ពិតណាស់ ឥឡូវនេះគេអាចប្រកាសលក់ អ្វីៗក៏បានដែរ តាមអ៊ីនធើរណេត ។ បុរស នូវែលហ្សេឡង់ម្នាក់ប៉ុនប៉ងលក់ខ្មោច២តាម រយៈការដេញថ្លៃក្នុងអ៊ីនធើរណេតសំរាប់ពួក អ្នកដែលចូលចិត្ដលេងជាមួយខ្មោច ។
បុរសនេះអះអាងថា ក្នុងផ្ទះរបស់គេមាន ខ្មោច២រស់នៅ គឺខ្មោចមួយជាខ្មោចមនុស្ស ចាស់ ហើយខ្មោចមួយទៀតជាខ្មោចក្មេងស្រី ដោយខ្មោចទាំង២នេះបច្ចុប្បន្នត្រូវបានគេ ចាប់ដាក់ក្នុងដបទឹកមន្ដ២ ។ យោងតាមអ្នក លក់រូបនេះឈ្មោះម៉ែលវីន ថា ខ្មោចមនុស្ស ចាស់មានឈ្មោះថា ឡេហ្គ្រាហាម LES GRAHAM ដែលស្លាប់ក្នុងផ្ទះតាំងតែពីឆ្នាំ ១៩២០ មកម្ល៉េះ ។ ម៉ែលវីន និយាយថា ខ្មោចនេះចូលចិត្ដបន្លាចមនុស្ស ទោះបីជាពុំ មានមហិទ្ធឫទ្ធិខ្លាំងក៏ដោយ ។ ចំពោះខ្មោច ក្មេងស្រីឈ្មោះអ៊ូអ៊ីជា OUIJA ។ អ្នកលក់ រៀបរាប់ថា ខ្មោចក្មេងស្រីនេះចូលចិត្ដធ្វើឱ្យ របស់របរផ្សេងៗមានចលនា និងឮស្នូរ ។
ខ្មោចនេះមានមហិទ្ធឫទ្ធិខ្លាំង ហើយបន្ដមាន មហិទ្ធឫទ្ធិកាន់តែខ្លាំងទៀត ។ ខ្មោចទាំង២ នេះតែងបន្លាចឆ្កែរបស់អ្នកលក់ ។ ខ្មោចទាំង ២បង្កការខូចខាតក្នុងផ្ទះរបស់គេដូចជាផ្ទាំង រូបថតទាំងឡាយបញ្ចេញពន្លឺផ្សេងៗ ហើយ បំភ័យឆ្កែ ។ ក៏ប៉ុន្ដែចាប់តាំងពីខ្មោចទាំង២ នោះត្រូវចាប់ដាក់ក្នុងដបកាលពីថ្ងៃទី១៥ កក្កដា កន្លងទៅនេះមក ពុំមានសកម្មភាពអ្វី ខុសប្លែកធម្មតាក្នុងផ្ទះរបស់គេឡើយ ។អ្នកលក់ខ្មោចរូបនេះពន្យល់ពីរបៀបធ្វើឱ្យខ្មោចទាំង២នេះរស់ឡើងវិញ ក្នុងផ្ទះថ្មី ដោយគេគ្រាន់តែចាក់ទឹកបន្ដិចចូលក្នុងដប ហើយទុកឱ្យខ្មោចទាំង២ ចេញពីដប ។ការប្រកាសលក់ដេញថ្លៃពេលនេះឡើង ដល់១.៦៦៥ដុល្លារ ហើយការប្រកាសលក់ របស់គេមានអ្នកតាមដានជាង៩០.៤៩២នាក់ហើយ ។
ចែករំលែកព័តមាននេះ