អាជ្ញាធរខេត្តមណ្ឌលគិរី ពិនិត្យ និងសិក្សានៃការស្តារគម្រោងអភិវឌ្ឍន៍បឹងទំនប់លើ ទំនប់ក្រោម
- មណ្ឌលគិរី
មណ្ឌលគិរី៖ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ ពិនិត្យ…
មណ្ឌលគិរី៖ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ ពិនិត្យ…
មណ្ឌលគិរី៖ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ ពិនិត្យ និងសិក្សាការស្តារគម្រោងអភិវឌ្ឍន៍បឹងទំនប់លើ ទំនប់ក្រោម ព្រមទាំងដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹងទាំងពីរ ក្នុងបំណងថែរក្សាការពារប្រភពទឹកសម្រាប់ផលិតទឹកស្អាត បម្រើជូនប្រជាពលរដ្ឋ តាមតម្រូវការប្រើប្រាស់ ក្នុងក្រុងសែនមនោរម្យ។
លោក តូវ សុធារ៉ា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការចុះពិនិត្យ និងសិក្សាស្តារគម្រោងអភិវឌ្ឍន៍បឹងទំនប់លើ ទំនប់ក្រោមនេះ គឺដើម្បីកំណត់ព្រំប្រទល់ ដោះស្រាយព្រុំដីរបស់ប្រជាពលរដ្ឋ ដែលបង្កផលប៉ះពាល់ នៅជុំវិញបឹងទំនប់លើ និងបឹងទំនប់ក្រោម ធ្វើយ៉ាងណា ឲ្យមានភាពងាយស្រួលដល់ក្រុមការងារនៃក្រសួងធនធានទឹក រៀបចំសង់ប្រព័ន្ធទំនប់បឹងឈានទៅរកការអភិវឌ្ឍផ្ទៃបឹងឲ្យកាន់តែធំទូលាយ ស្តុបទឹកបានច្រើនជាងនេះ។
លោកប្រធានមន្ទីរបន្តថា គម្រោងអភិវឌ្ឍន៍នេះ ក៏នឹងធ្វើរបង ធ្វើផ្លូវព័ទ្ធជុំវិញការពារបឹង រំដោះយកប្រព័ន្ធលូ និងប្រភពទឹក មកប្រើប្រាស់ សម្រាប់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាកង្វះទឹកនៅក្នុងខេត្ត និងថែមទាំងផ្ដល់សក្តានុពលទេសចរណ៍ សម្រាប់ក្រុងទៀតផង។
លោកបន្ថែមថា គម្រោងស្តារអភិវឌ្ឍន៍បឹងទំនប់នេះ ទទួលបានការគាំទ្រដោយរដ្ឋាភិបាល ក្រោមកញ្ចប់ថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹង ក៏ដូចជា ប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យទាំងអស់ ត្រូវចូលរួមទប់ស្កាត់ ការទន្ទ្រាន ការបំពុលផ្សេងៗ ពីព្រោះទឹកបឹងនេះ ទុកដូចជាពាងទឹករបស់យើងរួមគ្នា ដើម្បីប្រើប្រាស់ឲ្យមានសុវត្ថិភាព និងគុណភាពទឹកជាចំបង។
សូមបញ្ជាក់ថា ក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរី មិនមានទន្លេហូរឆ្លងកាត់ទេ ដូចនេះ ប្រជាពលរដ្ឋទូទាំងក្រុង ប្រើប្រាស់ទឹកបឹងទំនប់លើ និងបឹងទំនប់ក្រោម ដែលស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុមនេះ។ បឹងទាំងពីរ ជាប្រភពទឹកស្អាត ដែលមន្ត្រីជំនាញបូមយកទៅចម្រោះ និងចែកចាយជាបណ្ដាញទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់ផងដែរ៕
ចែករំលែកព័តមាននេះ