ប្រដាល់សកលប្រកាសស្វែងរកការជួយឧបត្ថម្ភ ដើម្បីពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេមឆ្នាំ២០២៣
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានធ្វើការប្រកាសស្វែងរកការជួយឧបត្ថម្ភពីសប្បុរសជននានា សម្រាប់
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានធ្វើការប្រកាសស្វែងរកការជួយឧបត្ថម្ភពីសប្បុរសជននានា សម្រាប់
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានធ្វើការប្រកាសស្វែងរកការជួយឧបត្ថម្ភពីសប្បុរសជននានា សម្រាប់រៀបចំការប្រកួតប្រចាំសប្ដាហ៍ និងប្រចាំខែ ដើម្បីត្រៀមខ្លួនឱ្យបានល្អឆ្ពោះទៅដណ្ដើមមេដាយពីស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។ នេះបើតាមការឱ្យដឹងពីលោកប៊ួយ សុភ័ណ្ឌអគ្គលខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នៅក្នុងកិច្ចប្រជុំមួយនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ កក្កដា។
គួរំលឹកផងដែរថា ជាច្រើនឆ្នាំមកនេះកីឡាប្រដាល់សាកលកម្ពុជា មិនដែលមានវត្តមានប្រកួតនៅតាមស្ថានីយ៍ទូរទស្សន៍នានា នោះទេ ភាគច្រើនគេចាប់អារម្មណ៍តែកីឡាប្រដាល់គុនខ្មែរបុរាណប៉ុណ្ណោះ ។ ហេតុដូច្នេះហើយទើបកីឡាប្រដាល់សាកលកម្ពុជាមិនសូវមានការរីកចម្រើនដូចបណ្ដាប្រទេសដ៏ទៃនោះ ។ ដោយឡែកនៅក្នុងកិច្ចប្រជុំលើកនេះសហព័ន្ធបានដាក់ចេញផែនការឱ្យមានការប្រកួតដោយខ្លនឯងជារៀងរាល់សប្ដាហ៍និងប្រចាំខែ ដើម្បីពង្រឹងសមត្ថភាពបន្ថែមពីលើការហ្វឹកហាត់ ។ ប៉ុន្តែវាអាស្រ័យទៅលើថវិកាផងដែរ។
លោកប៊ួយ សុភ័ណ្ឌ បានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនេះផងដែរសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាមានរបៀបវារៈចំនួន៤ដែលត្រូវលើកឡើងទី១ ពិនិត្យលើរបាយការណ៍ឆមាសទី១ និងលើកទិសដៅសម្រាប់ឆមាសទី២ឆ្នាំ២០២១ ។ ទី២ ពិនិត្យលើស្ថានភាពហាត់ហ្វឹកហ្វឺនរបស់ក្រុមជម្រើសជាតិ ទី៣ត្រៀមលក្ខណៈទៅប្រកួតនិងបញ្ចូនកីឡាករទៅហាត់ហ្វឺន និងប្រកួតនៅប្រទេសបារាំងនិងទី៤លើកឡើងពីបញ្ហាផ្សេងៗ។
ជាលទ្ធផលក្រោយបញ្ចប់កិច្ចប្រជុំ សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាមានផែនការបញ្ជូនក្រុមកីឡាករ កីឡាការនីជម្រើសជាតិទៅធ្វើការហ្វឹកហាត់ជាលក្ខណៈបិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីឆ្ពោះទៅស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម។
មួយវិញទៀត សហព័ន្ធរៀបចំនិតិវិធីស្នើសំទិដ្ឋាការទៅហ្វឹកហាត់នៅប្រទេសបារាំងរយៈពេល៣ខែ ដោយបញ្ជូនកីឡាករ៣រូបចេញដំណើរនៅថ្ងៃទី១៣ ខែសីហាខាងមុខ ។ ទិសដៅមួយទៀតសហព័ន្ធមានគម្រោងកៀងគស្វែងរកការជួយឧបត្ថម្ភពីសប្បុរសជនដើម្បីរៀបចំឱ្យការប្រកួតដោយផ្ទាល់ខ្លួនឯង ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ក៏ដូចជាពង្រឹងសមត្ថភាពរបស់គណៈកម្មការចៅក្រម អាជ្ញាកណ្ដាលទៅលើការវិនិឆ័យរបស់ពួកគាត់ផងដែរ ។ ព្រោះអីនៅពេលដែលយើងធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមត្រូវតែមានចៅក្រមនិងអាជ្ញាកណ្ដាលដែលមានការយល់ដឹងពីបច្ចេកទេសត្រឹមត្រូវ មានជំនាញនិងបទពិសោធន៍សមត្ថភាព និងគុណភាព៕
ចែករំលែកព័តមាននេះ