ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ ផាកពិន័យ​ក្រុមហ៊ុន Google ៥៩៣ លាន​ដុល្លារ​អាមេរិក ក្រោយមិនព្រមសហការ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន Associated Press កាលពី​ថ្ងៃ​អង្គារ​បានឱ្យ​ដឹង​ថា និយតករ​ផ្នែក​គ្រប់គ្រង​ការ​ប្រកួតប្រជែង​របស់​ប្រទេស​បារាំង បាន​ធ្វើការ​ផាកពិន័យ​ក្រុមហ៊ុន Google ជា​ទឹកប្រាក់​ចំនួន…

រាជធានីភ្នំពេញ ៖ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន Associated Press កាលពី​ថ្ងៃ​អង្គារ​បានឱ្យ​ដឹង​ថា និយតករ​ផ្នែក​គ្រប់គ្រង​ការ​ប្រកួតប្រជែង​របស់​ប្រទេស​បារាំង បាន​ធ្វើការ​ផាកពិន័យ​ក្រុមហ៊ុន Google ជា​ទឹកប្រាក់​ចំនួន ​៥៩២ លាន​ដុល្លារ​សហរដ្ឋអាមេរិក បន្ទាប់​ពី​ពួក​គេ​រក​ឃើញ​ថា ​ក្រុមហ៊ុន​មិន​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ច​ចារ ដើម្បី​បង់​កម្រៃ​សេវាកម្ម​ទៅ​ឱ្យ​ក្រុមហ៊ុន​សារព័ត៌មាន នៅ​ក្នុង​ប្រទេស​បារាំង តាម​ការ​កំណត់​របស់​រដ្ឋាភិបាល​ ។

ភាព​ចម្រូងចម្រាស​នេះ ​គឺដោយសារ​តែ​ប្រទេស​ជា​ច្រើន​នៅ​សហភាព​អឺរ៉ុប និង​នៅ​ជុំវិញ​ពិភពលោក​បាន​ចាប់ផ្ដើម​ទាមទារ​ឱ្យ​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន​ខ្នាត​យក្ស​ជា​ច្រើន​ទៀត បង់ប្រាក់​កម្រៃ​សេវាកម្ម​ទៅ​ឱ្យ​ក្រុមហ៊ុន​សារ​ព័​ត៌​មាន នៅ​ពេល​ដែល​ពួក​គេ​យក​ព័ត៌មាន​ទាំងនោះ ទៅ​ផ្សព្វផ្សាយ​បន្ត បើ​ទោះបីជា​ក្នុង​លក្ខណៈ​សង្ខេប (News snippet) ដូច​ក្រុមហ៊ុន Google បាន​ផ្សព្វផ្សាយ​ក៏​ដោយ ​។

ទន្ទឹម​នឹង​ការ​ផាកពិន័យ​នេះ អាជ្ញាធរ​ក៏​បាន​គំរាម​ថា ​នឹងធ្វើការ​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន​មួយ​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ថ្ងៃ​ប្រសិនបើ​ក្រុមហ៊ុន Google មិន​បាន​ធ្វើ​សំណើ​រជាមួយនឹង​ក្រុមហ៊ុន​សារព័ត៌មាន ក្នុង​រយៈពេល​ពីរ​ខែ​នោះ ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ​កន្លង​ទៅ​អាជ្ញាធរ​បារាំង​បាន ដាក់​កំណត់​រយៈពេល ៣ ​ខែ​ ឱ្យ​ក្រុមហ៊ុន Google ធ្វើការ​ពិភាក្សា​ជាមួយនឹង​ក្រុមហ៊ុន​សា​ព័ត៌មាន ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ឬ​ក្រុមហ៊ុន​នឹង​រង​ការ​ផាកពិន័យ​ ៕ ប្រភព ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department

អត្ថបទសរសេរ ដោយ