ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ថា​ជប៉ុន​រៀបចំ​គ្រែ​ប្រឆាំង​ការ​រួម​ភេ.ទ សម្រាប់​អត្ត​ព​លិ​ក​ចូលរួម​កីឡា​អូ​ឡាំ​ពិ​ក

2 ឆ្នាំ មុន

ជប៉ុន ៖ Rhys McClenaghan អត្ត​ព​លិ​ក​កីឡា​កាយសម្ព័ន្ធ​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់ បាន​សម្រេច​ធ្វើតេស្ត​ឱ្យ​ដឹង​លទ្ធផល ស​-​ខ្មៅ

ជប៉ុន ៖ Rhys McClenaghan អត្ត​ព​លិ​ក​កីឡា​កាយសម្ព័ន្ធ​ក្រុម​ជម្រើសជាតិ​អៀរ​ឡង់ បាន​សម្រេច​ធ្វើតេស្ត​ឱ្យ​ដឹង​លទ្ធផល ស​-​ខ្មៅ ដោយ​លោត​នៅ​លើ​គ្រែ​ដែល​មានការ​លើក​ឡើងជា​ច្រើន​កន្លង​មក​ថា ជា​គ្រែ​ប្រឆាំង​នឹង​ការ​រួម​ភេ.ទ (Anti-Sex Bed) នៅ​ឯ​កន្លែង​ស្នាក់​ក្នុងភូមិ​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​។

អ្នក​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ បាន​សម្រេច​រៀបចំ​ឱ្យ​អត្ដ​ព​លិ​ក​ទាំងអស់ ត្រូវ​សម្រាក​លើ​គ្រែ​ធ្វើ​អំពី​ក្រដាសកាតុង​កែ​ច្នៃ​ឡើង​វិញ​។ សកម្មភាព​នេះ បាន​ជំរុញ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អត្ដ​ព​លិ​កមួយ​ចំនួន​លើក​ឡើង​ថា ការ​រៀបចំ​បែប​នេះ ដើម្បី​ជៀសវាង​ភាព​ស្និទ្ធស្នាល​ក្នុង​ចំណោម​អត្ត​ព​លិ​ក និង​ជា​ពិសេស​ចៀសវាង​អត្ត​ព​លិ​ក​ពី​ការ​រួម​ភេ.ទ​តែ​ម្តង​។ ដោយសារ​តែ​គ្រែ​ក្រដាសកាតុង​នេះ អាច​ផ្ទុក​មនុស្ស​បាន​តែ​ម្នាក់​ប៉ុណ្ណោះ​។

ដោយសារ​តែ​ល្បី​ត​ៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយទៀត McClenaghan បាន​សម្រេចចិត្ត​ធ្វើតេស្ត​វា​ដោយ​ខ្លួនឯង​តែ​ម្តង​។ គេ​លោត​ដោយ​ប្រើ​កម្លាំង​ខ្លាំង​ៗ​ពីលើ​គ្រែ​នោះ ដើម្បី​ចង់​ដឹង​ថា​វា​អាច​ទ្រាំទ្រ​នឹង​កម្លាំង​សម្ពាធ​ខ្លាំង​ៗ​បាន​ដែរ​ឬទេ? ហើយ​ជា​លទ្ធផល​ចុង​ក្រោយ​នៃ​ការ​ធ្វើតេស្ត McClenaghan បាន​អះអាង​ថា ការ​លើក​ឡើង​កន្លង​មក​ដែល​ថា វា​ជា​គ្រែ​ប្រឆាំង​នឹង​ការ​រួម​ភេ.ទ​នោះ គឺជា​រឿង​មិន​ពិត​ទាំងស្រុង​តែ​ម្តង​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ដែល​ត្រូវ​បាន​ពន្យារពេល​១​ឆ្នាំ ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ នៅ​ទូ​ទាំង​សកលលោក នឹង​ចាប់ផ្តើម​ការ​ប្រកួត​ជា​ផ្លូវការ​របស់​ខ្លួន នា​ថ្ងៃ​ទី​២៣ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២១ ខាង​មុខ​នេះ​៕ (​ដកស្រង់​ចេញពី DW News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ