ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Everton ផ្អាក​កីឡាករ​​ម្នាក់ ក្រោយ​ជាប់​សង្ស័យ​រំលោ.ភ​បំពា.ន​ផ្លូវភេ.ទ​កុមារ

2 ឆ្នាំ មុន

អង់គ្លេស ៖ បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា​បានឱ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ប្រកប​អាជីព​នៅ​លី​

អង់គ្លេស ៖ បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា​បានឱ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ប្រកប​អាជីព​នៅ​លី​គ​កំពូល​អង់គ្លេស Premier League ម្នាក់​ត្រូវ​ប៉ូ​លី​ស​អង់គ្លេស​ចាប់ខ្លួន​ពី​បទ​សង្ស័យ​រំលោ.ភ​បំពា.ន​ផ្លូវភេ.ទ​កុមារ​។

ប្រភព​ពី BBC មិន​បាន​បញ្ចេញ​ឈ្មោះ​របស់​កីឡាក​រូប​នោះ​ឡើយ ប៉ុន្តែ​គេ​អាច​សន្និដ្ឋាន​ថា​គឺជា​ខ្សែបម្រើ Gylfi Sigurosson របស់​ក្រុម Everton ដែល​ធ្លាប់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ដើម្បី​សាកសួរ​ម្ដង​រួច​មក​ហើយ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២១ កន្លង​ទៅ​។ ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​វិញ និង​ដោយសារ​តែ​ក្លិប Everton ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ផង​ដែរ ដើម្បី​សម្រេច​ផ្អាក​សកម្មភាព​កីឡាករ​ក្នុង​ក្រុម​ឈុត​ធំ​របស់​ខ្លួន​មួយ​រូប​។

ដោយឡែក​សារព័ត៌មាន​របស់​ប្រទេស​អ៊ី​ស្លង់ Iceland Monitor ក៏​បាន​ចេញផ្សាយ​ថា គឺជា​កីឡាករ​ជម្រើសជាតិ​អ៊ី​ស្លង់ Gylfi Sigurosson ផង​ដែរ​។ ហើយ​បច្ចុប្បន្ន​កីឡាករ​រូប​នេះ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​ប៉ូ​លី​ស Greater Manchester​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្លិប Everton បាន​បញ្ជាក់​ថា ក្លិប​បាន​សម្រេច​ផ្អាក​សកម្មភាព​កីឡាករ​រូប​នោះ​ជា​បណ្តោះអាសន្ន​។ ហើយ​បន្ថែម​ពីលើ​នេះ ក្លិប​បាន​ប្រកាន់​ជំហរ​របស់​ខ្លួន បន្ត​ការ​គាំទ្រ និង​សហការ​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​សាកសួរ​នេះ ដើម្បី​ស្វែងរក​ការ​ពិត និង​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ