ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមការងារ​មណ្ឌល​សំចត​ច្រក​អូរ​បី​ជាន់ ២០​នាក់ មាន ៨​នាក់ ឆ្លង​វិជ្ជមាន​កូ​វីដ​.១៩ នៅពេល​ទទួល​ពលករ​ខ្មែរ​ត្រឡប់​ពី​ថៃ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ ក្រុមការងារ​មណ្ឌល​សំចត​ច្រក​អូរ​បី​ជាន់ ២០​នាក់ មាន ៨​នាក់ ដែល​ឆ្លង​វិជ្ជមាន​កូ​វីដ​.១៩ នៅពេល​ទទួល​ពលករ​ខ្មែរ​ត្រឡប់​ពី​ថៃ​។​ ​ក្រុមការងារ​មណ្ឌល​សំចត​ច្រក​អូរ​បី​ជាន់ បានអោយដឹងថា ក្រុមការងារ​មណ្ឌល​សំចត​ច្រក​អូរ​បី​ជាន់…

បន្ទាយមានជ័យ​៖ ក្រុមការងារ​មណ្ឌល​សំចត​ច្រក​អូរ​បី​ជាន់ ២០​នាក់ មាន ៨​នាក់ ដែល​ឆ្លង​វិជ្ជមាន​កូ​វីដ​.១៩ នៅពេល​ទទួល​ពលករ​ខ្មែរ​ត្រឡប់​ពី​ថៃ​។​

​ក្រុមការងារ​មណ្ឌល​សំចត​ច្រក​អូរ​បី​ជាន់ បានអោយដឹងថា ក្រុមការងារ​មណ្ឌល​សំចត​ច្រក​អូរ​បី​ជាន់ ដែល​កំពុងធ្វើការ​ងារ​ទទួល​ពលករ​ខ្មែរ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ដែលមាន​ចំនួន ២០​នាក់ រហូតដល់​ពេលនេះ បាន​ឆ្លង​វិជ្ជមាន​កូ​វីដ​.១៩ មាន​ចំនួន ៨​នាក់​។ ក្នុងនោះ ១២​នាក់ ដែល​កំពុងធ្វើការ​ងារ ដែលមាន មន្ត្រី​សុខាភិបាល មន្ត្រីរដ្ឋបាល​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​សាលាស្រុក​អូរជ្រៅ កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន និង​កម្លាំងយោធា​។​

​មន្ត្រី​រូបនោះ បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ នេះ ក្រុមការងារ​មណ្ឌល​សំចត​ច្រក​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ បានទទួល​ពលករ​ខ្មែរ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ មាន​ចំនួន ១៩៤​នាក់ ស្រី ៨៨​នាក់ ហើយ​បាន​យក​សំណាក​ធ្វើតេស្ត​លទ្ធផល​វិជ្ជមាន មាន​ចំនួន ៤៩​នាក់ ស្រី ២៥​នាក់ ក្មេង​ចំនួន ៥​នាក់​។​

​មន្ត្រី​រូបនោះ បាន​បញ្ជាក់ថា បើ​ប្រៀបធៀប​ថ្ងៃទី​១៨ ខែ​កក្ត​ដា ឆ្នាំ​២០២១ ក្រុមការងារ​បានទទួល​ពលករ​ខ្មែរ ដែល​ត្រឡប់​ពី​ថៃ​មាន​ចំនួន ១៤៧​នាក់ ស្រី ៧០​នាក់ ហើយ​រកឃើញ​វិជ្ជមាន​កូ​វីដ​.១៩ មាន​ចំនួន ៤៣​នាក់ ស្រី ២១​នាក់ ក្មេង ៣​នាក់ ហើយ​អ្នក​ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ​.១៩ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មណ្ឌល​កង​វ៉ា​ក្រុង​សិរីសោភ័ណ ដើម្បី​ព្យ​បាល និង​អ្នក​ដែល​វិជ្ជមាន​កូ​វីដ​.១៩ ត្រូវ​បញ្ជូនទៅ​មណ្ឌល​វិទ្យាល័យ​សម្តេចឪ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ២១​ថ្ងៃ​៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ