ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone 6S ឈរ​លំដាប់​លេខ​1 ប្រចាំឆ្នាំ​២០១៥

8 ឆ្នាំ មុន

ក្នុង​ឆ្នាំ​២០១៥ ទូរស័ព្ទ​របស់​ក្រុមហ៊ុន Apple គឺ iPhone 6S បាន​ក្លាយជា​ផលិតផល​ដែល​អតិថិជន​ស្វែងរក​ច្រើន​ជាងគេ​បំផុត ។ នេះ​បើ​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Google ។ ​…

ក្នុង​ឆ្នាំ​២០១៥ ទូរស័ព្ទ​របស់​ក្រុមហ៊ុន Apple គឺ iPhone 6S បាន​ក្លាយជា​ផលិតផល​ដែល​អតិថិជន​ស្វែងរក​ច្រើន​ជាងគេ​បំផុត ។ នេះ​បើ​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន Google ។

ស្មា​ត​ហ្វូ​ន iPhone 6S ត្រូវ​បាន​តាម​ពីក្រោយ​ក្នុង​បច្ចេកវិទ្យា កំពូល​ៗ​ចំនួន ១០ មាន​ដូច​ជា​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Samsung គឺ Galaxy S6, នាឡិកា​អេ​ឡិច​ត្រូ​និក Apple Watch, iPad Pro, ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន LG គឺ LG G4, Galaxy Note 5, Galaxy J5, HTC One M9, Huawei Nexus 6P និង​ឡេ​ប​ថប​របស់​ក្រុមហ៊ុន Microsoft គឺ Surface Pro 4 ។

ទន្ទឹម​គ្នា​នេះ​ដែរ ប្រាក់​ចំណេញ​ពី​ការ​លក់ iPhone 6S បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន Apple ចំណេញ​ខ្ពស់កប់ពពក ពោល​គឺ​បាន​ផ្តួល​ដៃគូ​ប្រកួតប្រជែង​ផ្សេង​ទៀត​លើ​ទីផ្សារ ។ ខណៈ​ខ្លួន​កំពុង​រៀបចំ​ផលិត​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ​របស់ iPhone ដែល​ត្រូវ​បាន​គេ​រំពឹង​ថា ជា iPhone 7 ៕