ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​គ្វី​តូ​វ៉ា ប្រកាស​ភ្ជាប់ពាក្យ​ជា​មួ​យ​កីឡាករ​វាយកូនគោល​លើ​ទឹកកក​ធ្វើ​ឱ្យ​បុរស​ផ្សេង​ខកចិត្ត

8 ឆ្នាំ មុន

ប៉េ​ត្រា គ្វី​តូ​វ៉ា កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​៦ នៅ​លើ​លោក​ជនជាតិ​ឆែក បាន​ធ្វើ​ឱ្យ​បុរស​ដែល​ប៉ង​ចង់បាន​រូប​នាង​ជា​គូគាប់​ខកចិត្ត ក្រោយ​ពី​នាង​ប្រកាស​តាម​គេហទំព័រ​ថា បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក រ៉ា​ដេក ម៉ៃ​ដល

ប៉េ​ត្រា គ្វី​តូ​វ៉ា កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​៦ នៅ​លើ​លោក​ជនជាតិ​ឆែក បាន​ធ្វើ​ឱ្យ​បុរស​ដែល​ប៉ង​ចង់បាន​រូប​នាង​ជា​គូគាប់​ខកចិត្ត ក្រោយ​ពី​នាង​ប្រកាស​តាម​គេហទំព័រ​ថា បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក រ៉ា​ដេក ម៉ៃ​ដល ជា​កីឡាករ​វាយកូនគោល​លើ​ទឹកកក​រួចរាល់ ។

កីឡាការិនី​ជើងឯក​ក្របខ័ណ្ឌ «Wimbledon» នៅ​ឆ្នាំ​២០១១​និង​២០១៤ រូប​នេះ បាន​បង្ហើប​ឱ្យ​ដឹង​ព័ត៌មាន​ខាងលើ​តាម​គេហទំព័រ​របស់​ខ្លួន​ថា រូប​នាង​មាន​សេចក្ដីសុខ​ណាស់​ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក​រ៉ា​ដេក ម៉ៃ​ដល ។ នាង​គ្វី​តូ​វ៉ា អាយុ​២៥​ឆ្នាំ ធ្លាប់​សេពគប់​ជា​មួ​លោកអា​ដាម ផា​វ្លា​សេក និង​លោក​រ៉ា​ដេក ស្ដេ​ប៉ា​នេ​ក ដែល​ជា​មិត្ត​រួម​អាជីព និង​រួម​ប្រទេស​ដូច​គ្នា ក្រោយមក​ក៏​បាន​ដើរ​កម្សាន្ត​ជាមួយ​លោក​ម៉ៃ​ដល នៅ​ចុងឆ្នាំ​២០១៤ ដែល​ពេល​នេះ​បានភា្ជ​ប់​ពាក្យ​ជាមួយ​គ្នា​តែ​ម្ដង ៕