ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ ៖ ចំណូល​ពី​ផ្ទះ​ជួល​ទាប​ខ្លាំង​មិន​សម​តម្លៃ​ផ្ទះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី ២០ ខែកក្កដា ឆ្នាំ​ ២០២១ នេះ អ្នកជំនាញ​ខាង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី ២០ ខែកក្កដា ឆ្នាំ​ ២០២១ នេះ អ្នកជំនាញ​ខាង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ថា ទម្លាប់​នៃ​ការ​ទិញ​ផ្ទះ​ទុក​ចំណេញ​គួរ​មានការ​កែប្រែ ខណៈ​ចំណូល​បាន​មក​ពី​ការ​ជួល​ផ្ទះ មាន​អត្រា​ទាប​ខ្លាំង បើ​ធៀប​នឹង​អត្រា​ការ​ប្រាក់​ជាមួយ​ធនាគារ​ ។

លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ជា​អ្នក​ប្រឹក្សា​ឯករាជ្យ

លោក ង៉ែត ជូ បានប្រាប់​កោះសន្តិភាព ​ថា យើង​អាច​សង្កេត​ទិដ្ឋភាពជាក់ស្តែង​ខ្លះ​ៗ ដែល​មាន​បុរី​ជា​ច្រើន​សម្បូរទៅ​ដោយ​ផ្លា​ក​លក់ ជួល (​ឬ​ទាំង​ពីរ​) ​។ បើ​ក្រឡេក​ទៅ​មើល​តម្លៃ​នៃ​ការ​ជួល​វិញ គឺ​ទាប​ខ្លាំង​ណាស់ ដូច​ជា​ផ្ទះតម្លៃ ​២៥​ ម៉ឺន​ដុល្លារ អាច​ជួល​បាន​រង្វាន់ ៥០០ ​ដុល្លារ ឬ​ស្មើនឹង ០, ២ ភាគរយ ក្នុង​ ១​ ខែ ក្នុង​ខណៈ​ដែល​អត្រា​ការ​ប្រាក់​ប្រចាំខែ​របស់​ធនាគារ​មិន​តិច​ជាង 0, 5 ភាគរយក្នុង​ ១ ​ខែ ។ នេះ​មិន​ទាន់​គិតថ្លៃ​ជួសជុល​ថែទាំពន្ធអតិផរណា ​។​ល​។

លោក​បន្ត​ថា ​៖ «​ខ្ញុំ​ទទួលស្គាល់​ថា ​ពី​មុន​ទទួល​បាន​ ផល​ចំណេញ​ខ្ពស់​គួរសម​ ដែល​អាច​ទូទាត់​កាត់កង​ចំណាយ​នានា ដូចដែល​បាន​រៀបរាប់​ខាងលើ ប៉ុន្តែ​ឥឡូវ​មិនមែន​អ​៊ីចឹងនោះ​ទេ ផ្ទះ​ដែល​ទិញ​ទុក​យកចំណេញត្រូវ​ប្រកួតប្រជែង​ជាមួយ​ផ្ទះ​ថ្មី​ៗ ក្នុង​គម្រោង​ថ្មី​ដែល​មាន​លក្ខខណ្ឌ​ទិញ លក់ កាន់តែ​ងាយស្រួល ​។ និយាយ​រួម​ប្រព័ន្ធ​ទីផ្សារ​ទាំងមូល ដើរ​ដោយ​ឥរិយា​បទ​អ្នក​ប្រើប្រាស់ (Consumer Behavior) និង​ឥទ្ធិពល​ផ្នែក​ចិត្តសាស្ត្រ​ពី​ចរន្ត​នៃ​ការ​ផ្គត់ផ្គង់ ដែល​មើលទៅ​វិស័យ​នេះ ហាក់​ពោរពេញ​ទៅ​ដោយ​សក្តានុពល​ក្នុង​ការ​វិនិយោគ ចៀស​ជាង​ស​និទាន​ភាព​នៃ​ត​តម្រូវការ និង​ការ​ផ្គត់ផ្គង់​»​ ។

លោក​បន្ថែម​ថា​ ខ្ញុំ​គិត​ថា​ យើង​ស្ថិត​ក្នុង​ដំណើរ​ទៅ​កាន់ការ​កែតម្រូវដោយ​ទីផ្សារ (Market Correction by itself)​ ។ ប៉ុន្តែ​ដំណើរ​នេះ​ទាមទា​ពេលវេលា និង​កើតឡើង​នៅ​ពេល​អតិថិជន​យល់​ច្បាស់​ពី​អ្វី ដែល​ហៅ​ថា​មិន​ចំណេញ​ ។ នៅ​ក្នុង​ន័យ​ប្រៀបធៀប មនុស្ស​មាឌធំ ត្រូវការ​ខ្សែ​ក្រ​វ៉ា​ត់​វែង ប៉ុន្តែ​ខ្សែ​ក្រ​វ៉ា​ត់​វែង​មិន​អាច​ធ្វើ​ឱ្យ​មនុស្ស​មាន​មាឌធំ​នោះ​ទេ​» ៕

អត្ថបទសរសេរ ដោយ