ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូ​សេ មូ​រី​ន​ញ៉ូ គ្រូបង្វឹក​ក្លិប​Chelsea ត្រូវ​បណ្ដេញ​ចេញពី​តំណែង​ហើយ

8 ឆ្នាំ មុន

ក្លិប​តោ​ខៀវ Chelsea ជា​ក្លិប​ល្បី​ក្នុង​លី​ក​កំពូល​អង់គ្លេស បាន​សម្រេច​បណ្ដេញ​លោក​ចូ​សេ មូ​រី​ន​ញ៉ូ គ្រូបង្វឹក​ជនជាតិ​ព័រទុ​យ​ហ្គា​ល់ ចេញពី​តំណែង​ជា​ស្ថាពរ​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ បន្ទាប់​ពី​គ្រូបង្វឹក​ដែល​មាន​រហស្សនាម «Special One»​

ក្លិប​តោ​ខៀវ Chelsea ជា​ក្លិប​ល្បី​ក្នុង​លី​ក​កំពូល​អង់គ្លេស បាន​សម្រេច​បណ្ដេញ​លោក​ចូ​សេ មូ​រី​ន​ញ៉ូ គ្រូបង្វឹក​ជនជាតិ​ព័រទុ​យ​ហ្គា​ល់ ចេញពី​តំណែង​ជា​ស្ថាពរ​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ បន្ទាប់​ពី​គ្រូបង្វឹក​ដែល​មាន​រហស្សនាម «Special One»​រូប​នេះ​ទើប​ចូល​ដឹកនាំ​ក្លិប​ក្លាយជា​ជើងឯក​បាន​រយៈពេល​៧​ខែ ។

ការ​ដឹកនាំ​ក្លិប​Chelsea​របស់​លោកចូ​សេ មូ​រី​ន​ញ៉ូ ក្នុង​រដូវ​កាល​ថ្មី​នេះ​ហាក់មិន​បាន​ល្អ​ទាល់តែ​សោះ​គឺ​ចាញ់​៩​លើក​ពី​ការ​ប្រកួត​១៦​លើក និង​ស្ថិត​នៅ​លំដាប់​ទី​១៦​នៅ​ក្នុង​លី​ក​កំពូល​ធ្វើ​ឱ្យ​ប្រធាន​ក្លិប​សម្រេច​បណ្ដេញចេញ​តែ​ម្ដង​ទាំង​លោក​មិន​ទាន់​បាន​ចាក​ចេញពី​ទីលាន​ហ្វឹកហាត់​នៅឡើយ ។

ចំពោះ​គ្រូបង្វឹក​ដែល​មានឱកាស​ខ្ពស់​ក្នុង​ការ​មក​ដឹកនាំ​ក្លិប Chelsea បន្ត​ពី​លោកមូ​រី​ន​ញ៉ូ តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មានអង់គ្លេស​រួម​មាន លោក​ប៉េ​ប ក្វា​ឌី​យ៉ូ​ឡា​, លោក​ហ្គូ​ស ហ៊ី​ដ​ឌី​ង​, លោក​ប៊្រេ​ន​ដេ​ន រ៉ុ​ត​ជឺ និង​លោក​ជួន​ដេ រ៉ា​ម៉ូ​ស ។ ប៉ុន្តែ​លោក​ហ្គូ​ស ហ៊ី​ដ ឌី​ង អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ហាក់​ស្ថិត​ក្នុង​ជម្រើស​ល្អ​ជាងគេ​ព្រោះ​លោក​មានបទពិសោធន៍​ខ្ពស់​ដែល​គេ​សង្ឃឹមថា​អាច​ជួយ​ក្លិប​Chelsea ឱ្យ​រួច​ផុត​ពី​មហន្តរាយ​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​កបាន ៕