ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ និងអត្ត​ព​លិ​ក​កម្ពុជា មាន​សុវត្ថិភាព សម្រាប់​ការ​ចេញទៅ​​ប្រកួតកីឡា​​អូ​ឡាំ​ពិ​ក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​លោក​ វ៉ា​ត់ ចំរើន អគ្គ​លេ​ខា​ធិការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នា​យ​បេ​ស​ក​កម្ម កាលពី​ព្រឹក​ថ្ងៃ​

រាជធានីភ្នំពេញ ៖ ​លោក​ វ៉ា​ត់ ចំរើន អគ្គ​លេ​ខា​ធិការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​នា​យ​បេ​ស​ក​កម្ម កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២១ នេះ បាន​ដឹក​នាំ​ប្រ​តិ​ភូ និង​អត្ត​ព​លិ​ក​អូ​ឡាំ​ពិ​ក​កម្ពុជា ធ្វើ​តេស្ដ​សំ​ណា​ក រក​ជំងឺ​កូ​វី​ដ​-១៩ នៅ​វិទ្យា​ស្ថាន ជាតិ សុខ​ភាព​សា​ធា​រ​ណៈ មុន​ចេញ​ដំ​ណើ​រ​ចាក​ចេញ​ពី​មា​តុ​ភូមិ ទៅ​ចូល​រួម​ប្រ​កួត​កី​ឡា​អូ​ឡាំ​ពិ​ក រដូវ​ក្ដៅ​នៅ​ទី​ក្រុង​តូ​ក្យូ ឆ្នាំ​២០២០ (Tokyo Olympic Game 2020) នៅ​ប្រ​ទេស​ជប៉ុន នា​ថ្ងៃ​ទី​២០ ខែ កក្កដា ឆាប់​ៗ​ខាង​មុខ​នេះ​។ អ្វី​ដែល​ធ្វើ​អោយ​ក្រុម​កម្ពុជា​ទទួល​បាន​ឯកសារ​ពេញលេញ​ក្នុង​ដំណើរ​មួយ​នេះ គឺ​សមាសភាព​ទាំងអស់​រួម​ទាំង​គ្រូបង្វឹក​ផង គឺ​សុទ្ធតែ​មាន​សុខភាព​ល្អ និង អវិជ្ជមាន​កូ​វីត​១៩​ទាំងអស់ ដែល​គ្មាន​ឧបសគ្គ​ដូច​ក្ដី​បារម្ភ​។

​លោក​ វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​តេស្ដ​សំ​ណា​ក​រក​កូ​វី​ដ​នេះ គឺ​ជា​លក្ខ​ខណ្ឌ​មួយ ដែល​បណ្ដា​ប្រទេស​សមាជិក​ចូលរួម ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ទាំងអស់ ត្រូវ​គោរព​គោល​ការណ៍​របស់​គណៈ​ក​ម្មា​ធិ​ការ​រៀបចំ​ការ​ប្រកួត​ដែល​តម្រូវ ទី​១-​រយៈពេល​១៤​ថ្ងៃ មុន ចេញ​ដំណើរ​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ម្នាក់​ៗ ត្រូវ​ថែរក្សា​សុខភាព និង​ពិនិត្យ​សុខ​ភាព​រៀងរាល់ថ្ងៃ ហើយ​រាយ​ការណ៍​ទៅ​គណៈ ក​ម្មា​ធិ​ការ​រៀប​ចំ​ការ​ប្រ​កួត​នៅ​ទីក្រុង​តូ​ក្យូ តាម​រយៈ​ប្រព័ន្ធ App ត្រួត​ពិនិត្យ​សុខ​ភាព​មួយ​រៀង​រាល់ថ្ងៃ ដែល​មានឈ្មោះ​ថា OCHA​។

ទី​២-​ត្រូវធ្វើ​តេស្ដ​សំណាករ​កកូ​វី​ដ​-១៩ យ៉ាង​ហោច​៧២​ម៉ោង​មុន​ឡើង​យន្ដហោះ​។ ដូច្នេះ​ហើយ​ទើប​ថ្ងៃនេះ ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា បាន​រៀប​ចំ​ការ​ធ្វើ​តេស្ដ ដើម្បី​ទទួល​បាន​ឯក​សារ​គ្រប់​គ្រាន់ សម្រាប់​ឡើង​យន្ដ​ហោះ​ឆ្ពោះ​ទៅ​ទី​ក្រុង​តូ​ក្យូ ហើយ​យក​លទ្ធផល​នេះ ទៅ​បង្ហាញ​គេ និង​ទី​៣-​ការ​រៀបចំ​មុន​ចេញ​ដំណើរ រួម​មានការ​រៀបចំ​ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​នូវ​ម៉ាស់ មួក​ពេទ្យ និង​សម្ភារ​មួយ​ចំនួន​ទៀត ដែល​អាច​យក​ទៅ​ជា​មួយ​បាន ដូច​ជា​ទឹក​អាល់កុល​ជាដើម​។ ​នេះជា​អ្វីដែល​លោក​ វ៉ា​ត់ ចំរើន បន្ថែម​។

​លោក​នាយ​បេសកកម្ម​បន្ដ​ថា បន្ទាប់​ពី​ធ្វើ​ដំណើរ​ដល់​តូ​ក្យូ ក្រោយ​ចុះ​ពី​យន្ដ​ហោះ គេ​នឹង​ធ្វើតេស្ដ​សំណាក​ទៀត ប៉ុន្ដែ​នៅ​ទីនោះ គេ យក​កំ​ហាក ហើយ​គេ​តម្រូវ​ឲ្យ​ធ្វើតេស្ដ​កំហាក​រៀងរាល់ថ្ងៃ ដើម្បី​តាម​ដាន​សុខ​ភាព និង​ស្វែងរក​ជំងឺ​កូ​វី​ដ​-១៩ ក្នុងភូមិ​កីឡា​។ ទោះ បី​មាន​ការ​រក​ឃើញ​​វិជ្ជមាន​ក្នុងភូមិ​កីឡា ដូច​ព័ត៌មាន​ចុះ​ផ្សាយ​ក៏​ពិតមែន តែ​គណៈ​ក​ម្មាធិ​ការ​រៀប​ចំ​អូ​ឡាំ​ពិ​ក មិន​បាត់បង់​ម្ចាស់​ការ​ក្នុង​ការ​គ្រប់គ្រង​នោះ​ទេ ដោយ​សារ​ការ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់​។ ដូច្នេះ​ម្នាក់​ៗ នៅ​ក្នុង​ភូមិ​កីឡា ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​។

ចំពោះ​ការ​ធ្វើតេស្ដ​សំណាក​ប្រតិភូ និង​អត្ត​ព​លិ​ក​អូ​ឡាំ​ពិ​ក​កម្ពុជា ថ្ងៃនេះ​វិញ សុខ​ភាព​របស់​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ម្នាក់​ៗ គឺ​ធម្មតា គ្រាន់​តែ​លទ្ធផល​មិន​ចេញ ពោល​គឺ​អាច​នឹង​ដឹង​នៅ​ថ្ងៃស្អែក​។ យ៉ាងណាមិញ ​លោក វ៉ា​ត់ ចំរើន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​គណៈ​កម្ម​ការ អន្ដរក្រសួង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ក្រសួងសុខាភិបាល និង​វិទ្យា​ស្ថាន​ជាតិ សុខភាព​សាធា​រណៈ ដែល​បាន​សម្រប​សម្រួល ដល់​ការ​ធ្វើ​តេស្ដ​ប្រតិភូ និង​អត្ត​ព​លិ​ក​អូ​ឡាំ​ពិ​ក​កម្ពុជា ជា​មួយ​ការ​បម្រើសេវា​យ៉ាង ល្អ និង​គួរ​ជាទី​មោ​ទ​នៈ​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា នេះ ​លោក​​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង អនុប្រធាន​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​(SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ជា​ប្រធាន NOCC នឹង​រៀបចំ​ពិធី​ជួប​សំណេះសំណាល ជូន​ដំណើរ និង​លើកទឹកចិត្ត​ដល់​ប្រតិភូ និង​អត្ត​ព​លិ​ក​អូ​ឡាំ​ពិ​ក​កម្ពុជា នៅ​ទីស្នាក់ការ NOCC មុន​ប្រតិភូ និង​អត្ត​ព​លិ​ក​ទាំងអស់ ត្រូវធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន ដើម្បី​លើកទឹកចិត្ត​ដល់​ប្រតិភូ​កម្ពុជា ក្នុង​ការ​ចាកចេញ​នា​ថ្ងៃ​ទី​២០ ខែកក្កដា ដើម្បី​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ទីក្រុង​តូ​ក្យូ ឆ្នាំ​២០២០ ដែល​នឹង​ប្រារព្ធ​ពិធី​បើក​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា និង​បិទ​នៅ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២១​។

ចំពោះ​ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា ដែល​ត្រៀម​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ពិភពលោក ៤​ឆ្នាំ​ម្ដងនេះ គឺ​មាន​​លោក​ វ៉ា​ត់ ចំរើន ជា​នាយ​បេសកកម្ម​, លោក ញ៉ា​ន សុខ​វិសាល ជា​នាយ​រង​បេសកកម្ម និង​លោកស្រី​វេជ្ជបណ្ឌិត ហួត ចាន់​ធានី រួម​ជាមួយ​គ្រូបង្វឹក​២​រូប និង​កីឡាករ​-​កីឡាការិនី ៣​រូប រួម​មាន​កីឡាហែលទឹក ២​រូប គឺ​កីឡាករ ហែម ប៊ុ​ច និង​កីឡាការិនី ឃឿ​ន ប៊ុ​ន​ពេជ្រ​មរកត ដែល​ត្រូវ​ប្រកួត​វិញ្ញាសា​ហែល ៥០​ម៉ែត្រ​សេរី​ដូច​គ្នា និង​កីឡាករ​អត្តពលកម្ម​ម្នាក់ គឺ​កីឡាករ ប៉ែន សុ​គង់ ត្រូវ​ប្រកួត​លើ​វិញ្ញាសា​រត់​ល្បឿន​ចម្ងាយ ១០០​ម៉ែត្រ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ