ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយរៀល មានអត្រាហក់ឡើងខ្ពស់ជាងដុល្លារស៊ីងហ្គាពួរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលមានសន្ទុះហក់ឡើងខ្ពស់ជាងប្រាក់ដុល្លារស៊ីងហ្គាពួរ ។  ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលមានសន្ទុះហក់ឡើងខ្ពស់ជាងប្រាក់ដុល្លារស៊ីងហ្គាពួរ ។  ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លាស៊ីងហ្គាពួរ ទិញចូលត្រឹមតែ ៣០០២ រៀល ហើយលក់ចេញតែ ៣០៣២ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូល ៣០១២ រៀល និងលក់ចេញរហូតដល់ ៣០៤២ រៀលឯណោះ ។

សម្រាប់ថ្ងៃនេះដែរ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់រៀលធៀបនឹងប្រទេសផ្សេងទៀតរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧១ រៀល, ១ អឺរ៉ូ ទិញចូល ៤៧៩៤ រៀល លក់ចេញ ៤៨៤២ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣០៣២ រៀល លក់ចេញ ៣០៦២ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦២៩ រៀល លក់ចេញ ៦៣៦ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៨០ រៀល លក់ចេញ ៣៧១៦ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៥៤ រៀល លក់ចេញ ៣៥៧ រៀល ។ ជាមួយនេះ ១ បាតថៃ ទិញចូល    ១២៥ រៀល លក់ចេញ ១២៦ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ