ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ ៤០​ម៉ឺន​ដូ​ស ចាក់​ជូន​ប្រជាពលរដ្ឋ ៣​ស្រុក ក្នុង​ខេត្តព្រៃវែង

2 ឆ្នាំ មុន
  • ព្រៃវែង

​ព្រៃវែង​៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា​នេះ ខេត្តព្រៃវែង បានរៀបចំ​ចាក់​សាំង ជូន​ប្រជាពលរដ្ឋ​ចំនួន ៣ ស្រុក​ហើយ គឺ​ស្រុក​កំពង់ត្របែក ស្រុក​ពាម​រក៍…

​ព្រៃវែង​៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា​នេះ ខេត្តព្រៃវែង បានរៀបចំ​ចាក់​សាំង ជូន​ប្រជាពលរដ្ឋ​ចំនួន ៣ ស្រុក​ហើយ គឺ​ស្រុក​កំពង់ត្របែក ស្រុក​ពាម​រក៍ និង​ស្រុក​ពារាំង​។

​របាយការណ៍​របស់រ​ដ្ឋ​បាល​ខេត្តព្រៃវែង បាន​បញ្ជាក់ថា វ៉ាក់សាំង ដែល​ចាក់​ឲ្យ​ប្រជាពលរដ្ឋ​ទាំងបី​ស្រុក​នេះ គឺជា​ប្រភេទ​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ ដែលមាន​ចំនួន ៤០​ម៉ឺន​ដូ​ស បានចាប់ផ្ដើម​ចាក់​ជូន​ប្រជាពលរដ្ឋ ក្នុងស្រុក​ទាំង​៣ ចាប់ពី​ព្រឹក​ថ្ងៃទី​១២ កក្កដា​នេះ​ទៅ រហូតដល់​អស់​។

​របាយការណ៍​ដដែល​នេះ បានបញ្ជាក់​ទៀតថា វ៉ាក់សាំង ៤០​ម៉ឺន​ដូ​ស​នេះ ត្រូវបាន​បែងចែក​ជា ៣ ក្នុងនោះ ស្រុក​ពាម​រក៍​ទទួលបាន ៧២ ៣៧៤​ដូ​ស ស្រុក​ពារាំង ទទួលបាន ១៦២ ៨៣២​ដូ​ស និង​ស្រុក កំពង់ត្របែក ទទួលបាន ១៦២ ៥៥០​ដូ​ស​។​

គួរបញ្ជាក់​ផងដែរ​ថា នេះ​ជា​លើក​ទី​២ ហើយ ដែល​ក្រសួងសុខាភិបាល បានផ្តល់​ជូន​វ៉ាក់សាំង សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ ក្នុង​ខេត្តព្រៃវែង ដែល​លើកទីមួយ គឺ​បាន​ចាក់​កាលពី​ថ្ងៃទី​៨ កក្កដា នៅក្នុង​ក្រុង​ព្រៃវែង ហើយ​នេះ ជា​លើក​ទី​ពីរ គឺ​ចាប់ផ្ដើម​ចាក់​នៅក្នុង​ស្រុក​ទាំងបី​ខាងលើ គឺ​ស្រុក​កំពង់ត្របែក ស្រុក​ពាម​រក៍ និង​ស្រុក​ពារាំង​៕ សុំ ពៅ​ពិសិដ្ឋ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ