ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​ដ៏​កម្សត់ លី តឿន ថ្ងូរ​ដាច់​បាយ ខណៈប្រពន្ធ​ទើប​​សម្រាលកូនភ្លោះ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទន្ទឹម​នឹង​ឱកាស​បាន​ប្រកួត​ម្ដងម្កាល តែ​កីឡាករ​ លី តឿន ​ខណៈដែល​ភរិយា​ទើបតែ​សម្រាល​កូនភ្លោះ​២​នៅ​តែ​

រាជធានីភ្នំពេញ ៖ ទន្ទឹម​នឹង​ឱកាស​បាន​ប្រកួត​ម្ដងម្កាល តែ​កីឡាករ​ លី តឿន ​ខណៈដែល​ភរិយា​ទើបតែ​សម្រាល​កូនភ្លោះ​២​នៅ​តែ​ថ្ងូរ​ប្រាប់​ប្រធាន​ក្លិប និង​ប្រាប់​កីឡាករ​ដូច​គ្នា​ថា លោក​ដាច់​បាយ ដោយសារ​តែ​អំឡុង​ពេល​កូ​វីដ​​ផ្ទុះ​ខ្លាំង គឺ​ការ​ចំណាយ​នៅ​តែ​ខ្ពស់ តែ​ចំណូល​ធ្លាក់​ចុះ​ខ្លាំង​។ ក្នុង​នោះ​ក្រោយ​ពេល​ភរិយា​សម្រាលកូនភ្លោះ ធ្វើ​​​ឱ្យមាន​ជីវភាព​ក្រ​លំបាក​ផង​ដែរ​។

បង្ហាញខ្លួន​នៅ​ក្នុង​ការ​ប្រកួត​កាល​ពី​ស​ប្តា​ហ៍​មុន នៅ​ទូរទស្សន៍​បាយ័ន កីឡាករ លី តឿន បាន​ឡើង​ប្រកួត​ជា​មួយ​កីឡាករ ថា​ន់ បំ​រ៉ុ​ង ហើយ​ទទួល​​បាន​លទ្ធផល​ចាញ់ពិន្ទុ​យ៉ាងគ្រាំ​គ្រា​ខ្លួន ដោយ​ទទួល​បាន​តម្លៃ​ខ្លួន​ប្រ​កួត​ចំនួន​៣៥​ម៉ឺន​រៀល ។ ​កីឡាកររូបនេះ​ត្រូវ​​បាន​​ប្រធាន​ក្លិប និង​កីឡាករ​ជា​មិត្ត​ភ័ក្តិ​មួយ​ចំនួន​ជួយ​រៃ​អង្គាស​បាន​ប្រាក់​មួយ​ចំនួន​បន្ថែម​ទៀត ដោយសារ​តែ​ម្នាក់​ៗ​គេ​អាណិត ហើយ​គេ​ដឹង​ថា ​កីឡាកររូបនេះ​ជួបការ​​លំបាក​ខ្លាំង ចាប់តាំងពី​កូ​វីដ​ផ្ទុះ​ខ្លាំង​។ ​កីឡាកររូបនេះ​​ត្រូវ​បាន​មិត្ត​រួម​ក្រុម​និយាយ​ថា ខ្សត់​ណាស់​ ទើប​​ចូល​ប្រដាល់ ប៉ុន្តែ​សង្វៀន​បើក​វិញ​មិន​ទាន់​ច្រើន ហើយ​កីឡាករ​ឡើង​ប្រកួត​ទម្រាំ​ដល់​ជុំ​ក៏​យូរដែរ​ ទើប​ធ្វើ​អោយ​ជីវភាព​របស់​​កីឡាកររូបនេះ​កាន់​តែ​យ៉ាប់​។

​កីឡាករ លី តឿន បាន​​រៀប​រាប់​ឱ្យ​ដឹង​ថា ​ថ្ងៃ​ខ្លះលោកក៏​ដាច់​បាយ ខណៈ​ដែល​មិត្ត​រួម​ក្រុម និង​ប្រធាន​ក្លិប​ដែល​ស្ថិត​នៅ​ដោយ​ផ្ទាល់ ក៌​បញ្ជាក់​ថា​ លោក​កម្សត់​ណាស់ គឺ​កម្សត់​ដល់​ថ្នាក់​ត្រូវ​រៃ​លុយ​ជួយ អោយ​តែ​ពេល​ឡើង​មក​ប្រកួត​ម្ដង​ៗ​។ អ្នក​ទាំងនោះ​និយាយ​ថា ពួក​គេ​អាណិត​​រូបលោក ទើប​ពួក​គេ​ជួយ​ឧបត្ថម្ភប្រាក់​ខ្លះទៀត ដើម្បី​ជួយ​ទិញអង្ករ​ និងថ្នាំ​ឱ្យ​កូនភ្លោះ​ទាំង​ពីរ​របស់​​លោក​នៅ​ឯ​ស្រុក ។

គួរ​បញ្ជាក់​ផង​ដែង​ថា លី តឿន គឺជា​កីឡាករ​ធ្លាប់​នៅ​ក្លិប​មិត្ត​ប៉ូលិស មុន​ប្តូរ​មក​ក្លិប​មកុដ​រាជសីហ៍ ដែល​មាន​លោក​គ្រូ គង់ ចាន់ ធី​ណា ជា​អ្នក​គ្រប់​គ្រង ។

លោកគ្រូ គង់ ចាន់​ធី​ណា បាន​អះអាង​ថា កីឡាករ លី តឿន បាន​​រៀបរាប់​ប្រាប់​លោក​ថា គេ​ពិត​ជា​ទីទាល់​ក្រ​ណាស់ ហើយ​ប្រហែល ជា​៣​ខែ​មក​ហើយ ដែល​គេ​អត់​មានឈ្មោះ​ឡើង​ប្រកួត ទើប​ការ​ប្រកួត​ដែល​ទើបតែ​មានឈ្មោះ ក៏​យក​លុយ​ទៅ​សងបំណុល​គេ​មិន​គ្រាន់​។ លោក​បន្ត​ថា​ កូនសិស្ស​របស់​លោក​ម្នាក់​នេះ ជាប់ជំពាក់​បំណុល​គេ​ច្រើន​ហើយ ចាប់តាំងពី​ប្រពន្ធ​កូនខ្ចី​មក គឺ​កាន់តែ​លំបាក ដែល​សូ​ម្បី​តែ​លោក​ក៏​ខ្លោចចិត្ត​។ មាន​ថ្ងៃ​ខ្លះ ​កីឡាកររូបនោះ​ និង​ភរិយា អត់​មាន​ទឹកដោះគោ​អោយ​កូន​បៅ​ផង ដោយសារ​តែ​ប្រាក់​ចំណូល គឺ​រក​សឹងតែ​មិន​បាន ហើយ​ការ​ផ្គូរ​ផ្គង​របស់​សង្វៀន ក៏​មិន​ចេះ​តែ​សុំ​គេ​អោយ​បាន​ឡើង​ប្រកួត​ញឹកញាប់​។

ដកស្រង់​សម្ដី អ្នក​ប្រដាល់​ដ៏​កម្សត់ លី តឿន ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​នា​គ្រានោះ លោក​បាន​និយាយ​ថា ៖ «​មុនកូ​វី​ដ​១៩ ទោះ​ខ្ញុំ​មិន​សូវ​បាន​ប្រ​កួត ក៏​មាន​ការ​ងារ​ធ្វើ​ជា​កម្មករ​សំណង់​ដែរ ហើយ​ប្រពន្ធរែក​នំ​បញ្ចុក​​លក់ គឺ​អាច​ទប់​ទល់​ជីវភាព​បាន ប៉ុន្តែ ពេល​នេះ​ប្រពន្ធសម្រាល​កូនភ្លោះ​ពីរនាក់​ ហើយ​មិន​បាន​លក់​ដូរ​ ថែម​ទាំង​គ្មាន​ការងារ​ទៀត ។ មុន​សម័យ​កូ​វី​ដ ១៩ ទោះ​ជា​គ្មាន ប្រាក់ ក៏​ខ្ញុំ​មិន​ដែល​ចេះ​ត្អូញ​ត្អែ​រ​ពី​ភាព​ក្រ​លំបាក​ដែរ ដោយ​​សារ​នៅ​តែ​ស្វែង​រក​ការងារ​បាន​ធ្វើ និង​បានឡើង​​ប្រ​កួត​ញឹក​ញាប់​ផង ដែរ ប៉ុន្តែ​ឥឡូវ​ដាច់​ចិត្ត​សុំ ដើម្បី​រស់​​ប៉ុណ្ណោះ »​។

លោក គង់ ចាន់​ធី​ណា ​​បាន​បន្ត​ថា កីឡាករ លី តឿន នេះ ​មានជីវភាព​លំបាក​ក្រី​ក្រ​ណាស់​! និយាយទៅ​ទាល់​ក្រ​តែ​ម្តង ព្រោះ​ប្រពន្ធ​មាន​កូន​ខ្ចី គ្មាន​ម្តាយ​ឪពុក​រស់​នៅ​ជា​មួ​យ​ទេ ។ ខាង​ក្លិប​ក៏​គ្មាន​លទ្ធភាព​ជួយ​ដែរ ព្រោះ​នៅ​ក្នុង​ពេល​កូ​វី​ដ​១៩ នេះ លំបាក​ដូច​គ្នា តែ​ខាង​​លោក​រមែង​ជួយ​បំផុស​​ឱ្យ​​សិស្ស​ៗ​ដូច​គ្នា អោយ​ជួយ​រៃ​លុយ​បាន​ជួយ​ដល់​រូប​គេ​កាលពី​កន្លង​មក​។

ប្រធាន​ក្លិប​មកុដ​រាជសីហ៍ លោក ចាន់​ធី​ណា បាន​បន្ថែម​ថា កីឡាករ​ផ្សេង​ទៀត ក៏​មានការ​លំបាក​ផង​ដែរ ប៉ុន្តែ​គេ​អាច​ដោះស្រាយ​បាន តែ​សម្រាប់ លី តឿន គឺ​ស្ទើរតែ​ដាច់​បាយ​មួយ​ពេល​ៗហើយ​ ដោយសារ​តែរ​កអី​មិនសូវ​បាន​។ លោក​បន្ត​ថា​ មួយ​រយៈ​នេះ លោក​បាន​ស្វះស្វែង​សុំ​អោយ​ខាង​សារព័ត៌មាន​ជួយ​ផ្សាយ​ ហើយ​​ក៏​មាន​អ្នក​ជួយ​ខ្លះ​ៗ​ដែរ តែ​​កីឡាករ លី តឿណ ​នៅ​តែ​លំបាក​មិន​ទាន់​ធូរ​ស្រាល​នោះ​ទេ​។

គួរ​បញ្ជាក់​ថា កីឡាករ លី តឿន មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ព្រៃ ឃុំ​គ្រាំ​ង​ដេ​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ ស្ពឺ ហើយ​បាន​ទៅ រស់​នៅ​ខាង​ប្រពន្ធ ស្ថិត​នៅ​ភូមិ​អង្គ​ជ័យ ឃុំ​អង្គ​ជ័យ ស្រុក​អង្គ​ជ័យ ខេត្ត​កំពត មាន​មុខ​របរ​បន្ថែម​ធ្វើ​កម្មករ​សំណង់ និង​រែក​នំ បញ្ចុក​លក់ ។

បច្ចុប្បន្ន លី តឿន មាន​អាយុ២៩​ឆ្នាំ ជា​កីឡាករ​លំដាប់​កម្រិត​មធ្យម វា.យក្នុង​ទម្ងន់​៦០គីឡូក្រាម តែ​ធ្លាប់​ដណ្តើម​បាន​ជើង​ឯក រង​ការ​ប្រកួត​ថ្នាក់​ជាតិ​ម្តង ។ ចំណែក​បទ​ពិសោធ​ឡើង​ប្រកួតនៅ​លើ​សង្វៀន​វិញ លី តឿន មាន​ប្រវត្តិ​ប្រ​កួត​បាន​៧៦​ដង ឈ្នះ​៥៣ ចាញ់ ២២ និង​ស្មើ​១​ដង ក្នុង​នោះ​ធ្លាប់​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​៥​ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ