្តី ការ​ដំណើរ​ផលិតផល​នៅ​ធម្មតា និង​ការ​នាំ​ចេញ​ទំនិញ​ពី កម្ពុជា​ទៅ​ប្រទេស​ដទៃ គឺ​ដំណើរការ​ធម្មតា ។ ឆ្នាំ​២០២១​នេះ ទោះបីជា​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​ក៏​ដោយ​ក៏​វា​ខុស​ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ឆ្នាំ​២០២០​ដែល​ទី​ផ្សាយ​ត្រូវ​បាន​បិទ ។ ដូច្នេះ​ទំនិញ​ក្នុង​ទីផ្សារ​មិន​អាច​នាំ​ចេញ​ទៅ​ក្រៅប្រទេស​បាន​ទេ ។

Picture
រូបតំណាង

លោក​បញ្ជាក់​ថា​៖«​ត្បិត​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​ខ្លាំង​ជា​ឆ្នាំ​មុន ហើយ​មានការ​បង្ហាញ​ព្រួយបារម្ភ​ខ្លាំង ប៉ុន្តែ​ដំណើរ​ផលិតកម្ម​យើង​ឃើញ​ថា​នៅ​ធម្មតា​ហើយ​ការ​នាំ​ចេញ​ធម្មតា​» ។

ចំពោះ​ករណី​ប្រាក់​ឈ្នួល​វិញ លោក ប៉ាវ ស៊ី​ណា បាន​លើក​ឡើង​ថា បើកប្រាក់​ខែ​របស់​កម្មករ គឺ​ទទួល​បាន​ធម្មតា​មាន​ន័យ​ថា បើ​គាត់​ធ្វើការ​ធម្មតា គឺ​ប្រាក់ខែ​បើក​ធម្មតា ។ ប៉ុន្តែ​លើកលែងតែ​ករណី​បិទ​នៅ​តំបន់​មួយ​ចំនួន​ដែល​ផ្ទុះ​ជំងឺ​កូ​វី​ដហើយ គាត់​មិន​បាន​ទៅ​ធ្វើការ ដូច្នេះ​គាត់​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ពេញ​នោះ​ទេ ៕

Picture
រូបតំណាង