ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​និង​មន្ត្រី​​រាជការ​​រិះគន់​​ក្រុម​ហ៊ុនប្រមូល​សំរាម​ក្នុង​ក្រុង

13 ឆ្នាំ មុន

ខេត្តកំពត ៖ ការ​កសាង​និងអភិវឌ្ឍន៍​​​​​គ្រប់​​ហេដ្ឋា​រចនាសម្ព័ន្ធ​​នៅ​ក្នុង​ខេត្ត​ ជា​ពិសេស​​​សោភ័ណ​ភាព​ដ៏​ល្អ​​ក្នុង​ក្រុង​កំពត​ ក្រោម​ការ​​ចង្អុល​​ដឹកនាំ​ពីសំណាក់​​លោក​ខូយ ឃុនហ៊ួរ ​អភិបាល​ខេត្ត​ បច្ចុប្បន្ន​​​ទីរួម​ខេត្ត​​កំពតបាន​​ប្រែ​​ក្លាយ​ពីទីក្រុង​ចាស់​មក​​ជាទីក្រុងថ្មី​ស័ក្តិ​សម​ជា​ខេត្ត​ទេសចរណ៍​ ដែល​សព្វ​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង ។ ប៉ុន្តែ​​ទន្ទឹម​​នឹង​ការ​​ខិតខំ​​ប្រឹងប្រែង​​របស់​អាជ្ញាធរ​និង​ថ្នាក់​​ដឹកនាំ​ក្នុង​ខេត្ត ដែល​បាន​​និង​កំពុង

ខេត្តកំពត ៖ ការ​កសាង​និងអភិវឌ្ឍន៍​​​​​គ្រប់​​ហេដ្ឋា​រចនាសម្ព័ន្ធ​​នៅ​ក្នុង​ខេត្ត​ ជា​ពិសេស​​​សោភ័ណ​ភាព​ដ៏​ល្អ​​ក្នុង​ក្រុង​កំពត​ ក្រោម​ការ​​ចង្អុល​​ដឹកនាំ​ពីសំណាក់​​លោក​ខូយ ឃុនហ៊ួរ ​អភិបាល​ខេត្ត​ បច្ចុប្បន្ន​​​ទីរួម​ខេត្ត​​កំពតបាន​​ប្រែ​​ក្លាយ​ពីទីក្រុង​ចាស់​មក​​ជាទីក្រុងថ្មី​ស័ក្តិ​សម​ជា​ខេត្ត​ទេសចរណ៍​ ដែល​សព្វ​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង ។ ប៉ុន្តែ​​ទន្ទឹម​​នឹង​ការ​​ខិតខំ​​ប្រឹងប្រែង​​របស់​អាជ្ញាធរ​និង​ថ្នាក់​​ដឹកនាំ​ក្នុង​ខេត្ត ដែល​បាន​​និង​កំពុង​អភិវឌ្ឍសោភ័ណភាព​ក្នុង​ក្រុង​ទាំង​មូល​ឱ្យមាន​ការ​ប្រែប្រួល​មុខ​មាត់​ថ្មីយ៉ាង​នេះក្តី​ ក៏គេ​ឃើញ​នៅ​មាន​ក្រុម​​ហ៊ុន​​ឯកជន​មួយ​ដែល​មាន​តួនាទី​ទទួល​ខុស​ត្រូវ​​ផ្នែក​​អនាម័យ​​​​និង​បរិស្ថាន​ សំអាត​ក្រុង ​ហាក់​ដូចជា​ពុំ​សូវ​ចាប់​អារម្មណ៍​​ពីបញ្ហា​ប៉ះពាល់​ផ្នែក​អនាម័យ​សុខភាព​​ដល់​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​​ដែល​កំពុង​បំរើ​ការងារ​ឬហូប​អាហារ​នៅ​តាម​ភោជនីយ​ដ្ឋាន​ក្បែរ​ផ្លូវ​សាធារណៈទេ ។

បញ្ហា​ដែល​បង្ក​ឱ្យ​មានការ​រិះគន់​នោះ​ គឺរថយន្ត​ដឹក​សំរាម​​ដែល​មាន​​​ក្លិន​ស្អុយ​​និង​មាន​រុយ​រោម​ដូច​ឃ្មុំ​ ហើយ​ដើរ​ប្រមូល​សំរាម​​ដោយ​មិន​កំណត់​ពេល​វេលា​​ឱ្យ​បាន​​ច្បាស់​លាស់​ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ពេល​ម៉ោង​ប្រជាពលរដ្ឋ​ ឬមន្ត្រី​រាជការ​កំពុង​ធ្វើ​ការ​ឬហូប​​អាហារ​ ។ ​រថយន្ត​ដឹក​សំរាម​ទាំងនោះ​ដើរ​ប្រមូល​សំរាម​ហើយ​រួច​ឈប់​នៅ​ក្បែរ​កន្លែង​​ហូប​ចុក​របស់​មហាជន​ទូទៅ​​ ធ្វើ​ឱ្យ​ប៉ះពាល់​​ផ្នែក​អនា​ម័យ​​សុខភាព​ ដោយ​សារជះ​​ក្លិន​មិន​ល្អ​មក​លើ​ភ្ញៀវ​ទេសចរ​ដែល​កំពុង​​ហូប​អាហារ​ ។

ទាក់​ទិន​នឹង​ករណី​​នេះការ​ទូរស័ព្ទ​ទាក់​ទង​ទៅ​លោក​​នាក់ សុវណ្ណរី​ អភិបាល​​ក្រុង​​កំពត ​ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​អនាម័យ​​សំអាត​ក្រុងមិនទទួល​បាន​លទ្ធ​ផល​​ទេ​ដោយ​លោក​ប្រាប់​ថា ជាប់​ប្រជុំ​ ។​
មាន​ការ​លើក​ឡើង​ថា ការ​ប្រមូល​សំរាម​នៅ​តាម​​ផ្ទះ​​​ តាម​ភោជនីយដ្ឋាន​ ឬទីសាធារណៈ​ គួរតែ​អ្នក​គ្រប់​គ្រង​​របស់​​ក្រុម​ហ៊ុន​​ចេះ​លៃលក​ពេលវេលា​ក្នុង​ការ​ប្រមូល​និង​ដឹក​ចេញ​កុំ​ឱ្យ​ប៉ះពាល់​ដល់​មហា​ជន​ក្នុង​ពេល​ម៉ោង​ធ្វើ​ការ​ឬស្រស់​ស្រូប​អាហារ​នៅ​ពេល​ព្រឹក​ ហើយ​នេះ​ជា​សំណូម​ពរ​ដ៏ទទូច​របស់​មន្ត្រី​រាជការ និង​ប្រជា​ពលរដ្ឋ​នៅ​ក្រុង​កំពត ។ ពិសេស​គួរតែ​លាង​សំអាត​រថយន្ត​កុំ​ឱ្យ​មាន​ក្លិន​ស្អុយ​អសោចិ៍បែប​នេះ​តទៅ​ទៀត ៕