លោកឧកញ៉ា ម៉ុង ឫទ្ធី ផ្តល់រហស្សនាមរដ្ឋមន្ត្រីបរិស្ថានថា «ជាវិរៈរដ្ឋមន្ត្រីគំរូ»
- ភ្នំពេញ
ភ្នំពេញ៖ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ លោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន…
ភ្នំពេញ៖ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ លោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន…
ភ្នំពេញ៖ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ លោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញទៅការិយាល័យកណ្តាលក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដើម្បីពិភាក្សាការងារ ស្តីអំពី ជំនួយឡដុតសំរាម ចំនួន ២កន្លែង គឺទី១ ជួយដល់តំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ខេត្តកំពង់ស្ពឺ និងទី២ជួយអោយទៅតំបន់ឆ្នេរសមុទ្រកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ នេះបើតាមលោកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា និងជាម្ចាស់តំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី និងតំបន់អភិវឌ្ឍន៍ កែវផុស។
លោកឧកញ៉ា ម៉ុង ឫទ្ធី បន្ថែមថា ការផ្តល់នូវឡដុតសំរាមទាំង ២កន្លែងនេះ ក្នុងលក្ខខណ្ឌ ក្រសួងបរិស្ថាន ជាអ្នកផ្តល់អោយឡដុតសំរាម ភាគីខាងលោកឧកញ៉ា ជាអ្នកទទួលបន្ទុកផ្តល់ទីតាំងដី ថែរក្សា ការពារ និងដឹកជញ្ជួនប្រមូលសំរាម យកមកដុត មកពីលំនៅឋានប្រជាពលរដ្ឋ ដែលរស់នៅតាមភូមិជិតៗឡដុតសំរាម។
លោកឧកញ៉ា ម៉ុង ឫទ្ធី បន្ថែមថា «ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញមកការិយាល័យកណ្តាលក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នារសៀលនេះ មានសារៈសំខាន់ខ្លាំងណាស់ ដែលលោកបានបំពេញតួនាទីជារដ្ឋមន្ត្រីបរិស្ថានយ៉ាងពិតប្រាកដ ខ្ញុំសូមវាយតម្លៃខ្ពស់បំផុត និងសូមផ្តល់រហស្សនាមថា ជាវិរៈរដ្ឋមន្ត្រីគំរូ»។
សូមរម្លឹកថា ក្រសួងបរិស្ថាន បានផ្តល់ឡដុតសំរាម ដល់អាជ្ញាធរស្រុក ចាប់តាំងពីឆ្នាំ២០១៧។ ឡទាំងនោះ មានបច្ចេកទេសដុតសំរាម មិនប៉ះពាល់ដល់បរិស្ថាន ដោយមានសមត្ថភាពដុតសំណល់សំរាម ចន្លោះពី ២ ទៅ ៧ តោន ក្នុង ១ ថ្ងៃ។
ក្រសួងបរិស្ថាន លើកឡើងថា ការដំឡើងឡដុតសំរាមនៅតាមមូលដ្ឋាននេះដើម្បីងាយស្រួលដល់អាជ្ញាធរ ក្នុងការសម្អាតអនាម័យ បរិស្ថាន និងមិនចាំបាច់ដឹកជញ្ជូនផ្លូវឆ្ងាយ និងមិនធ្វើឱ្យកកស្ទះសំណល់សំរាម នៅនឹងមូលដ្ឋានផ្ទាល់។
ជាមួយគ្នានោះ កន្លងមក ក្រសួងបរិស្ថាន ក៏បានផ្តល់ម៉ូតូរ៉ឺម៉កដឹកសំរាម ដល់អាជ្ញាធរស្រុកនានា ដើម្បីប្រើប្រាស់ជាមធ្យោបាយដឹកសំរាមពីមូលដ្ឋាន មកកាន់កន្លែងឡ ដើម្បីដុតសំរាម។ ម៉ូតូរ៉ឺម៉កទាំងនោះ ជាអំណោយរបស់ក្រុមហ៊ុនជីបម៉ុង។
ក្រសួងបរិស្ថាន ក៏បានឲ្យដឹងថា បញ្ហាសំរាម នៅកម្ពុជា មានបរិមាណសរុបជាង ១ម៉ឺនតោន នៅក្នុង ១ ថ្ងៃ និងប្រមាណជិត ៤ លានតោន ក្នុង ១ឆ្នាំ។ ក្នុងនោះ ៦៥ភាគរយ ជាសំណល់សរីរាង្គ ២០ភាគរយជាសំណល់ថង់ប្លាស្ទិក និងនៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងទៀត។
ក្រសួងបរិស្ថាន ក៏បានឲ្យដឹងបន្ថែមថា ចំនួនសំរាមទាំងនោះ មានត្រឹមតែប្រមាណ ៥១ ភាគរយប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម។ ក្រៅនោះ ត្រូវបានយកទៅបោះចោលអនាធិបតេយ្យតាមដងផ្លូវ ខ្លះបោះចោលក្នុងប្រភពទឹក និងខ្លះទៀត ត្រូវបានដុត។ អាត្រាកំណើននៃសំរាម នៅកម្ពុជា មានប្រមាណ ១៥ ភាគរយ ក្នុង ១ ឆ្នាំ៕
ចែករំលែកព័តមាននេះ