ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរ​រថយន្ត​មួយគ្រឿង បាន​រត់​គេចខ្លួនបាត់ ក្រោយពី​សមត្ថកិច្ច ដេញចាប់ ​ព្រោះ​​បើកឡាន​បុក​ម៉ូតូ​

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ អ្នកបើកបរ​រថយន្ត​នេះ ត្រូវបាន​គេ​រាយការណ៍​ថា បាន​បើកបរ​គៀរ​ម៉ូតូ​មួយគ្រឿង ក្នុងទិសដៅ​ស្របគ្នា ហើយ​បណ្តាលអោយ​មនុស្ស ២​នាក់ បាត់បង់​ជីវិត នៅនឹងកន្លែង និង​ម្នាក់…

​ខេត្ត​ព្រះសីហនុ​៖ អ្នកបើកបរ​រថយន្ត​នេះ ត្រូវបាន​គេ​រាយការណ៍​ថា បាន​បើកបរ​គៀរ​ម៉ូតូ​មួយគ្រឿង ក្នុងទិសដៅ​ស្របគ្នា ហើយ​បណ្តាលអោយ​មនុស្ស ២​នាក់ បាត់បង់​ជីវិត នៅនឹងកន្លែង និង​ម្នាក់ រងរបួស​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ៤:៤៥​នាទី​ល្ងាច ស្ថិតក្នុង​ភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លើផ្លូវ​ជាតិ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ២១១-២១២​។​

​សមត្ថកិច្ច​ស្រុក​ព្រៃនប់ អោយដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​បង្កដោយ​រថយន្ត ០១​គ្រឿង​ម៉ាក HYUNDAI ពណ៌​ទឹកស ពាក់​ផ្លាកលេខ កំពង់ស្ពឺ 3AL-1436 ដែលមាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ភ្នំពេញ មិន​ស្គាល់​អត្តសញ្ញាណ​អ្នក​បើកបរ​។​

​លុះ​មកដល់​ចំណុច​ខាងលើ បាន​កៀរ​ម៉ូតូ ០១​គ្រឿង ម៉ាក SCOOPY ពាក់​ផ្លាកលេខ ព្រះសីហនុ 1F-8299 ពណ៌​ស បើកបរ​ដោយ​ឈ្មោះ ម៉ៅ រ៉ូ​គី​យាស់ ភេទ​ស្រី អាយុ ១៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​អណ្ដូង​ថ្ម ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែលមាន​ទិសដៅ​ស្របគ្នា​។​

​ករណី​គ្រោះថ្នាក់​ខាងលើ បណ្តាលអោយ​មនុស្ស​ស្លាប់ ២​នាក់ និង​រងរបួស ចំនួន​ម្នាក់​៖ ១. ឈ្មោះ ម៉ៅ រ៉ូ​គី​យាស់​អ្នកបើកបរ​ម៉ូតូ ស្លាប់ ២.​ឈ្មោះ ចាន់ លី​ណា ភេទ​ស្រី អាយុ ១៨ ឆ្នាំ អ្នករួមដំណើរ​ម៉ូតូ ស្លាប់ ៣.​ឈ្មោះ ឡាយ ណៃ​យ៉ី​ម ភេទ​ស្រី អាយុ ៤១​ឆ្នាំ របួស​មធ្យម​។​

​ក្រោយពី​កើតហេតុ រថយន្ត​បាន​បន្ត​បើក​គេចខ្លួន តាមផ្លូវ​ជាតិ​លេខ​៣ សំដៅទៅ​កំពត ហើយ​សមត្ថកិច្ច បាន​ប្រើប្រាស់​រថយន្ត​ជាច្រើន​គ្រឿង ដេញទាន់​តែ​អ្នកបើកបរ​រថយន្ត នៅ​បន្ត​បើក​រត់ មិន​ប្រគល់​ខ្លួន តែ​ដោយ​សមត្ថកិច្ច​ដេញ​ព័ទ្ធ​យ៉ាង​ប្រកៀក អ្នកបើកបរ​បង្ខំចិត្ត​ឈប់​រថយន្ត​លោត​ចេញ​គេចខ្លួន ទៅ​បាត់​តែម្តង​។

​សាកសព បាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​យក​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ជនរងគ្រោះ បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ 888 ខេត្ត​ព្រះសីហនុ​។ រីឯ​វត្ថុតាង បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ចំណែក​អ្នកបើកបរ បាន​រត់​គេចខ្លួនបាត់ ក្រោយពេល​កើតហេតុ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ