ស្ថានទូតអាមេរិកដែលហ៊ុមព័ទ្ធទៅដោយ ក្រុមបាតុករអាវក្រហមជាច្រើនកកកុញនេះ មិនទាន់មានការបំភ្លឺយ៉ាងណានៅឡើយទេ បន្ទាប់ពីក្រុមអាវក្រហមស្នើឱ្យបំភ្លឺអំពីអ្វី ដែលលេចឮថា ខ្សែអាត់ថតសម្លេងសន្ទនា របស់លោកថាក់ស៊ីន ពាក់ព័ន្ធនឹងការធ្វើវិច្ឆេទកម្ម ។ក្រោយពីបាននាំគ្នាទៅចាក់ស្រោចឈាម ដាក់ភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ដ្រីថៃ អាប់ភីស៊ីតរួចមក ក្រុមបាតុករអាវក្រហម បានធ្វើដំណើរទៅកាន់ស្ថានទូតអាមេរិក ដែលស្ថិតនៅតាមផ្លូវ Witthayu ដើម្បីទាមទារឱ្យពន្យល់អំពីអ្វីដែលលេចឮថា ទីភ្នាក់ងារចារកម្មអន្ដរជាតិបានកត់ត្រាការសន្ទនា តាមទូរស័ព្ទរបស់លោកថាក់ស៊ីន ហើយត្រូវបានចោទប្រកាន់ថា លោកប្រហែលជានៅ ពីក្រោយការប៉ុនប៉ងធ្វើវិច្ឆេទកម្មនៅក្នុង អំឡុងពេលនៃការធ្វើមហាបាតុកម្មរបស់ ក្រុមអាវក្រហមនេះ ។តាមសេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា មុននេះមានខ្សែអាត់ថតសំលេងមួយស្ដី ពីការសន្ទនារបស់លោកថាក់ស៊ីន ត្រូវបានសហរដ្ឋអាមេរិកប្រគល់ឱ្យទៅរដ្ឋាភិបាលថៃ ដូច្នេះហើយទើបក្រុមអាវក្រហមធ្វើដំណើរ ទៅកាន់ស្ថានទូតអាមេរិកដើម្បីសុំការបំភ្លឺ អំពីបញ្ហានេះ ។ មកដល់រសៀលនេះស្ថានទូត អាមេរិកប្រចាំនៅក្រុងបាងកកមិនទាន់មាន ចំលើយបែបណានៅឡើយទេ ។
ចែករំលែកព័តមាននេះ