ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉​យ ចូ​ន ជូ​នៀ ទើប​ចូលសញ្ជាតិ​រុ​ស្ស៊ី មិន​ចង់​ចូល​និវត្តន៍​ទោះបី​មាន​អាយុ​46​ឆ្នាំ

8 ឆ្នាំ មុន

លោក​រ៉​យ ចូ​ន ជូ​នៀ អ្នក​ប្រដាល់​ជនជាតិ​អា​មេ​រិ​ក ដែល​ទើប​ចូលសញ្ជាតិ​រុ​ស្ស៊ីបាន​គូសបញ្ជាក់​ថា លោក​មិន​ទាន់​គិត​ចង់​ចូល​និវត្ដន៍​ទេ ទោះបី​បច្ចុប្បន្ន​មាន​អាយុ​៤៦​ឆ្នាំ បន្ទាប់​ពី​ត្រូវ​អ្នក​ប្រដាល់​សញ្ជាតិ​វែ​ល អេ​ន​សូ ម៉ា​ន់​ការី​នេ​ល​លី

លោក​រ៉​យ ចូ​ន ជូ​នៀ អ្នក​ប្រដាល់​ជនជាតិ​អា​មេ​រិ​ក ដែល​ទើប​ចូលសញ្ជាតិ​រុ​ស្ស៊ីបាន​គូសបញ្ជាក់​ថា លោក​មិន​ទាន់​គិត​ចង់​ចូល​និវត្ដន៍​ទេ ទោះបី​បច្ចុប្បន្ន​មាន​អាយុ​៤៦​ឆ្នាំ បន្ទាប់​ពី​ត្រូវ​អ្នក​ប្រដាល់​សញ្ជាតិ​វែ​ល អេ​ន​សូ ម៉ា​ន់​ការី​នេ​ល​លី ផ្ដួល​ឱ្យ​សន្លប់​នៅ​ទឹក​ទី​៤​ក្នុង​ការ​ប្រកួត​នៅ​ទីក្រុង​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​១២ ធ្នូ កន្លង​ទៅ ។

ការ​បរាជ័យ​ខាងលើ​គឺជា​លើក​ទី​៩​តែបើ​គិត​ចាញ់​ដោយ​សន្លប់​គឺជា​លើក​ទី​៥​ក្នុង​អាជីព​ប្រដាល់​របស់​លោក​ដែល​ទទួល​ការ​កោតសរសើរ​ថា ជា​កីឡាករ​ប្រដាល់​ដ៏​ល្អ​នៅ​លើ​លោក ។ កីឡាករ​ប្រដាល់​អាយុ​៤៦​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា លោក​នឹង​ឡើង​សង្វៀន​ប្រកួត​បន្ត​ទៀត ។ លោក​បាន​បញ្ជាក់​ដូច្នេះ​ថា ៖«​ការ​ឡើង​ប្រកួត​ក្នុង​នាម​ជា​ជនជាតិ​រុ​ស្ស៊ីលើក​ដំបូង​របស់ខ្ញុំ កាលពី​ថ្ងៃ​ទី​១២ ធ្នូ នោះ មិនមែន​ជា​ការ​ប្រកួត​លើក​ចុង​ក្រោយ​ទេ ប៉ុន្ដែ​ជា​ការ​ចាប់ផ្ដើម​ដំបូង​។ ខ្ញុំ​ធ្លាប់​ប្រាប់​ថា ចង់​លាចាក​ពី​អាជីព​ជា​អ្នក​ប្រដាល់ ប៉ុន្ដែ​បច្ចុប្បន្ន​ខ្ញុំ​បែរជា​មាន​អារម្មណ៍​ចង់​ប្រកួត​បន្ត ។ ខ្ញុំ​មាន​គម្រោង​បើក​អាជីវកម្ម​ក្នុង​ប្រទេស​រុ​ស្ស៊ី ដោយ​បើក​ក្លិប​ហ្វឹកហាត់​ប្រដាល់​ជា​ច្រើន​កន្លែង ។ ខ្ញុំ​នឹង​ផ្ទេរ​បទ
ពិសោធន៍​ដល់​អ្នក​ប្រដាល់​រុ​ស្ស៊ី​ជំនាន់​ក្រោយ ដែល​នេះ​គឺជា​តួនាទី​ដ៏​ធំធេង​របស់ខ្ញុំ​ទើប​ខ្ញុំ​មិន​ចង់​ចូល​និវត្តន៍​នៅ​ពេល​នេះ ។ ពេលវេលា​បាន​តម្រូវ​ឱ្យ​ខ្ញុំ​នៅ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត គឺ​សុខភាព​របស់ខ្ញុំ​» ៕