ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​វ៉ា​ត់ ចំរើន ធានា​ពី​សុវត្ថិភាព​កីឡាករ​នៅ​អូ​ឡាំ​ពិ​ក ក្រោយ​មានការ​ជួបជុំធំ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ទីក្រុង​តូ​ក្យូ ឆ្នាំ​២០២០(Tokyo Olympic

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ទីក្រុង​តូ​ក្យូ ឆ្នាំ​២០២០(Tokyo Olympic Game 2020) ក្នុង​ពិធី​បើក​ការ​ប្រកួត​ជា​ផ្លូវការ​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១ បាន​ធ្វើ​អោយ​មានការ​បារម្ភ​យ៉ាង​ខ្លាំង​ពី​សុខភាព​កីឡាករ និងប្រតិភូ ស្រប​ពេល​ដែល​មាន​អ្នកខ្លះ យល់​ថា អាច​នឹង​មាន​ករណី​កូ​វីត​១៩​ផ្ទុះ​ឡើង ប្រសិនបើ​ខ្វះ​វិធានការ​ទប់ស្កាត់​ម៉ឺងម៉ាត់​។

យ៉ាងណាមិញ ឆ្លើយ​តប​នឹង​ក្ដី​បារម្ភ​នេះ លោក វ៉ា​ត់ ចំរើន ដែល​ជា​ប្រតិភូ​ដឹកនាំ បាន​បញ្ជាក់​ពី​សុ​វត្តិភាព​របស់​កីឡាករ​កម្ពុជា បើ​ទោះជា​ពិធី​បើក និង ការ​ត្រៀមខ្លួន​របស់​អត្ត​ព​លិ​ក​កម្ពុជា ដែល​អម​ដោយ​ប្រតិភូ សុទ្ធតែ​តម្រូវ​អោយ​មានការ​ជួបជុំ និង​ជៀស​មិន​ផុត ពី​ការ​ប៉ះពាល់​រវាង​មនុស្ស និង មនុស្ស​។

អត្ត​ព​លិ​ក​ប្រមាណ ២០៥​ប្រទេស និង កីឡាករ​កម្ពុជា ដែល​បាន​ចូលរួម ត្រូវ​បាន​បញ្ជាក់​ថា មានការ​ការពារ​ម៉ត់ចត់ និង​ធានា​មិន​ប្រឈម​រឿង​កូ​វីត​១៩​នោះ​ផង​។ ក្នុង​នោះ​វត្តមាន​ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា​ចំនួន ៨ រូប ក្រោម​ការ​ដឹកនាំ​របស់​លោក ដែល​ជា​អគ្គលេខាធិការ NOCC និង​ជា​នាយ​បេសកកម្ម គឺ​លោក​ថា​រឹតតែ​ធានា​បាន​នូវ​សុវត្ថិភាព​នេះ​។

​លោក​វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​ពី​ទីក្រុង​តូ​ក្យូ​ថា ពិធី​បើក​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ជា​ផ្លូវការ​នេះ គឺជា​ជោគជ័យ​ដ៏​ថ្លៃថ្លា​មួយ​ក្នុង​ចលនា​អូ​ឡាំ​ពិ​ក បន្ទាប់​ពី​ពិភពលោក​បាន​រង់ចាំ​ការ​ពន្យារពេល​១​ឆ្នាំ​កន្លង​ទៅ ដោយសារ​វិបត្តិ​សកល នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ដូច្នេះ​មាន​ន័យ​ថា កូ​វី​ដ មិន​អាច​សម្លាប់​ចលនា​អូ​ឡាំ​ពិ​កបាន​ឡើយ បន្ទាប់​ពី​ព្រឹត្តិការណ៍​ពិភពលោក ៤​ឆ្នាំ​ម្ដងនេះ បាន​ប្រារព្ធ​ពិធី​បើ​ការ​ជា​ផ្លូវការ​។ ជាមួយ​គ្នា​នោះ​លោក​ថា បើ​ទោះជា​ព្រិ​ត្តិ​ការណ៍​នោះ មានការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ តែ​សុវត្ថិភាព​ក្នុង​ការ​ការពារ គឺ​ធានា​ច្បាស់លាស់ ដើម្បី​ទប់ស្កាត់​កូ​វីត​១៩ ដោយ​មាន​ទាំង​បច្ចេកវិទ្យា​ពិនិត្យ​ដឹង​ភ្លាម​ៗ ថា​អ្នក​ណា​មិន​គួរ​អោយ​ចូល អ្នក​ណា​គួរ​អោយ​ចូល​ទៅ​កាន់​ទីលាន ដើម្បី​កុំអោយ​មាន​ផល​ចម្លង​កូ​វីត​១៩​។

​លោក​បន្ដ​ថា «​សមាជិក​អូ​ឡាំ​ពិ​ក​មាន​ចំនួន ២០៧​ប្រទេស ប៉ុន្តែ​ពេល​នេះ​ចូលរួម​តែ​ប្រមាណ ២០៥ ប្រទេស​។ នេះ​ជា​ជោគជ័យ​ដ៏​ថ្លៃថ្លា​របស់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្ដរជាតិ (IOC) និង​ម្ចាស់ផ្ទះ​ជប៉ុន ដែល​ខិតខំ​ពុះពារ​ការ​លំបាក​គ្រប់​បែប​យ៉ាង រហូត​ដល់​ពិធី​បើកផ្លូវ​ការ​បាន​សម្រេច ដែល​ពិភពលោក​រង់ចាំ​ការ​ពន្យា​ពេល​១​ឆ្នាំ​មក​ហើយ​។ កូ​វិ​ដ មិន​អាច​សម្លាប់​ចលនា​អូ​ឡាំ​ពិ​កបាន​ទេ​។ ពួក​យើង​ត្រូវ​ថែខ្លួន​ឲ្យ​ស្ងួនចំណី កំចាត់​កូ​វី​ដ​ចង្រៃ ដោយ​ត្រូវ​ហាត់​កីឡា​។ អបអរសាទរ​អូ​ឡាំ​ពិ​ក​តូ​ក្យូ ២០២០»​។ លោក​ថា​កីឡាករ​គ្រប់​រូប បូក​រួម​ទាំង​ប្រតិភូ គឺ​មានការ​តាមដាន​សុខភាព​រាល់ថ្ងៃ ហើយ​បច្ចេកវិទ្យា​ត្រួតពិនិត្យ​របស់​ជប៉ុន ក៏​ធានា​សុវត្ថិភាព​ណាស់​ដែរ សម្រាប់​ការ​ចូលរួម​ប្រកួត​។

សូម​បញ្ជាក់​ថា ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​នេះ កម្ពុជា​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី ៣​រូប លើ ២​ប្រភេទ​កីឡា​ចូលរួម​ប្រកួត រួម​មាន​កីឡាហែលទឹក ២​រូប គឺ​កីឡាករ ហែម ប៊ុ​ច និង​កីឡាការិនី ឃឿ​ន ប៊ុ​ន​ពេជ្រ​មរកត ដែល​ត្រូវ​ប្រកួត​វិញ្ញាសា​ហែល​ចម្ងាយ ៥០​ម៉ែត្រ​សេរី​ដូច​គ្នា និង​កីឡាករ ប៉ែន សុ​គង់ ត្រូវ​ប្រកួត​លើ​វិញ្ញាសា​រត់​ល្បឿន​ចម្ងាយ ១០០​ម៉ែត្រ ខណៈ​អ្នក​ទាំង​៣ នឹង​ត្រូវ​ប្រកួត​នា​ថ្ងៃ​ទី​០១ ខែសីហា​ខាង​មុខ​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture