ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​​បិទ​ខ្ទប់​ផ្សារ​ អាជីវករ​​នាំ​គ្នា​ទៅ​លក់​នៅ​ផ្សារ​ថ្មី​ក្បាលស្ពាន​ ហៅ​ផ្សារ​ចិន​ខ្មៅវិញ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ក្រោយ​អាជ្ញាធរ​បិទខ្ទប់​ផ្សារ​ហ៊ុយ​ឡេ​ង​ អាជីវករ​បាន​នាំ​គ្នា​ទៅ​លក់​នៅ​ផ្សារ​ថ្មី​ក្បាលស្ពានហៅ​ផ្សារ​ចិន​ខ្មៅ​រយៈពេល​២​ថ្ងៃ​ហើយ ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះពន្លា ក្រុង​សិរី​សោភ័ណ​ ​​នៅ​ថ្ងៃ​ទី​១៩ ​ដល់​២០ ខែ​កក្ក​​ដា…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ក្រោយ​អាជ្ញាធរ​បិទខ្ទប់​ផ្សារ​ហ៊ុយ​ឡេ​ង​ អាជីវករ​បាន​នាំ​គ្នា​ទៅ​លក់​នៅ​ផ្សារ​ថ្មី​ក្បាលស្ពានហៅ​ផ្សារ​ចិន​ខ្មៅ​រយៈពេល​២​ថ្ងៃ​ហើយ ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះពន្លា ក្រុង​សិរី​សោភ័ណ​ ​​នៅ​ថ្ងៃ​ទី​១៩ ​ដល់​២០ ខែ​កក្ក​​ដា ​​។ គួរ​រំលឹក​ថា​៖​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០២១​អាជ្ញាធរ​បាន​សម្រេច​បិទខ្ទប់​ផ្សារ​ហ៊ុយ​ឡេ​ង​ ដែល​ជា​ផ្សារ​លក់ដុំ​ស្ថិត​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ក្រោយ​រក​ឃើញ​អាជីវករ​លក់​ក្នុង​ផ្សារ​ឆ្លង​កូ​វី​ដ​.១៩​ចំនួន​១០​នាក់​។ ​

លោក ហ៊ុយ ឡេ​ង ម្ចាស់​ផ្សារ​ហ៊ុយ​ឡេ​ង​បាន​ប្រាប់​ថា​​ នៅ​ពេល​ដែល​អាជ្ញាធរ​បិទ​ខ្ទប់​ផ្សារ​ហ៊ុយ​ឡេ​ង​ ក្រោយ​ពី​រក​ឃើញ​អាជីវ​លក់​ក្នុង​ផ្សារ​មាន​វិជ្ជមាន​កូ​វី​ដ​.១៩​ ដែល​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ​ដើម្បី​បង្កា​ទប់ស្កាត់​កូ​វី​ដ​.១៩​ មិន​អោយ​រីក​រាលដាល​ក្នុង​សហគមន៍ ។ ​តែ​ផ្ទុយ​ស្រឡះ​ទៅ​វិញ រយៈពេល​បិទ​ខ្ទប់​ផ្សារ​មិន​ទាន់​ទាំង​បាន​២​ថ្ងៃ​ផង​ ស្រាប់តែ​អាជីវករ​បាន​នាំ​គ្នា​ទៅ​លក់​នៅ​ផ្សារ​ថ្មី​ក្បាលស្ពាន​ ហៅ​ផ្សារ​ចិន​ខ្មៅ​ទៅ​វិញ​ នេះ​ជា​ការ​ព្រួយបារម្ភ​។

ម្ចាស់​ផ្សារ​ថ្មី​ក្បាលស្ពាន​ឈ្មោះ ចិន​ខ្មៅ បាន​ប្រាប់​ថា​​ ​រយៈពេល​២​ថ្ងៃនេះ​ឃើញ​អាជីវករ​ចូល​មក​លក់ដូរ​ក្នុង​ផ្សារ​របស់​គាត់​មាន​ច្រើន​ក្រោយ​បិទផ្សារ​មួយ​ក្នុង​ក្រុង​សិរី​សោភ័ណ ហើយ​អាជីវករ​ដែល​ចូល​លក់​ គឺ​គាត់​អោយ​លក់​ហ្វ្រី​ដោយ​ឥត​គិតថ្លៃ​ទាំង​អ្នកលក់​តាម​កញ្ច្រែង​និង​លក់​តូប​ក្នុង​ផ្សារ​ដោយ​អោយ​ប្រើប្រាស់​ភ្លើង​និង​ទឹក​ហ្វ្រី​បើសិន​ជម្ងឺឆ្លង​កូ​វី​ដ​.១៩​ត្រូវ​បាន​រលត់​និង​រលាយ​អស់​អាជីវករ​មាន​សមត្ថភាព​ទើបបាន​គឹ​តថ្លៃ​តូប​ទឹក​ភ្លើង​។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​បញ្ជាក់​ថា​ ផ្សារ​ហ៊ុយ​ឡេ​ង​គឺជា​ផ្សារ​លក់ដុំ​ និង​លក់រាយ​ដោយ​រក​ឃើញ​អាជីវករ​ក្នុង​ផ្សារ​វិជ្ជមាន​កូ​វី​ដ​.១៩​ចំនួន​១០​នាក់ ​ទើប​អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ក្នុង​សហគមន៍ ព្រោះ
តែ​ជីវភាព​គ្រួសារ​អាជីវ​បាន​នាំ​គ្នា​ទៅ​លក់​ផ្សារ​ថ្មី​ក្បាលស្ពាន ហៅ​ផ្សារ​ចិន​ខ្មៅ ដែល​មាន​ទីធ្លា​ធំ​ទូលាយ​និង​អាកាសធាតុ​ល្អ​ម្ចាស់​អោយ​លក់​ហ្វ្រី​ដោយ​ឥត​ថ្លៃ​តូប ​និង​ភ្លើង​ទឹក​ទើប​អាជីវករ​នាំ​គ្នា​លក់​ច្រើន​៕​

អត្ថបទសរសេរ ដោយ