កីឡាករ អ៊ូច ធារិទ្ធ ប្រាប់ពីករណីប្អូនស្រីត្រូវគេអា.រកនៅកន្លែងព្យាបាលកូវីដ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីកើតមានហេតុការណ៍ជនសង្ស័យម្នាក់បានធ្វើសកម្មភាពអា.រកចង់សម្លា.ប់ទៅលើប្អូនស្រីរបស់កីឡាករ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីកើតមានហេតុការណ៍ជនសង្ស័យម្នាក់បានធ្វើសកម្មភាពអា.រកចង់សម្លា.ប់ទៅលើប្អូនស្រីរបស់កីឡាករ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីកើតមានហេតុការណ៍ជនសង្ស័យម្នាក់បានធ្វើសកម្មភាពអា.រកចង់សម្លា.ប់ទៅលើប្អូនស្រីរបស់កីឡាករ អ៊ូច ធារិទ្ធិ នៅកន្លែងព្យាបាលកូវីដ កាលពីយប់ទី២៤ កក្កដា ឆ្នាំ២០២១ នៅតែបង្កអោយការភ្ញាក់ផ្អើលក្នុងស្រទាប់មហាជន ។រហូតទល់ពេលនេះកីឡាករ អ៊ូច ធារិទ្ធិ ដែលជាបងប្រុសបង្កើតរបស់ជនរងគ្រោះនៅតែបន្តច្រានចោលថា ជនល្មើសដែលប៉.ងអា.រកសម្លា.ប់ប្អូនស្រីរបស់លោក គឺមិនមែនជាគូស្នេហ៍ ឬស្គាល់គ្នានោះឡើយ ពោលគឺជាមនុស្សមិនដែលស្គាល់គ្នាពីមុនតែម្ដង។
កីឡាករ អ៊ូច ធារិទ្ធិ ដែលគេស្គាល់ថា គឺជាកូនសិស្សរបស់ ធី ណារិទ្ធិ ប្រចាំក្លិបអាណាចក្រគុនខ្មែររូបនេះ បានបញ្ជាក់ថា ជនល្មើស គឺជាអ្នកជំងឺថ្មី ដែលទើបតែចូលមកព្យាបាល ហើយមិនដឹងថា បែកថ្នាំ ឬមានបញ្ហាខួរក្បាលនោះទេ ស្រាប់តែចាប់ប្អូនស្រីរបស់លោកប៉.ងអា.រកសម្លា.ប់។
កីឡាករ អ៊ូច ធារិទ្ធ បានឲ្យដឹងបន្តថា ប្អូនស្រី និងម្ដាយរបស់លោកពុំស្គាល់ជនល្មើស និងមិនធ្លាប់មានគំនុំអ្វីជាមួយជនល្មើសពីមុនមកទេ ។ ជនល្មើស និងប្អូនស្រី ព្រមទាំងម្ដាយរបស់លោក ទើបតែចូលមកព្យាបាលជំងីកូដ បាន២ថ្ងៃតែប៉ុណ្ណោះ។
លោកបានបន្តថា សង្ស័យជនល្មើសមានបញ្ហាខួរក្បាល ឬបែកថ្នាំ ព្រោះគ្រាន់តែជនល្មើសឃើញមុខប្អូនស្រីរបស់លោកភ្លាម ក៏ស្ទុះ ទៅអា.រកនាងតែម្ដង ដោយនាងប្រឹងរើបំរះរហូតរយះដៃ។ ដោយម្ដាយរបស់លោកដែលកើតជម្ងឺប្រឹងស្ទុះជួយ ហើយក៏ធ្លាក់ពីលើ គ្រែពេទ្យ បណ្ដាលអោយសន្ល.ប់តែម្តង ។
កីឡាករ អ៊ូច ធារិទ្ធ បានអំពាវនាវដល់សម្ដេចតេជោ សូមជួយដល់ក្រុមគ្រួសាររបស់លោកផង ព្រោះម្ដាយ និងប្អូនស្រីរបស់លោកកំពុងកើតកូវីដបែបនេះហើយ បែរជាមានជួបបញ្ហាបែបនេះទៀត។ កីឡាកររូបនេះបន្តថា គ្រួសាររបស់លោកមិនសូវជាមានជីវភាពធូរធារនោះទេ ហើយស្រាប់តែប្អូនស្រី និងម្ដាយ មកជួបរឿងហេតុ បណ្តាលឱ្យរបួសស្នាមបែបនេះ គឺកាន់តែជួបការលំបាកថែមទៀត ។
គួររំលឹកថា កាលពីយប់ថ្ងៃទី២៤ កក្កដា ឆ្នាំ២០២១ ប្អូនស្រីរបស់កីឡាករ អ៊ូច ធារិទ្ធ ឈ្មោះ អ៊ូច រាជនី និងម្ដាយ បានត្រូវជនល្មើស ម្នាក់អា.រកនៅកន្លែងសម្រាកព្យាបាលជំងីកូវីដ១៩ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក បណ្តាលឱ្យនារីរងគ្រោះរងរបួសដៃដេរចំនួន ១០ថ្នេរ និងក ដេរចំនួន៦ថ្នេរ ចំណែកម្ដាយសន្លប់ ទើបដឹងខ្លួនវិញ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ ប្រសិនបើបងប្អូនចង់ជួយឧបត្ថម្ភដល់ក្រុមគ្រួសារកីឡាករ អ៊ូច ធារិទ្ធ អាចទាក់ទងទៅលោកផ្ទាល់តាមរយៈទូរស័ព្ទលេខ 096 427 741 2 ៕
ចែករំលែកព័តមាននេះ