ជប៉ុនបង្កើតប៉ូលិសអាកាសចាប់យក Drone ដែលហោះហើរដោយខុសច្បាប់
ក្រុមប៉ូលិសអាកាស Drone របស់ជប៉ុនបង្កើតឡើងដើម្បីចាប់យករាល់ Drone ដែលហោះហើរខុសច្បាប់នៅក្នុងប្រទេស ។ អង្គភាពប៉ូលិសនឹងប្រើប្រាស់ពួកវាសម្រាប់បេសកកម្មពិសេស
ក្រុមប៉ូលិសអាកាស Drone របស់ជប៉ុនបង្កើតឡើងដើម្បីចាប់យករាល់ Drone ដែលហោះហើរខុសច្បាប់នៅក្នុងប្រទេស ។ អង្គភាពប៉ូលិសនឹងប្រើប្រាស់ពួកវាសម្រាប់បេសកកម្មពិសេស
ក្រុមប៉ូលិសអាកាស Drone របស់ជប៉ុនបង្កើតឡើងដើម្បីចាប់យករាល់ Drone ដែលហោះហើរខុសច្បាប់នៅក្នុងប្រទេស ។ អង្គភាពប៉ូលិសនឹងប្រើប្រាស់ពួកវាសម្រាប់បេសកកម្មពិសេសដូចជាការពារអគារការិយាល័យរបស់លោកប្រធានាធិបតី ។ ប៉ូលិសអាកាស Drone បំពាក់ដោយសំណាញ់ និងភ្ជាប់ដោយសំឡេងប្រកាសអាសន្ន ។
មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានការិយាល័យសន្តិសុខថ្លែងប្រាប់គេហទំព័រ Asahi Shimbun ថា «នេះជាវិធានការទប់ស្កាត់ការវាយប្រហាររបស់ភេរវករដែលពួកគេប្រើប្រាស់ Drone ផ្ទុកសារធាតុផ្ទុះ ឬវត្ថុផ្សេងទៀតដែលអាចប៉៉ះពាល់ដល់ជីវិតមនុស្ស ។ ពួកយើងសង្ឃឹមថា គម្រោងនេះនឹងមានប្រសិទ្ធភាពក្នុងការរឹតបន្តឹងប្រព័ន្ធសុវត្ថិភាព» ។
រឿងរ៉ាវមួយបានកើតឡើងកាលពីខែមេសាដោយមាន Drone ផ្ទុកដោយសារធាតុវិទ្យុសកម្មបានធ្លាក់លើដំបូលការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី ប៉ុន្តែគ្មានអ្នករងរបួសក្នុងហេតុការណ៍នោះទេ ៕
ចែករំលែកព័តមាននេះ