ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បន្ត​រក​ឃើញ​វត្តមាន ជ្រូកពោន ឬ​ជ្រូកព្រុល ប្រភេទ​សត្វ​កម្រ​នៅ​លើ​ពិភពលោក

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជ្រូកពោន ឬ​ជ្រូកព្រុល ដែល​ជា​ប្រភេទ​សត្វ​ស្ថិត​ក្នុង​ក្រុម​មាន​ដោយ​កម្រ​ស្ថិត​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​ងាយ​រង​គ្រោះ ត្រូវ​បាន​រក​ឃើញ​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​ប្រភេទ​សត្វ​កម្រ​ៗ​ផ្សេង​ទៀត ដូច​ជា​សត្វ​ដំរី…

រាជធានី​ភ្នំពេញ ៖ ជ្រូកពោន ឬ​ជ្រូកព្រុល ដែល​ជា​ប្រភេទ​សត្វ​ស្ថិត​ក្នុង​ក្រុម​មាន​ដោយ​កម្រ​ស្ថិត​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​ងាយ​រង​គ្រោះ ត្រូវ​បាន​រក​ឃើញ​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​ប្រភេទ​សត្វ​កម្រ​ៗ​ផ្សេង​ទៀត ដូច​ជា​សត្វ​ដំរី ខ្ទីង ទន្សោង ឈ្លូស​យក្ស ខ្លារខិន ខ្លា​ពពក ជាដើម ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា ក្រុមការងារ​ជំនាញ​របស់​ក្រសួងបរិស្ថាន បាន​រក​ឃើញ​វត្តមាន​នៃ​ប្រភេទ​ជ្រូកពោន ឬ​ជ្រូកព្រុល នៅ​ក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា តាម​រយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​គឺជា​មោទកភាព​របស់​កម្ពុជា និង​ស័ក្តិសម ដែល​ពិភពលោក​ទទួលស្គាល់​ថា ជា​ប្រទេស​ដែល​សម្បូណ៌ ដោយ​ធនធាន​ជីវៈចម្រុះ ។

យោង​តាម​ការ​សិក្សា​របស់​អ្នកជំនាញ ជ្រូកពោន​មាន​ប្រវែង​ក្បាល​-​ដងខ្លួន​ពី ៦៥០-១០៤០​ម​.​ម ទម្ងន់​ពី​៧-១៤ គីឡូក្រាម កន្ទុយ​មាន​ប្រវែង​ចន្លោះ​ពី ១២០-១៧០​ម​.​ម ជើង​ក្រោយ ១១៥-១៣៤​ម​.​ម ។ វា​ជា​សត្វ​ដែល​មាន​មាឌធំ ជើង​ធំ​ៗ និង​មាន​ក្រចក​មាំ​កោង​វែង​ពណ៌​ស ច្រមុះ​រាង​ទ្រវែង​ដូច​សត្វ​ជ្រូក ។ ជា​ទូទៅ​វា​មាន​សម្បុរ​លឿងខ្ចី ប្រផេះ ឬ​ខ្មៅ ដែល​ប្រែប្រួល​ទៅ​តាម​រដូវ​កាល ផ្នែក​លើ​ខ្នង​មាន​ពណ៌​ក្រ​ម៉ៅ​ជាង​ផ្នែក​ខាងក្រោម ។ នៅ​លើ​ក្បាលមាន​ឆ្នូត​ពណ៌​ចេញពី​ត្រចៀក​កាត់​តាម​ភ្នែ​ក្រ​ហូត​ដល់​ចុង​ច្រមុះ និង​មាន​ឆ្នូត​ខ្មៅ​នៅ​សង្ខាង​ភ្នែក​ដល់​ត្រចៀក បន្ទាប់​មក​មាន​ឆ្នូត​សកាត់​តាម​ថ្ពាល់​ផ្នែក​ខាងលើ​។ ទ្រូង​និង​ត្រចៀក​មាន​ពណ៌​ស​។ លក្ខណៈ​ជីវសាស្ត្រ​៖ ជ្រូកពោន​ជា​សត្វ​រស់នៅ​តែ​នៅ​លើ​ដី តាម​រូង ឬ​ក្រហែង​ថ្ម និង​រកស៊ី​នៅ​ពេល​យប់​។ សត្វ​ជ្រូកពោន​មិនសូវ​ពូកែ​ភ្នែក និង​ត្រចៀក​ទេ វា​ប្រើ​ច្រមុះ​ហិតក្លិន​ច្រើន​ជាង​។ ការ​រក​ចំណី ចាប់ផ្តើម​ចេះ​នៅ​ពេល​ព្រលប់​ដែល​អាហារ​របស់​វា​គឺ​មើម​រុក្ខជាតិ ឬ​ស​ឈើ ជន្លេន សត្វល្អិត និង​សត្វ​តូច​ៗ​។ វា​អាច​មានកូន​ពី ២ ទៅ​៣​ក្បាល​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា មិន​មានការ​សិក្សា ឲ្យ​បាន​លម្អិត​ពី​ចំនួន​សត្វ​ជ្រូកពោន នៅ​លើ​ពិភពលោក​និង​នៅ​កម្ពុជា​នោះ​ទេ តែ​អ្វី​ដែល​កត់សម្គាល់​ជ្រូកពោន​មាននៅ​តាម​តំបន់​ព្រៃ ធម្មជាតិ​របស់​ប្រទេស​កម្ពុជា ពិសេស​នៅ​ភាគ​និរតី ភាគ​ឥ​សាន និង​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ។ របាយ​ប្រជាសាស្ត្រ​របស់​សត្វ​ជ្រូកពោន​ក៏​មាន​ផង​ដែរ​នៅ​ប្រទេស​ចិន កម្ពុជា ភូមា វៀតណាម និង​កោះ​ស៊ូ​មាត្រា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។

លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា ជ្រូកពោន​បច្ចុប្បន្ន​កំពុង​រង​គ្រោះ​ដោយសារ​តែ​ការ​បរបាញ់ ការ​ដាក់​អន្ទាក់ ដើម្បី​យក​សាច់​និង​យក​សំណាក​ធ្វើ​អាជីវកម្ម​ដោយ សារ​តែ​ពលរដ្ឋ​មួយ​ចំនួន​មាន​ជឿ​ថា ខ្លាញ់​ជ្រូកពោន​អាច​យក​ទៅ​ធ្វើ​ថ្នាំបុរាណ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ