ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុកថា មានក្រុមម៉ូតូកែឆ្នៃជាច្រើនគ្រឿង ដឹកឈើ នៅខេត្តរតនៈគិរី

4 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី៖ មានក្រុមម៉ូតូកែឆ្នៃជាច្រើនគ្រឿង កំពុងតែសំរុកដឹកឈើចេញពីតំបន់មួយចំនួន ក្នុងទឹកដីស្រុកវ៉ើនសៃ និងស្រុកអូរជុំ ហើយចូលមកស្តុកលាក់ទុក ក្នុងក្រុងបានលុង ​និង​បន្ត​ដឹក​ទៅ​ប្រទេសវៀត​ណាម តាមរថយន្តសាំយុង ក្នុងខណៈដែលជំងឺកូវិដ.១៩…

ខេត្តរតនគិរី៖ មានក្រុមម៉ូតូកែឆ្នៃជាច្រើនគ្រឿង កំពុងតែសំរុកដឹកឈើចេញពីតំបន់មួយចំនួន ក្នុងទឹកដីស្រុកវ៉ើនសៃ និងស្រុកអូរជុំ ហើយចូលមកស្តុកលាក់ទុក ក្នុងក្រុងបានលុង ​និង​បន្ត​ដឹក​ទៅ​ប្រទេសវៀត​ណាម តាមរថយន្តសាំយុង ក្នុងខណៈដែលជំងឺកូវិដ.១៩ កំពុងតែផ្ទុះឡើង សមត្ថកិច្ចជំនាញ​គ្រប់លំដាប់​ថ្នាក់ មិនមានវិធានការបង្ក្រាប​។

​ប្រភព​បាន​បង្ហើប​ថា ជារៀងរាល់​យប់ គេសង្គេតឃើញ​មានម៉ូតូកែឆ្នៃជាច្រើនគ្រឿង កំពុងសំរុកដឹកឈើយ៉ាងទ្រហឹងរំពងរំខាន​ដល់ដំណេកអ្នកស្រុកទៀតផង ឆ្លងកាត់ចេញពីទីរួមស្រុកអូរជុំ នាវេលាយប់ៗជ្រៅ​ រហូតទល់ភ្លឺ មិនក្រោមពី ៤០ ទៅ ៥០​គ្រឿ​ង​​ឡើយ​។

ប្រភព​បន្ត​ថា ឈើ​ដែលក្រុមឈ្មួញដឹកជញ្ជូននោះ ភាគច្រើន ជាប្រភេទឈើលេខមួយ ដែលគេ​អារជ្រៀក​ជាសន្លឹកបន្ទះ មានមុខកាត់ធំៗ ដឹកចូលក្រុងបានលុង ហើយបង្កប់តាមរថយន្តសាំយុង ដែលគេឆ្នៃដំបូល និងក្រោមបាតរថយន្ត រួចជាស្រេច ​បន្លំធ្វើជាដឹកបាវធ្យូងតិចតួច ឆ្ពោះទៅប្រទេសវៀតណាម តាម​ច្រក​អូរ​យ៉ា​ដាវ​យ៉ាង​រំភើយ​ផងដែរ។

ប្រភព​បង្ហើប​បន្ត​ទៀត​ថា ក្នុងសកម្មភាព​ដឹកជញ្ជូនយ៉ាង​គគ្រឹកគ្រេងនោះដែរ ក៏ក្រុមសមត្ថកិច្ចលួចឆ្មក់​បង្ក្រាបបាន តែ​ប៉ះ​ចំ​ក្រុម​មេក្លោង​ធំម្នាក់ ដែលប្រកបរបរដឹកឈើ​តាមម៉ូតូ ប្រចាំស្រុកអូរជុំ និងជាអ្នកផ្គត់ផ្គង់​ឈើ​ឱ្យក្រុមឈ្មួញរថ​យន្តសាំយុង​ជាច្រើន នៅក្រុងបានលុង​នោះ ជាយូរ​ឆ្នាំទៀត​ផង។

ក្រុមសមត្ថកិច្ច គ្រាន់តែដឹងថា មេក្លោងធំនោះ ឈ្មោះ តុង ហាន ក៏ដើរចេញទៅវិញអស់ បណ្តែត​បណ្តោយ​ឱ្យក្រុមម៉ូតូកែឆ្នៃ​ដឹកឈើ​រៀងរាល់​យប់​ដោយរលូន។

នៅក្នុងក្រុមម៉ូតូកែឆ្នៃដឹកឈើនោះ ក៏មានក្រុមឈ្មួញជាច្រើនទៀតផងដែរ ដែលធ្វើសកម្មភាពដឹកជញ្ជូន អែបៗតាម​ជាមួយ​មេក្លោងធំ​ខាងលើនោះ។

ប្រភពមួយទៀត បង្ហើបថា ក្រៅពីមានក្រុមម៉ូតូដឹកឈើ ក៏នៅមានរថយន្តសាំយុងមួយគ្រឿងទៀតផងដែរ ពណ៌សពាក់ស្លាក​លេខ ភ្នំ​ពេញ 2A-7824 ដែលតែងដឹកជញ្ជូនឈើ ចេញពីស្រុកវ៉ើនសៃ ជារៀរាល់ថ្ងៃ ចូលក្រុងបាន​លុងនេះ។

មជ្ឈដ្ឋានក្នុងក្រុង ក៏ដូចជាតាមស្រុក ក៏កំពុងរង់ចាំមើល តើបន្ទាប់ពីមានបំរាមគោចរ ​សកម្មភាពដឹកជញ្ជូនឈើពេលយប់ៗនោះ មានការបង្ក្រាប​ដែរទេ៕​ ផង់ វិន

Picture
Picture
Picture
Picture
Picture
Picture