ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ស្ថានភាព អតីត​ស្ដេច​ប្រដាល់ អេ ភូ​ថង ក្រោយ​កើត​កូ​វីដ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្វី​ដ្បិ​តែ​មាន​ជម្ងឺ​លើស​ជាតិ​អាស៊ីត ខ្លាញ់​រុំ​បេះដូង សម្ពាធ​សរសៃ​ឈាម​បេះដូង និង​លើស​ជាតិ​ស្ករ ស្រប​ពេល​ដែល​

រាជធានីភ្នំពេញ ៖ ថ្វី​ដ្បិត​តែ​មាន​ជម្ងឺ​លើស​ជាតិ​អាស៊ីត ខ្លាញ់​រុំ​បេះដូង សម្ពាធ​សរសៃ​ឈាម​បេះដូង និង​លើស​ជាតិ​ស្ករ ស្រប​ពេល​ដែល​ខ្លួន​ក៏​មាន​ជម្ងឺ​កូ​វីត​១៩ តែ​អតីត​អ្នក​ប្រដាល់ គឺ​លោក អេ ភូ​ថង ត្រូវ​បាន​ភរិយា​អះអាង​ថា លោក​បាន​ធូរស្បើយ​ច្រើន​ហើយ ហើយ​រូបភាព​ដាក់​អុកស៊ីហ្សែន​ធ្ងន់ធ្ងរ ដែល​មាន​បង្ហោះ​នោះ ក៏​ជា​រូបភាព​តាំងពី​ថ្ងៃ​ចូល​ដំបូង​កាលពី​មួ​យស​ប្ដា​ហ៍​មុន​ប៉ុ​ណ្ណោះ ។ លោក​កំពុង​សម្រាក​ព្យាបាល​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក ហើយ​សុខភាព​ក៏​បានធូរស្រាល​ច្រើនជាងមុនផងដែរ​ ។​

​អ្នក​ស្រី សាំង សុ​ម៉ា​លី ភរិយា​របស់​លោក​ អេ ភូថង បាន​ថ្លែង​បញ្ជាក់​ថា លោក អេ ភូថង ​ត្រូវ​បាន​យក​ទៅ​ព្យាបាល​ជម្ងឺ​កូ​វីដ១៩ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា​ កន្លង​ទៅ ស្រប​ពេល​ដែល​ជំងឺ​ចាស់​រើ​ឡើង​ផង​។ លោក អេ ភូ​ថង មាន​អាកា​រះ​ធ្វើ​ទុក្ខ​ ហើយ​ក្រោយ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ក៏​ពិនិត្យ​ឃើញ​ថា ពិតជា​មាន​ជាតិ​អាស៊ីត​ឡើង​ខ្លាំង ខ្លាញ់​រុំ​បេះដូង​ខ្លាំង និង​សម្ពាធ​សរសៃឈាម​បេះដូង​ថែម​ទៀត ព្រោះ​លោក​ធាត់​ពេក​។ បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​ក៏​បាន​ធ្វើតេស្ដ​សំណាក ដើម្បី​រៀបចំ​ឲ្យ​លោក​សម្រាក​ព្យាបាល​ជំងឺ តែ​បែរជា​ទទួល​បាន​លទ្ធផល​វិជ្ជមាន​កូ​វី​ដ​-១៩ ទៅ​វិញ ទើប​សម្រេច​បញ្ជូន​លោក​យក​ទៅ​ព្យាបាល​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក​តែ​ម្ដង​។

អ្នកស្រីបានបន្ត​ថា ដោយឡែក​​អ្នក​ស្រី និង​កូន​ៗ គឺ​ធ្វើតេស្ត​ច្រើន​ដង តែ​មិនកើត​អី​ទេ​។ ក្នុង​ថ្ងៃ​ចូល​សម្រាក​ដំបូង លោកអេ ភូថង ​ពិតជា​មាន​បញ្ហា​ពិបាក​ដកដង្ហើម​ខ្លាំង ទើប​តម្រូវ​អោយ​ដាក់​អុកស៊ីហ្សែន ដូចដែល​មានការ​បង្ហោះ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​​បន្ទាប់​មក​នេះ លោក​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ដូច​មានការ​ភ្ញាក់ផ្អើល​នោះ​ទេ ដ្បិតថា លោក​នៅ​ជំនួយ​ខ្យល់​អុកស៊ីហ្សែន ម៉ាស៊ីន​តូច​២០ ឬ ៣០ ភាគរយ នៅ​ពេល​ធ្វើទុក្ខ​។ អ្នកស្រី​ដែល​នៅ​មើលថែ ហើយ​មិន​មាន​ជម្ងឺ​កូ​វីត​១៩ បាន​បន្ត​ថា លោក​អេ ភូ​ថង គឺ​មិន​ខុស​ពី​​អ្នក​កើត​កូ​វីត​១៩ ហើយក៏​​មាន​សុខភាព​ប្រសើរ​ឡើងវិញ​ ហើយ​អ្នកស្រី​ក៏​មានការ​ភ្ញាក់ផ្អើល​ដែរ នៅ​ពេល​ស្វាមី​បាន​ធូរ​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ទើបតែ​មានការ​បង្ហោះ​ពី​រូបភាព​ធ្ងន់ធ្ងរ​របស់​ប្ដី ដែល​ធ្វើ​អោយ​គ្រួសារ និង​អ្នក​ស្គាល់​រាប់អាន​អ្នកខ្លះ​ភ័យ​ស្លន់ស្លោ​។ យ៉ាងណាមិញ​អ្នកស្រី​ក៏​ថ្លែងអំណរគុណ​ចំពោះ​ការ​ចាប់អារម្មណ៍​ចំពោះ​ស្វាមី​របស់​អ្នកស្រី​ផង​ដែរ ដោយ​បាន​ចាត់​ទុក​ថា ការ​បង្ហោះ​ចែកចាយ​នោះ គឺជា​កម្លាំងចិត្ត​មួយ​ដ៏​ធំ​។

អ្នកស្រី រំលឹក​ថា បន្ទាប់​ពី​ធ្វើតេស្ដ​វិជ្ជមាន ក្រុម​គ្រូពេទ្យ​ក៏​បាន​រៀបចំ​បញ្ជូន​លោក​ អេ ភូថង មក​សម្រាក​ព្យាបាល នៅ​មជ្ឈមណ្ឌល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​ថ្ងៃ​ទី​១ លោក​មាន​អាកា​រៈ​រៀង​ធ្ងន់​បន្ដិច ព្រោះ​ជំងឺ​ប្រចាំកាយ តែ​ដោយ​មានការ​យកចិត្តទុកដាក់​មើលថែ និង​ព្យាបាល​ពី​សំណាក់​ក្រុម​គ្រួ​ពេទ្យ នៅ​ថ្ងៃ​បន្ដបន្ទាប់ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែកក្កដា​នេះ អាកា​រៈ​របស់​លោក អេ ភូ​ថង គឺ​បាន​ធូរស្រាល​ច្រើន​ហើយ​។ ម្យ៉ាង​លោក អេ ភូ​ថង និង​ក្រុម​គ្រួសារ ដែល​គ្រប់​អាយុ​ចាក់​វ៉ា​ក់សាំង​ ក៏​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ រួច​ហើយ​ដែរ​។ អ្នកស្រី​ថា លោក​មិន​បាន​ប្រាស្រ័យ​ទាក់​ទាង​ជាមួយ​សិស្ស​គុន ឬ​កូន​ៗ​នោះ​ទេ លើកលែងតែ​ភរិយា​របស់​លោក ប៉ុន្ដែ​អ្នកស្រី សាំង សុ​ម៉ា​លី បាន​ធ្វើតេស្ដ​ជា​ច្រើន​លើក សុទ្ធតែ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន ពុំ​បាន​ឆ្លង​ពី​ស្វាមី​អ្នកស្រី​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ