ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជនជាតិ​ថៃ ៣​នាក់ ព្យាយាម​ឆ្លងដែន​ខុសច្បាប់ មក​កម្ពុជា ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ឃាត់ខ្លួន

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​បន្ទាយមានជ័យ​៖ ស្ត្រី​ជា​ជនជាតិ​ថៃ ៣​នាក់ បាន​ព្យាយាម​ឆ្លងដែន​ខុសច្បាប់ ត្រូវបាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក ប៉ុស្តិ៍​បឹង​សាគូ នៃ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ សហការ​ជាមួយ​កម្លាំងយោធា​កងពល​លេខ​៥១ ឃាត់ខ្លួន នៅវេលា​ម៉ោង…

​បន្ទាយមានជ័យ​៖ ស្ត្រី​ជា​ជនជាតិ​ថៃ ៣​នាក់ បាន​ព្យាយាម​ឆ្លងដែន​ខុសច្បាប់ ត្រូវបាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក ប៉ុស្តិ៍​បឹង​សាគូ នៃ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ សហការ​ជាមួយ​កម្លាំងយោធា​កងពល​លេខ​៥១ ឃាត់ខ្លួន នៅវេលា​ម៉ោង ៩ និង ២៣​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រោយ​អគា​ប៉ា​រ៉ា​មិ​ក ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក សូ ចាន់ណា​រី មេ​បញ្ជ​ការ​នគរបាល​កា​ពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ថ្លែងថា ចំពោះ​ជនជាតិ​ថៃ​ទាំង​បីនាក់​ខាងលើ ពួកគេ​ឆ្លងដែន​ខុសច្បាប់​ចូល​ប្រទេស​កម្ពុជា ដោយ​ជិះ​កង់​បី មករក​បន្ទប់​ជួល ដោយ​ឃើញ មានការ​សង្ស័យ​កម្លាំង​សមត្ថកិច្ច ហៅ​មក​សួរនាំ​តែម្ដង​។

យោងតាម​ការសួរនាំ​ស្ត្រី​ទាំងបី​នាក់ បាន​ប្រាប់ថា មាន​មេខ្យល់​ខ្មែរ​ថៃ ជា​អ្នកសម្របសម្រួល ក្នុង​ការរត់​ផ្លូវ ពេលនេះ មុខសញ្ញា​មេខ្យល់ បាន និង​កំពុង​រត់គេចខ្លួន​។ ស្ត្រី​ជនជាតិ​ថៃ ទាំងបី មានឈ្មោះ ដូចខាងក្រោម​៖ ១-​ឈ្មោះ Suphatta Nakmanee អាយុ ២៥​ឆ្នាំ ២-​ឈ្មោះ Wilaiwan Aphisermsakun អាយុ ២២​ឆ្នាំ ៣-​ឈ្មោះ Kanatsanan Promjuntuek អាយុ ៣៩​ឆ្នាំ​។ ពួកគេ​ទាំង ៣​នាក់ រស់នៅ​ខេត្ត​ស្រះកែវ​។

​ក្រោយ​សួរនាំ​ស្ត្រី​ជនជាតិ​ថៃ ទាំង ៣​នាក់ ត្រូវបាន​បញ្ជូន​ទៅខាង​នគរបាល អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​សួរនាំ និង​មាន​វិធាន​ការបន្ត​៕ ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ