ក្រុមជម្រើសជាតិកង់បោះជំរំហ្វឹកហាត់នៅជើងភ្នំគូលែន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការនីជម្រើសជាតិទោចក្រយាន(កង់)ចំនួន១០នាក់ រួមទាំងគ្រូបង្វឹកម្នាក់ទៀតផងនោះ
រាជធានីភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការនីជម្រើសជាតិទោចក្រយាន(កង់)ចំនួន១០នាក់ រួមទាំងគ្រូបង្វឹកម្នាក់ទៀតផងនោះ
រាជធានីភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការនីជម្រើសជាតិទោចក្រយាន(កង់)ចំនួន១០នាក់ រួមទាំងគ្រូបង្វឹកម្នាក់ទៀតផងនោះបានធ្វើការបោះជំរំហ្វឹកហាត់នៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយបានជួលផ្ទះដ៏ធំមួយសម្រាប់ស្នាក់នៅ។ នេះបើតាមការឱ្យដឹងពីលោកនូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានកាលពីរសៀលថ្ងៃទី១៧ កក្កដា។
លោកនូ ចំរើន បានឱ្យដឹងផងដែរថា ការសម្រេចចិត្តធ្វើដំណើរទៅបោះជំរំហ្វឹកហាត់នៅទីតាំងដាច់ស្រយាលបែបនេះ គឺដើម្បីទប់ស្កាត់ជម្ងឺកូវីដ-១៩ផង ក៏ដូចជាបង្កើនការហ្វឹហាត់ឱ្យបានកាន់តែខ្លាំងថែមទៀត សម្រាប់ត្រៀមខ្លួនទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២២នៅទីក្រុងហាណូយ ប្រទេសវៀតណាមដែលធ្វើជាម្ចាស់ផ្ទះ។
លោកបានឱ្យដឹងបន្តថា ការបោះជំរំហ្វឹកហាត់នៅជើងភ្នំគូលែននេះ មានកីឡាករ-កីឡាការិនីបម្រុងនិងពេញសិទ្ធចំនួន៩នាក់និងគ្រូបង្វឹក១នាក់ទៀតសរុបទាំងអស់១០នាក់ ដោយស្នាក់នៅហូបចុកជុំគ្នាមិនអនុញ្ញាតឱ្យចេញក្រៅឡើយ ។ លោកបានលើកឡើងទៀតថា ជាមួយនឹងឱ្យមានការបោះជំរំហ្វឹកហាត់បែបនេះគឺធ្វើឡើងតាមការចង្គុលបង្ហាញពីគណៈកម្មាធិការជាតិស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺននៃក្រសួងអប់រំយុវជននិងកីឡា ក្នុងការរៀបចំផែនការហ្វឹកហាត់របស់ក្រមជម្រើសជាតិនិមួយៗ ក្នុងលក្ខណៈបិទខ្ទប់ និងត្រូវមានការថែទាំ ត្រួតពិនិត្យសុខភាពកីឡាករ-កីឡាការិនីរបស់ខ្លួនឱ្យបានហ្មត់ចត់បំផុត។
លោកបានបន្តឱ្យដឹងទៀតថា ទន្ទឹមនឹងនេះដែរ សហព័ន្ធកីឡាទោចក្រយាន បានអនុវត្តនៃការហ្វឹកហាត់នេះដោយការធ្វើតេស្តតេស្តរហ័ស រៀងរាល់ពីរសប្ដាហ៍ម្ដង ហើយការធ្វើតេស្តដើម្បីតាមដានមុនពេលស្នាក់នៅហូបចុករួមគ្នា ដើម្បីកុំឱ្យខ្លាចគ្នាទៅវិញទៅមក ។ ដោយឡែកសម្រាប់ម្ហូបអាហារ សម្ភារៈចាំបាច់ផ្សេងៗមានតែគ្រូម្នាក់ប៉ុណ្ណោះជាអ្នករ៉ាប់រងធ្វើដំណើរទៅផ្សារនិងកន្លែងផ្សេងទៀតដែលមានការចាំបាច់ត្រូវតែទៅ ។ ម្យ៉ាងវិញទៀតចំពោះទីតាំងហ្វឹកហាត់នេះទៀតគឺជាគោលដៅដែលត្រូវបានធ្វើការជ្រើសរើសសម្រាប់ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ផងដែរ។
គួរំលឹកផងដែរថា ស្ថិតនៅក្រោមការប្រមូលផ្ដុំរបស់ក្រសួងអប់រំយុវជននិងកីឡា ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ(កង់ភ្នំ-កង់គួក)មានសរុបចំនួន១៦នាក់ ក្នុងនោះពេញសិទ្ធ១៣នាក់ បម្រុង៣នាក់គ្រូបង្វឹក៤នាក់។ដោយឡែកក្នុងនោះមានកីឡាករ៣នាក់គ្រូបង្វឹក១នាក់កំពុងធ្វើការហ្វឹកហាតនៅប្រទេសបារាំងចំនួន៣ខែ និងនៅមានកីឡាករកូនខ្មែរកាត់អាមេរិក១នាក់ទៀតកំពុងធ្វើការហ្វឹកហាត់នៅសហរដ្ឋអាមេរិកសម្រាប់ត្រៀមប្រកួតស៊ីហ្គេមនៅកម្ពុជា៕
ចែករំលែកព័តមាននេះ