ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រី​ពលករ​ខ្មែរ​ម្នាក់ ត្រឡប់​ពី​ថៃ ចូល​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​២ នៅ​វិទ្យាល័យ​ភ្នំស្រុក ២​ថ្ងៃ ស្លា.ប់ ដោយ​កូ​វីដ​១៩

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ ស្ត្រី​ពលករ​ខ្មែរ​ម្នាក់ ត្រឡប់​ពី​ប្រទេស​ថៃ ចូល​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ វិទ្យាល័យ​ភ្នំស្រុក រយៈពេល ២​ថ្ងៃ បាន​ស្លាប់ ដោយ​វិជ្ជមាន​កូ​វីដ​១៩ កាលពី​ថ្ងៃទី​១៧…

បន្ទាយមានជ័យ​៖ ស្ត្រី​ពលករ​ខ្មែរ​ម្នាក់ ត្រឡប់​ពី​ប្រទេស​ថៃ ចូល​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ វិទ្យាល័យ​ភ្នំស្រុក រយៈពេល ២​ថ្ងៃ បាន​ស្លាប់ ដោយ​វិជ្ជមាន​កូ​វីដ​១៩ កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១​។​

​ក្រុមការងារ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​ភ្នំស្រុក បាន​ប្រាប់ថា ស្ត្រី ដែល​ស្លាប់​ដោយ​វិជ្ជមាន​កូ​វីដ​.១៩ មានឈ្មោះ សុ​ត គ​ន្ធា អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្វាយចេក ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក​។​

​ក្រុមការងារ បាន​បញ្ជាក់ថា ស្ត្រី​រងគ្រោះ ដែល​ស្លាប់ ដោយ​វិជ្ជមាន​កូ​វីដ ត្រូវបាន​ក្រុមការងារ ទទួល​មក​ដាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​២ វិទ្យាល័យ​ភ្នំស្រុក កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១ ហើយ​បាន​ស្លាប់ នៅវេលា​ម៉ោង ៦ និង​៤៥​នាទី ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១​។ ក្រុមការងារ បាន​យក​សំណាក ក៏​រកឃើញ​វិជ្ជមាន​កូ​វីដ​.១៩​។​

​ក្រុមការងារ បាន​បញ្ជាក់ថា ចំពោះ​ស្ត្រី ដែល​ស្លាប់ ដោយ​វិជ្ជមាន​កូ​វីដ ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​២ ត្រូវ​ក្រុមគ្រូពេទ្យ យក​សាកសព​ទៅ​បូជា តាម​បច្ចេកទេស​សុខាភិបាល​៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ