ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple ប្រាប់​មូលហេតុ​ដែល​ដំឡើង​នៅ​ចិន

8 ឆ្នាំ មុន

ក្នុង​កិច្ច​សម្ភាសន៍​មានឈ្មោះ​ថា «៦០​នាទី​» ដែល​មាន​លោក Charlie Rose ជា​ពិធីករ និង​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន Apple គឺ​លោក Tim Cook ជា​ភ្ញៀវ​ពិសេស​ក្នុង​កម្មវិធី​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​អាទិត្យ ទី​២០ ធ្នូ ២០១៥ ។

ក្នុង​កិច្ច​សម្ភាសន៍​មានឈ្មោះ​ថា «៦០​នាទី​» ដែល​មាន​លោក Charlie Rose ជា​ពិធីករ និង​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន Apple គឺ​លោក Tim Cook ជា​ភ្ញៀវ​ពិសេស​ក្នុង​កម្មវិធី​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​អាទិត្យ ទី​២០ ធ្នូ ២០១៥ ។

ក្នុង​កិច្ច​សម្ភាសន៍​នោះ ពិធីករ​បាន​ចោទសួរ​លោក Tim Cook ថា ហេតុ​អ្វី​បានជា​ផលិតផល​របស់​ក្រុមហ៊ុន​ត្រូវ​ដំឡើង​នៅ​ប្រទេស​ចិន​ទៅ​វិញ ? លោក Chalie Rose បញ្ជាក់​ថា រូប​លោក​មិន​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន​ដែល​ដំឡើង​នៅ​ប្រទេស​ចិន​ទេ ។ លោក Tim Cook បាន​បកស្រាយ​ដូច្នេះ​ថា «​វា​គឺជា​ជំនាញ ពួក​គេ​មាន​ជំនាញ​ជាង​កម្មករ​អា​មេ​រិ​ក និង​អា​ល្លឺ​ម៉​ង់ ។ លើស​ពី​នេះ​ទៅ​ទៀត កត្តា​ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន Apple សម្រេចចិត្ត​ដំឡើង​ផលិតផល​របស់​ខ្លួន​នៅ​ចិន គឺ​កត្តា​ប្រាក់​ឈ្នួល និង​តម្លៃ​កូដ​ពន្ធ ។ បើ​ចង់​ដំឡើង​វា​នៅ​ប្រទេស​អា​មេ​រិ​ក ទឹកដី​កំណើត​ខ្លួនឯង តែ​នឹង​ត្រូវ​ចំណាយ​៤០​ភាគរយ​នៃ​កូដ​ពន្ធ​ឯណោះ​» ។

លោក Jim Cook ជឿជាក់​ថា បណ្តា​អតិថិជន​ទាំងអស់​នឹង​ឈ្វេងយល់​ពី​ការ​ដំឡើង​ផលិតផល​របស់​ក្រុមហ៊ុន​នៅ​ចិន ហើយ​នៅ​តែ​បន្ត​គាំទ្រ​ខណៈ​ពេល​ដែល​គុណភាព និង​ការ​ច្នៃប្រឌិត​កាន់តែ​ទាន់សម័យ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ ។ ជាក់ស្តែង​ដូច​ជា​ការ​ផលិត​ទូរស័ព្ទ iPhone, នាឡិកា​អេ​ឡិច​ត្រូ​និក Apple Watch, iPad និង​ឡេ​ប​ថប​ជាដើម ។

អត្ថបទ​របស់​គេហទំព័រ Apple Apps ចេញផ្សាយ​កាលពី​ឆ្នាំ​២០១២ ថា តម្រូវការ​របស់​ក្រុមហ៊ុន Apple មាន​ទំហំ​ធំ ដូច្នេះ​កម្មករ  អា​មេ​រិ​ក​ទាំងអស់​មិន​អាច​បំពេញតម្រូវការ​បាន​ទេ ទើប​ក្រុមហ៊ុន​សម្រេចចិត្ត​ដំឡើង​នៅ​ប្រទេស​ចិន ខណៈ​ពេល​ដែល​បុគ្គលិក​ចំនួន ២៣០.០០០ នាក់​ធ្វើការ​១២​ម៉ោង​ក្នុង​១​ថ្ងៃ និង ៦​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍ ព្រមទាំង​ទទួល​បាន​កម្រៃ​១៧​ដុល្លារ​ក្នុង​១​ថ្ងៃ ៕