ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​និង​អតិថិជន​ហ្វ​ដ ចែក​អំណោយ​ដល់​ពលរដ្ឋ​ក្រីក្រ​ជាង​200​គ្រួសារ

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ជាង​២០០​គ្រួសារ​ក្នុង​ខេត្ត​ប៉ៃលិន ទទួល​បាន​អំណោយ​ពី​អតិថិជន​ហ្វ​ដ នៅ​ក្នុង​ដំណើរ​កម្សាន្ត​ផ្សងព្រេង​បោះជំរំ​របស់​អតិថិជន​ដែល​ដឹកនាំ​ដោយ​ក្រុមការងារ​របស់​ក្រុមហ៊ុន​ហ្វ​ដ​ប្រចាំ

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ជាង​២០០​គ្រួសារ​ក្នុង​ខេត្ត​ប៉ៃលិន ទទួល​បាន​អំណោយ​ពី​អតិថិជន​ហ្វ​ដ នៅ​ក្នុង​ដំណើរ​កម្សាន្ត​ផ្សងព្រេង​បោះជំរំ​របស់​អតិថិជន​ដែល​ដឹកនាំ​ដោយ​ក្រុមការងារ​របស់​ក្រុមហ៊ុន​ហ្វ​ដ​ប្រចាំកម្ពុជា ។ ពិធី​ចែក​ដំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​របស់​អតិថិជន​ហ្វ​ដ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១០ ធ្នូ កន្លង​ទៅ​នេះ នៅ​សាលាខេត្ត​ប៉ៃលិន ដោយ​មានការ​ចូលរួម​ពី​លោក​កើត សុធា អភិបាលខេត្ត​ប៉ៃលិន និង​អតិថិជន​ហ្វ​ដ​ចំនួន​៣០០​នាក់ ។

លោក ញ៉ែ​ម រឹ​ទ្ធី តំណាង​ក្រុមហ៊ុន អ អិ​ម អេ កម្ពុជា បាន​មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ឆ្នាំ​ក្រុមហ៊ុន​ហ្វ​ដ​តែងតែ​រៀបចំ​ដំណើរ​កម្សាន្ត​ផ្សងព្រេង​បោះជំរំ​សម្រាប់​អតិថិជន​ហ្វ​ដដែល​បាន​ទិញ​រថយន្ត​ហ្វ​ដ​យក​ទៅ​ប្រើប្រាស់ ហើយ​នៅ​ក្នុង​ដំណើរ​កម្សាន្ត​នោះ ក្រុមហ៊ុន​ក៏​បាន​រៀបចំ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តំបន់​ដែល​ក្បួន​បាន​ឆ្លងកាត់ ។

លោក​បន្ត​ថា អំណោយ​ដែល​យើង​បាន​ផ្ដល់​ជូន​បងប្អូន​នា​ពេល​នេះ ថ្វី​ត្បិត​តែ​វា​មិន​ច្រើន​ក៏​ពិតមែន ប៉ុន្តែ​វា​ជា​សន្ដាន​ចិត្ត​របស់​បងប្អូន​ដែល​ជា​អតិថិជន និង​ក្រុមហ៊ុន​ហ្វ​ដ​ចូលរួម​ចែករំលែក​ជាមួយ​បងប្អូន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​នេះ ។

លោក​កើត សុធា អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ថា ជា​មោទនភាព​ខ្លាំង​ណាស់ ដែល​ក្រុមហ៊ុន​ហ្វ​ដ បាន​ពាំនាំ​សម្ភារ និង​ស្បៀង​មួយ​ចំនួន​យក​មក​ចែក​ជូន​បងប្អូន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន មក​ពី​ក្រុងប៉ៃលិន និង​ស្រុក​សាលា​ក្រៅ ខណៈ​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​មានការ​ខ្វះខាត​មួយ​ចំនួន តែបើ​ធៀប​នឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុន​គឺ​មាន​ជីវភាព​គ្រាន់បើ​ច្រើន ព្រោះ​ខេត្ត​ប៉ៃលិន​ជា​ខេត្ត​ដែល​បញ្ចប់សង្គ្រាម​ចុង​ក្រោយ ហើយ​ប្រជាពលរដ្ឋ​បាន​ចាប់ផ្ដើម​ជីវភាព​ថ្មី​ដោយ​មិន​ទាន់​មាន​អ្វី​ៗ​ទំនើប​ៗ​នៅឡើយ ។

លោក​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ហ្វ​ដ និង​អតិថិជន​ហ្វ​ដដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ផ្សងព្រេង និង​បោះជំរំ​ដោយ​ឆ្លងកាត់​ខេត្ត​ប៉ៃលិន ព្រមទាំង​នាំ​មក​ជាមួយ​នូវ​អំណោយ​សម្ភារ​មក​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្វះខាត​នា​ពេល​នេះ​។ លោក​សូម​ឱ្យ​ដំណើរ​កម្សាន្ត​នា​ពេល​នេះ​ទទួល​បាន​ជោគជ័យ និង​មាន​ភាព​សប្បាយ​រីករាយ​ដល់ទី​បញ្ចប់ ។

គួរ​បញ្ជាក់​ថា អំណោយ​ដែល​ក្រុមហ៊ុន និង​អតិថិជន​ហ្វ​ដ​បាន​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ មាន​ដូច​ជា អង្ករ ទឹកត្រី មុង ភួយ និង​មី ជាដើម ៕