ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ទាំងឡាយ​តែង​សម្ដែង​ឱវាទបាតិមោក្ខ

2 ខែ មុន

ឱវាទបាតិមោក្ខ​ជា​ផ្លូវ​ប្រតិបត្តិ​របស់​ពុទ្ធបរិស័ទ​ទូទៅ​ទាំង​សាសនមណ្ឌល ដែល​អ្នក​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​ចាត់​ថា​ជា​សាសនធម៌​ដ៏​សំខាន់​ដែល​ព្រះពុទ្ធ​គ្រប់​ព្រះ​អង្គ​បាន​សម្តែង​មក​ហើយ ។ ព្រះ​បោរាណា​ចា​រ្យ​បាន​សម្ដែង​ទុក​ថា ធម្មតា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ​ដែល​បាន​ត្រាស់​ដឹង​ក្នុង​អតីតកាល​កន្លង​ហើយ​ក្ដី ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ដែល​នឹង​បាន​ត្រាស់​ក្នុង​អនាគតកាល​ខាង​មុខ​ក្ដី ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ជា​បរមគ្រូ​របស់​យើង​ទាំងឡាយ ដែល​មាន​សាសនោវាទ​ដ៏​រុងរឿង​នៅ​សព្វ​ថ្ងៃនេះ​ក្ដី ព្រះសម្មាសម្ពុទ្ធ​ក្នុង​កាល​ទាំង​៣​នេះ​តែង​ទ្រង់​ធ្វើ​វិសុទ្ធិ​ឧបោសថ​សម្ដែង​ឱវាទបាតិមោក្ខ​ទាំង​១១​ប្រការ​ក្នុង​ទីប្រជុំ​នៃ​ព្រះសង្ឃ​សាវ័ក​ទាំងឡាយ​គ្រប់​ៗ​ព្រះ​អង្គ​មិន​ដែល​ខកខាន​ឡើយ ។…

ឱវាទបាតិមោក្ខ​ជា​ផ្លូវ​ប្រតិបត្តិ​របស់​ពុទ្ធបរិស័ទ​ទូទៅ​ទាំង​សាសនមណ្ឌល ដែល​អ្នក​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​ចាត់​ថា​ជា​សាសនធម៌​ដ៏​សំខាន់​ដែល​ព្រះពុទ្ធ​គ្រប់​ព្រះ​អង្គ​បាន​សម្តែង​មក​ហើយ ។

ព្រះ​បោរាណា​ចា​រ្យ​បាន​សម្ដែង​ទុក​ថា ធម្មតា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ​ដែល​បាន​ត្រាស់​ដឹង​ក្នុង​អតីតកាល​កន្លង​ហើយ​ក្ដី ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ដែល​នឹង​បាន​ត្រាស់​ក្នុង​អនាគតកាល​ខាង​មុខ​ក្ដី ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ជា​បរមគ្រូ​របស់​យើង​ទាំងឡាយ ដែល​មាន​សាសនោវាទ​ដ៏​រុងរឿង​នៅ​សព្វ​ថ្ងៃនេះ​ក្ដី ព្រះសម្មាសម្ពុទ្ធ​ក្នុង​កាល​ទាំង​៣​នេះ​តែង​ទ្រង់​ធ្វើ​វិសុទ្ធិ​ឧបោសថ​សម្ដែង​ឱវាទបាតិមោក្ខ​ទាំង​១១​ប្រការ​ក្នុង​ទីប្រជុំ​នៃ​ព្រះសង្ឃ​សាវ័ក​ទាំងឡាយ​គ្រប់​ៗ​ព្រះ​អង្គ​មិន​ដែល​ខកខាន​ឡើយ ។

គ្រាន់តែ​ថា ព្រះ​អង្គ​ខ្លះ​សម្តែង​ច្រើន​ដង ព្រះ​អង្គ​ខ្លះ​តិច​ដង និង​ផ្សេង​គ្នា​ដោយ​ចំនួន​ភិក្ខុ​ដែល​មក​ប្រជុំ ច្រើន​តិច​ជាង​គ្នា​តាម​ពុទ្ធកាល​ប៉ុណ្ណោះ ៕ សាន សារិន