ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei P9 នឹង​ផលិត​នៅ​ខែមីនា 2016

8 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌មាន​ចចាមអារ៉ាម​ចុង​ក្រោយ​ពី​ប្រទេស​ចិន​ឱ្យ​ដឹង​ថា​ក្រុមហ៊ុន Huawei គ្រោង​នឹង​ផលិត​ស្មា​ត​ហ្វូ​ន​ត្រកូល P ជំនាន់​ថ្មី​គឺ P9 នៅ​ខែ​មិ​នា​២០១៦ ។

ក្រុមហ៊ុន​ចិន​មួយ​នេះ​ទើបតែ​បញ្ចេញ P8 កាលពី​ខែមេសា

យោង​តាម​ប្រភព​ព័ត៌មាន​ចចាមអារ៉ាម​ចុង​ក្រោយ​ពី​ប្រទេស​ចិន​ឱ្យ​ដឹង​ថា​ក្រុមហ៊ុន Huawei គ្រោង​នឹង​ផលិត​ស្មា​ត​ហ្វូ​ន​ត្រកូល P ជំនាន់​ថ្មី​គឺ P9 នៅ​ខែ​មិ​នា​២០១៦ ។

ក្រុមហ៊ុន​ចិន​មួយ​នេះ​ទើបតែ​បញ្ចេញ P8 កាលពី​ខែមេសា ២០១៥​ដោយ​ទទួល​បានការ​គាំទ្រ​គួរសម​ពី​អតិថិជន​របស់​ខ្លួន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ។ ចំណែក​លក្ខណៈ​ពិសេស​របស់ Huawei P9 អាច​នឹង​មាន​ទំហំ ៥.២ អីុ​ង ។ RAM ៤​ជី ។ ប្រព័ន្ធ​ស្គែ​ន​ម្រាមដៃ និង​កាមេរ៉ា​កាន់តែ​ធំ​ជាង​មុន ។

ចំពោះ​តម្លៃ​របស់ P9 ក្រុមហ៊ុន​ពុំ​បាន​អះអាង​បញ្ជាក់​ទេ ខណៈ​ម៉ូ​ដែល​មុន P8 តម្លៃ​ជិត​៤០០​ដុល្លារ​ឯណោះ ។

Huawei គឺជា​ក្រុមហ៊ុន​ប្រព័ន្ធ​បណ្តាញ​ពហុ​ជាតិ និង​គ្រឿង​បរិក្ខារ​ទូរគមនាគមន៍​ធំ​ជាងគេ​របស់​ពិភពលោក ។ កាលពី​ឆ្នាំ ២០១២ ក្រុមហ៊ុន​មួយ​នេះ​បាន​ទម្លាក់​ក្រុមហ៊ុន​Ericson​។ ក្រុមហ៊ុន​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​កាលពី​ឆ្នាំ ១៩៨៧ ពោល​គឺ ២៨​ឆ្នាំ​មុន​ស្ថាបនិក​ជាន់ខ្ពស់​លោក Ren Zhengfei ។ ក្នុង​ឆ្នាំ ២០១៥ ក្រុមហ៊ុន​មាន​កម្មករ​និ​យោ​ជិ​ក​ចំនួន ១៧០.០០០​នាក់ ៕